ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​សប្បុរសជន​​5​ម៉ឺន​រៀល​​​​តាមរយៈ​​កោះសន្តិភាព​​ជូន​លោកយាយឯកោ

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ អំណោយជាថវិកាចំនួន៥ ម៉ឺនរៀលដែលកោះសន្តិភាព​បានទទួលពីសប្បុ​រស​ជន ត្រូវបាននាំយក​ទៅប្រគល់ជូនលោក​យាយ​អាយុ៧៨ឆ្នាំកាលពីវេលាម៉ោង៣និង​៤៥នាទី​​ រសៀលថ្ងៃទី១ ខែធ្នូ កន្លង​មកនេះ​។ លោក​យាយវ័យចំណាស់រូបនេះរស់នៅឯកោ​ម្នាក់ឯង ស្ថិត​នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។

ខេត្តប៉ៃលិន ៖ អំណោយជាថវិកាចំនួន៥ ម៉ឺនរៀលដែលកោះសន្តិភាព​បានទទួលពីសប្បុ​រស​ជន ត្រូវបាននាំយក​ទៅប្រគល់ជូនលោក​យាយ​អាយុ៧៨ឆ្នាំកាលពីវេលាម៉ោង៣និង​៤៥នាទី​​រសៀលថ្ងៃទី១ ខែធ្នូ កន្លង​មកនេះ​។  លោក​យាយវ័យចំណាស់រូបនេះរស់នៅឯកោ​ម្នាក់ឯង ស្ថិត​នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។

លោកយាយតាត ពៅ អាយុ៧៨ឆ្នាំ ​បច្ចុប្បន្ន​រស់នៅ​ឯកោ​​​ម្នាក់ឯង​មិនមានកូនមើល​ថែ​ គឺរស់ដោយសារពឹងផ្អែកទៅលើអ្នកភូមិ​ផងរបងជាមួយដែលគេតែងជូនបាយទឹក និង​ម្ហូបអាហារស្ទើរតែរៀងរាល់ថ្ងៃ ។ លោក​យាយ​តាត ពៅ នៅមានកម្លាំងល្មមអាចធ្វើ​ដំណើរ​ដោយមិនពឹងលើឈើច្រត់ទេ ។ លោកយាយ​បាន​​ប្រាប់កោះសន្តិភាពថា កាលពីកន្លះខែមុន​ អ្នក​​ជិត​ខាងគេអាណិតដោយឃើញខ្ទមគាត់​​ធ្លុះធ្លាយ​លេចស្រក់ទឹកនៅពេលភ្លៀង គេក៏បាន​នាំ​​គ្នា​រុះរើខ្ទមចាស់ចេញ ហើយសង់ខ្ទមថ្មីនៅ​លើដី​ដដែលជូនរូបគាត់ស្នាក់នៅបន្តទៀត ។ រីឯ​​​ដីដែល​​គាត់​សង់​ខ្ទម​​​រស់នៅ​ជា​ដី​ខ្ចី​អ្នក​ជិតខាង ព្រោះរូបគាត់គ្មានដីភូមិ ឬដីចំការ​ទេ ហើយការ​រស់នៅគឺពឹងផ្អែកទៅលើអ្នកភូមិ​ដែលគេអាណិត​ស្រឡាញ់ដាក់ទានជាបាយម្ហូប អង្ករជូនរូបគាត់ ជួនកាលគេជូនជាប្រាក់កាសបន្តិចបន្តួច​ដែរ​គ្រាន់បានទិញថ្នាំលេបពេលមានជំងឺម្តងៗ ។

លោកយាយតាត ពៅ បានបន្តថា រូបគាត់​មានចិត្តត្រេកអរយ៉ាងខ្លាំងពេល​ទទួល​​​បាន​​ប្រាក់​ទាំងអស់នេះ​ហើយក៏សូមថ្លែងអំណរ​គុណ​ចំពោះ​ម្ចាស់អំណោយដែលបានផ្តល់ជូនរូបគាត់​តាម​រយៈកោះសន្តិភាពផងដែរ​។ បើទោះបីជាទឹក​ប្រាក់នេះមាន​ចំនួន​​តិចតួច​ស្តួចស្តើងក្តី ប៉ុន្តែ​លោក​យាយបានមានប្រសាសន៍ថា អំណោយ​នេះ​ច្រើនខ្លាំងណាស់ មួយជីវិតនេះរូបគាត់គ្មានអ្វី​សងគុណដល់ម្ចាស់អំណោយវិញទេ មាន​តែ​លើកម្រាមដៃទាំងដប់ឡើងលើបួងសួងសូម​ឱ្យ​ម្ចាស់​អំណោយ​ជួបតែសេចក្តី​​សុខ​ ជួបជុំ​​ក្រុម​​​​​គ្រួសារ​ កុំ​ឱ្យ​ស្គាល់​​​អត់​ស្គាល់​ឃ្លាន​​​ដូច​ជា​​​រូប​គាត់​​​ឡើយ ។ ទឹក​ប្រាក់​​​​៥​ម៉ឺន​​​រៀល​​ដែល​បាន​​​ផ្តល់​ជូន​​​​លោកយាយ​​​​គឺទទួល​​បាន​ពី​លោក​​​សេង គី លក់​ជ្រូក​​​ខ្វៃ​​នៅ​ច្បារ​អំពៅ​​​ ៣​ម៉ឺន​​រៀល​ និង​កញ្ញា​​​ស្រី ពៅ ​​២​ម៉ឺន​រៀល ​​៕