ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ទឹកមាត់​អាច​រក​ឃើញ​ជំងឺមហារីក

13 ឆ្នាំ មុន

សាកលវិទ្យាល័យ​របស់​ប្រទេស​ជប៉ុន និងអា​មេ​រិ​កបាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ថ្មី​មួយ ​ដែល​អាច​រក​ឃើញ​ជំងឺមហារីកយ៉ាង​រហ័ស​ដោយ​ការ​ធ្វើតេស្ដ​ទឹកមាត់ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​បណ្ដា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ ទាំង​ពីរ ។
សាកលវិទ្យាល័យ Keio University និង សាកលវិទ្យាល័យ​អា​មេ​រិ​ក University of California បាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា ដែល​នាំ​ឱ្យ​ពួក​គេ​អាច​រក​ឃើញ​ប្រភេទ​ជំងឺមហារីក​លំពែង មហារីក​សុដន់ និង​មហារីកមាត់ ។ បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​វិភាគទឹកមាត់​មនុស្ស​ចំនួន​២១៥​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​ទឹកមាត់​របស់​អ្នកជំងឺ​មហារីក ផង​ដែរ ។

សាកលវិទ្យាល័យ​របស់​ប្រទេស​ជប៉ុន និងអា​មេ​រិ​កបាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ថ្មី​មួយ​ដែល​អាច​រក​ឃើញ​ជំងឺមហារីកយ៉ាង​រហ័ស​ដោយ​ការ​ធ្វើតេស្ដ​ទឹកមាត់ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​បណ្ដា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរ ។
សាកលវិទ្យាល័យ Keio University និង សាកលវិទ្យាល័យ​អា​មេ​រិ​ក University of California បាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា ដែល​នាំ​ឱ្យ​ពួក​គេ​អាច​រក​ឃើញ​ប្រភេទ​ជំងឺមហារីក​លំពែង មហារីក​សុដន់ និង​មហារីកមាត់ ។ បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​វិភាគទឹកមាត់​មនុស្ស​ចំនួន​២១៥​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​ទឹកមាត់​របស់​អ្នកជំងឺ​មហារីក ផង​ដែរ ។

សាកលវិទ្យាល័យ Keio University  ឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹកមាត់​គេ​បាន​រក​ឃើញសារធាតុ​៥៤​ប្រភេទ​ដែល​នាំ​ឱ្យ​គេ​អាច​រកឃើញ​ជំងឺ ។ ការ​វិភា​គជា​បន្ដ​លើ​សារធាតុទាំងនោះ គេ​បាន​រក​ឃើញ​ជំងឺមហារីកលំពែង​៩៩% ជំងឺមហារីក​ដោះ​៩៥%  និង​ជំងឺ មហារីក​មាត់​៨៥%​។
លោក​សាស្ដ្រាចារ្យ​ជប៉ុន តូ​ម៉ូ​យ៉ូ​ស៊ី សូ​ហ្គា រំពឹង​ថា តាម​រយៈ​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​នាំឱ្យ​គេ​រក​ឃើញ​សារធាតុ​ដល់​ទៅ​៥០០​មុខ បន្ថែម​ទៀត​ក្នុង​ពេល​ណាមួយ​លើ​ការ​វិភាគទឹកមាត់ ។  បច្ចេកវិទ្យា​ថ្មី​នេះ​រឹតតែ​ធ្វើ​ឱ្យ​គេមាន​ភាព​ងាយស្រួល ជា​ពិសេស​ក្នុង​ការ​រកឃើញ​ជំងឺមហារីក​លំពែង និង​មាត់ ។

សព្វថ្ងៃ​អត្រា​នៃ​ការ​ជួយ​សង្គ្រោះ​អ្នកកើត​ជំងឺមហារីក​លំពែង និង​មាត់​នៅ​មានកំរិត​ទាប​នៅឡើយ ព្រោះតែ​ជំងឺ​ទាំង​ពីរ​នេះពុំ​បាន​បង្ហាញ​អាការរោគ​ច្បាស់លាស់​នៅ ដំណាក់កាល​ដំបូង​នោះ​ឡើយ ហេតុនេះ​ធ្វើឱ្យ​វីរុស​មានឱកាស​ពង្រីក​ខ្លួន​ធ្វើ​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជួយ​សង្គ្រោះ​ពុំ​ទាន់ ។ ការ​ពិនិត្យទឹកមាត់​មាន​ភាព​ងាយស្រួល​ជាង​ការ​ពិនិត្យ​ឈាម និង​លាមក ៕