ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវពូជ​​ចំនួន​៤០០​គីឡូ​ក្រាម​ត្រូវ​​បាន​លោក​ឃួង ​ស្រេង ផ្តល់​​ឱ្យ​ប្រជា​ពលរដ្ឋ​​២០​​គ្រួសារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រូវពូជ​អ៊ីអ៊ែរ៦៦​ចំនួន​៤០០​គីឡូ ដែល​ជា​អំណោយ​របស់​​លោក​​អភិ​បាល​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​លោក​ឃួ​ង ស្រេង​អភិ​បា​ល​ខណ្ឌ​សែន​សុខ​ នាំ​យក​ទៅ​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​២០​គ្រួសារ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ធ្នូ​ ក្នុង១​គ្រួសារ​ទទួល​​បាន​២០​គីឡូក្រាម​។ ​ពល​រដ្ឋ​​ទាំង​២០​គ្រួសារ ​នេះ ​មក​ពី​ភូមិ​៤ ក្នុង​សង្កាត់​ពញា​ពន់​ ខណ្ឌ​សែន​សុខ​ ដែល​កន្លង​មក​បាន​រង​គ្រោះ​

រាជធានីភ្នំពេញ ៖ ស្រូវពូជ​អ៊ីអ៊ែរ៦៦​ចំនួន​៤០០​គីឡូ ដែល​ជា​អំណោយ​របស់​​លោក​​អភិ​បាល​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​លោក​ឃួ​ង ស្រេង​អភិ​បា​ល​ខណ្ឌ​សែន​សុខ​ នាំ​យក​ទៅ​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​២០​គ្រួសារ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ធ្នូ​ ក្នុង១​គ្រួសារ​ទទួល​​បាន​២០​គីឡូក្រាម​។ ​ពល​រដ្ឋ​​ទាំង​២០​គ្រួសារ ​នេះ ​មក​ពី​ភូមិ​៤ ក្នុង​សង្កាត់​ពញា​ពន់​ ខណ្ឌ​សែន​សុខ​ ដែល​កន្លង​មក​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ដំណាំ​ស្រូវ ហើយ​ការ​ផ្ដល់​ស្រូវពូជ​នេះ​ធ្វើ​នៅ​ក្នុង​ស្នាក់​ការ​សង្កាត់​ពញា​ពន់​តែ​ម្ដង​។

លោក​ចៅសង្កាត់​ពញា​ពន់​ បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​ពិធី​ផ្ដល់​ស្រូវពូជ​ដល់​ប្រជា​ពល​រដ្ឋ​ខាងលើ​នេះ​ថា ដំណាំ​ស្រូវ​ចំនួន១១៥​ហិ​កតា​ត្រូវ​បាន​លិចលង់​ដោយសារ​ទឹកជំនន់​កន្លង​មក​នៅ​ក្នុង​សង្កាត់​ពញា​ពន់ ហើយ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួ​សារ​នេះ​ត្រូវការ​ស្រូវពូជ​ ដើម្បី​យក​ទៅ​បង្កបង្កើន​ផល​​ធ្វើស្រែ​បណ្ដេញ​ទឹក​។​ការ​ស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​មេ​ភូមិ​ និង​ចៅ​សង្កាត់​​ទៅ​សាលា​ខណ្ឌ​សែន​សុខ អំពី​តម្រូវការ​ពូជ ដើម្បី​យក​ទៅ​ដាំ​បណ្ដេញទឹក​នៅ​រដូវ​សម្រក។ ​ថ្ងៃនេះ​ការ​ស្នើរ​សុំ​របស់​ប្រជា​ពលរដ្ឋ​បាន​ដូច​បំណង គឺ​លោក​អភិបាល​ខណ្ឌ​សែនសុខ ​បាន​នាំ​ស្រូវពូជ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​តាម​តម្រូវ​ការ ។ ប្រជាពលរដ្ឋ​​មាន​ការ​​ត្រេកអ​រ និង​ថ្លែង​អំណរ​គុណ​ដល់​​លោក​​អភិ​បាល​រាជ​ធានី​ភ្នំពេញ ​និង​លោក​អភិបាល​ខណ្ឌ​សែន​សុខ​ ដែល​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ពួកគាត់​។

លោក​ឃួ​ង ស្រេង ​អភិបាល​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​ដែរ​ថា ​លោក​​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​យកចិត្ដ​ទុកដាក់​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ទឹកជំនន់ ​និង​បានឱ្យ​អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ​ នាំ​យក​ស្រូវពូជ​ផ្តល់ជូន​ប្រជា​ពល​រដ្ឋ​តាម​តម្រូវការ​នៅ​រដូវ​ទឹកសម្រកនេះ​ ដើម្បី​​បង្កបង្កើន​ផល។

លោក​ឃួន ស្រេង បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ​​សួរ​សុខ​ទុក្ខ​ពី​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែលរង​គ្រោះ​ទឹកជំនន់​ ​ហើយ​​សម្តេច​បាន​ផ្ដល់​ជា​អំណោយ​សម្ភារ​គ្រឿង​ឧបភោគ បរិភោគ​ដល់​ប្រជា​ពល​រដ្ឋ​​ដោយ​មិន​ឱ្យពលរដ្ឋ​ណា​ម្នាក់ ឬ​អត់​អាហារ​ដាច់​ពោះ​ស្លាប់​នោះ​ទេ​៕