ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនOlympus លាក់​បាំង​ប្រាក់​​ចំនួន​១,៧​​ពាន់លាន​ដុល្លារ តែគ្មាន​ភស្តុតាង​​ជំ​ពាក់​​​វាក់​វិន​ជាមួយ​បងធំយ៉ាគឺ​សា

12 ឆ្នាំ មុន

ក្រុមស៊ើប​អង្កេតបាន​រកឃើញថា កា​រ​លាក់​​បាំង​របស់​ក្រុមហ៊ុន​Olympus នៃ​ប្រទេស​​ជប៉ុន​មាន​ចំនួន១,៦៧​ពាន់លានដុល្លារ​ដែលខាត​បង់ពីការវិនិ​យោគរបស់​ខ្លួន ប៉ុន្តែវា​គ្មាន​ភស្តុតាង​ជាប់​​ពាក់ព័ន្ធនឹង​អង្គការឧក្រិដ្ឋ​កម្មយ៉ាគីសា​ទេ។ នេះ​បើ​តាម​​ប្រភពមួយ​ចេញផ្សាយ​នៅថ្ងៃ​​ចន្ទ ទី៥ ធ្នូ។ ក្រុមស៊ើប​អង្កេត ក៏បានបញ្ចប់​បទ​ចោទ​​ឧក្រិដ្ឋ​លើលោក​នាយក​ប្រតិបត្តិដែល​​ជាប់ពាក់​ព័ន្ធ​នឹងរឿងអាស្រូវ​គណនេយ្យ ។

របាយការណ៍​របស់ក្រុមអ្នក​ស៊ើបអង្កេត​នឹងត្រូវចេញ​ផ្សាយនៅថ្ងៃ​អង្គារ​ ទី៦ ធ្នូនេះ។ វា​មាន​​រយៈ​ពេល២ខែ​មកហើយបន្ទាប់​ពី​ក្រុមហ៊ុន​​Olympus បញ្ឈប់នាយក​ប្រតិបត្តិ​ជន​ជាតិ​​អង់គ្លេស​​Michael Woodford ។ ក្រុមហ៊ុនផលិ​តកាមេរ៉ា​និងគ្រឿង​បរិក្ខារ​ពេទ្យ Olympus បានធ្លាក់​ចុះនូវអត្រាតម្លៃ​​ទីផ្សារ​ជាង​៥០​ភាគរយ និងប្រឈម​ជាមួយ​ការដក​ចេញ​ពី​បញ្ចី​ផ្សារភាគ​ហ៊ុនទីក្រុង​តូក្យូ ហើយទណ្ឌកម្ម​​នោះនិងតម្រូវឲ្យ​​កាត់ចេញពីទីផ្សារ​ភាគហ៊ុន​និង​រង​សម្ពាធនៃការលក់​ទ្រព្យ​ទាំងអស់​របស់ក្រុម​ហ៊ុន។ ប៉ុន្តែក្រុម​ហ៊ុននេះ​ប្រហែល​ជាអាចចៀសផុ​តពីទណ្ឌកម្មនៅ​​ពេលដែលគ្មាន​ភស្តុតាង​បញ្ជាក់ពី​ទំនាក់ទំនងជាមួយ​ក្រុមបងធំយ៉ាគឺ​សាជប៉ុន។ មួយវិញទៀតប្រសិនបើក្រុមហ៊ុនOlympus អាចធ្វើរបាយការណ៍ហិរញ្ញវត្ថុតាមការកំណត់ថ្ងៃ ១៤ វិច្ឆិកា ។

ប្រភពដដែល​និយាយ​ថា ក្រុមអ្នកស៊ើប​​អង្កេតរកឃើញ​ថា អតីតអនុប្រធាន​Hisashi Mori និងអតី​តសវនករក្រុម​ហ៊ុនHideo Yamada ជាមេនៃការ​លាក់បាំងការ​ខាតបង់​ដែល​មានចំនួន​ទឹកប្រាក់សរុប​ចំនួន១,៦៧ពាន់​លានដុល្លារ។ នាពេលនេះ​លោកប្រធាន​ក្រុមហ៊ុន Shuichi Takayama និយាយ​ថា ក្រុមហ៊ុន​បានរៀបចំ រួចជា​ស្រេច​សម្រាប់​ដំណើរ​ការ​តាមផ្លូវ​ច្បាប់ ក្នុងនោះ​រួមទាំងការ​ប្តឹងចំពោះអ្នក​ទទួលខុសត្រូវ​លាក់បាំងនោះ។

ពេលនេះ​ក្រុមហ៊ុន​Olympus កំពុងមាន​​សង្គ្រាមដណ្តើម​តំណែងCEOរវាងលោក​Woodford អតីតCEO ជាមួយលោក​​Takayama ដែលជាCEO​ក្នុងពេល​បច្ចុប្បន្ន។