ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សហ​ប្រជា​ជាតិកាត់​បន្ថយ​ការ​​ព្យាករ​​ពីការ​កើនឡើង​​សេដ្ឋ​កិច្ច​​ពិភព​​លោក

12 ឆ្នាំ មុន

អង្គ​ការ​​សហ​ប្រជា​​ជាតិ​​កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍ សប្តាហ៍​​មុន បាន​ទម្លាក់​​ការ​ព្យាករ​​​របស់​ខ្លួន​​ពី​ការ​កើន​​ឡើង​​សេដ្ឋ​​កិច្ច​ពិភព​លោក​​មក​ត្រឹម​​២,៦​ភាគ​​រយ​ក្នុង​ឆ្នាំ​​២០១២ និង​​ព្រមាន​​ពី​វិបត្តិ​​ប្រាក់​បំណុល​​តំបន់​ប្រើ​​ប្រាស់​ប្រាក់​​អឺរ៉ូ ដែល​អាច​​នាំ​ឱ្យ​អន្ត​រាយ​​ដល់​ពិភព​​លោក​ទាំង​មូល។ អង្គ​ការ​​សហ​ប្រជា​​ជាតិ​និយាយ​​ថា សេដ្ឋ​កិច្ច​​​ពិភព​​លោក​​កំពុង​ដើរ​​ទៅ​មុខ​​​​ប្រៀប​​បី​​ដូច​​ជា​​​មនុស្ស​​​ស្រវឹង​ ក្នុង​ពេល​​​ប្រទេស​មហា​​អំណាច​សេដ្ឋ​​កិច្ច​​ពិភព​លោក​​មួយ​​ចំនួន​​​កំពុង​ឈរ​នៅ​​​មាត់​រណ្តៅ​​​ធ្លាក់​ចុះ​ទៀត។

អង្គ​ការ​​សហ​ប្រជា​​ជាតិ​​កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍  សប្តាហ៍​​មុន បាន​ទម្លាក់​​ការ​ព្យាករ​​​របស់​ខ្លួន​​ពី​ការ​កើន​​ឡើង​​សេដ្ឋ​​កិច្ច​ពិភព​លោក​​មក​ត្រឹម​​២,៦​ភាគ​​រយ​ក្នុង​ឆ្នាំ​​២០១២ និង​​ព្រមាន​​ពី​វិបត្តិ​​ប្រាក់​បំណុល​​តំបន់​ប្រើ​​ប្រាស់​ប្រាក់​​អឺរ៉ូ ដែល​អាច​​នាំ​ឱ្យ​អន្ត​រាយ​​ដល់​ពិភព​​លោក​ទាំង​មូល។ អង្គ​ការ​​សហ​ប្រជា​​ជាតិ​និយាយ​​ថា សេដ្ឋ​កិច្ច​​​ពិភព​​លោក​​កំពុង​ដើរ​​ទៅ​មុខ​​​​ប្រៀប​​បី​​ដូច​​ជា​​​មនុស្ស​​​ស្រវឹង​ ក្នុង​ពេល​​​ប្រទេស​មហា​​អំណាច​សេដ្ឋ​​កិច្ច​​ពិភព​លោក​​មួយ​​ចំនួន​​​កំពុង​ឈរ​នៅ​​​មាត់​រណ្តៅ​​​ធ្លាក់​ចុះ​ទៀត។ អង្គការ​សហ​ប្រជា​ជាតិ​​ចេញ​សេចក្តី​ព្រមាន​បន្ទាប់​ពី IMF និយាយ​​ថា​ខ្លួនក៏នឹង​​ទម្លាក់ចុះនូវ​អត្រានៃការ​ព្យាករ​ការ​​កើនឡើងនៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។

បន្ទាប់ពី​កើនឡើង​៤ភាគរយ​ក្នុងឆ្នាំ​២០១០ អង្គការសហ​​ប្រជាជាតិ​​បាន​ព្យាករ​ការ​កើនឡើង​​សេដ្ឋកិច្ច​​ពិភពលោក​ត្រឹមតែ២,៦​ភាគរយក្នុង​ឆ្នាំ២០១២ និងកើនឡើង​ដល់៣,២​ភាគ​រយក្នុងឆ្នាំ​​២០១៣។ កាលពីដើម​ឆ្នាំនេះ អ្នកសេដ្ឋ​កិច្ច​​​ អង្គ​ការ​សហ​ប្រជាជាតិ​និយាយ​​ថា សេដ្ឋកិច្ច​​ពិភព​លោកនឹង​កើនឡើង​ដល់៣,៦​ភាគរយនៅ​ឆ្នាំ​​ក្រោយ​។ តាមរបាយ​ការណ៍​នៃស្ថានភាព​សេដ្ឋកិច្ច​ពិភព​​លោករបស់​អង្គការ​សហប្រជា​ជាតិនិយាយ​​ថា ទោះជាយ៉ាង​ណា ការព្យាករ​​គឺជាការ​ដាក់ កំហិត​មួយ​ដើម្បីការពារ​វិបត្តិប្រាក់​​បំណុល​ក្នុង​ប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូ និងបញ្ឈប់​ដំណើរ​ទៅមុខថែមទៀតនៃការរឹតបន្តឹង​ច្បាប់​ពន្ធ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។

ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលដឹកនាំ​ដោយ​ ប្រទេស​ចិន ប្រេស៊ីល និង​ឥណ្ឌា ត្រូវបាន​គេរំពឹង​ថា នឹងបន្ត​អូសសេដ្ឋកិច្ច​ពិភពលោក​ទៅមុខ ជាមួយ​អត្រា​កំណើន​ជាមធ្យម​៥,៤​ភាគ​រយក្នុង​ឆ្នាំ​២០១២ និងកើន​ឡើងដល់៥,៨​​ភាគ​រយ​ក្នុង​​ឆ្នាំ​​២០១៣។ អង្គការសហ​ប្រជាជាតិ​បានទម្លាក់​ការព្យាករ​​នៃកំណើន​សេដ្ឋកិច្ចពិភព​លោកដោយ​សារ​ការ​ធ្លាក់ចុះ​ចំពោះ​ការ​ព្យាករ​​របស់​​ប្រទេស​​ធំ និង​តំបន់​មួយ​ចំនួនផង​ដែរដូច​ជា សហរដ្ឋ​អាមេរិក​ទទួល​បានការព្យាក​រ​​មកត្រឹមតែ​១,៣ភាគ​រយ ចំណែក​ប្រទេស​ជប៉ុនកើន​ឡើង១,៥​ភាគ​រយ សហគមន៍​អឺរ៉ុបដែល​មានប្រទេស​ចំនួន២៧​​​កើន​ឡើង​តែ០,៥​ភាគរយ  ឯប្រទេស​ចិនកើន​ឡើង​​៨,៨ភាគរយ ប្រទេស​ឥណ្ឌាកើន​ឡើង៧,៧​ភាគរយ ចំណែក​ប្រទេស​​អាហ្វ្រិក​ខាងត្បូង​កើន​ឡើង​៣,៧ភាគ​រយ។ ដោយឡែក​នៅតំបន់​​អាមេ​រិក​ឡាទីន ដូចជា​ប្រទេស​ប្រេស៊ីល​ត្រូវអង្គការ​​សហ​ប្រជា​ជាតិ​ព្យាក​រ​​ថា ​កើនឡើង​​​ត្រឹម​តែ​​៣,៧​ភាគ​​រយ។

តាមការ​ព្យាក​រ​ក៏​បានលើកឡើងដែរ​ថា ភាព​បរា​ជ័យក្នុងការ​កំណត់នយោ​បាយជាពិសេស​​សំដៅទៅលើ​សហរដ្ឋ​អាមេរិក ទ្វីប​អឺរ៉ុប ក្នុង​ការ​​ទប់ទល់​​នឹងវិបត្តិ​ការងារ​និង​ការ​ការ​ពារ​​ប្រាក់​​បំណុល និងភាគ​រង្គោះ​រង្គើ​នៃ​វិស័យ​ហិរញ្ញ​​វត្ថុ បានបន្ថែម​ស្ថានភាព​គ្រោះថ្នាក់​នៃសេដ្ឋកិច្ច​​​ពិភព​​លោក។ វិបត្តិប្រាក់​​បំណុល​ក្នុងទ្វីបអឺរ៉ុប​គឺជាកត្តា​​គ្រោះថ្នាក់ និងជះឥទ្ធិ​ពល​ដល់​ការ​ធ្លាក់ចុះសេដ្ឋ​​កិច្ច​​ពិភព​លោក ស្របពេល​ដែលសហ​រដ្ឋអាមេ​រិក​​​​ក៏​ត្រូវ​ទទួល​រង​របួសពីភាពអត់ការងារធ្វើក្នុង​ប្រទេស និងភាពរង្គោះ​រង្គើ​នៃអតិថិ​ជននិង​កិច្ច​​ការ​ជំនួញ។

អង្គការ​សហប្រជា​ជាតិព្រមាន​ថា ដោយ​​សារ​បញ្ហា​សេដ្ឋកិច្ច​អាមេរិក​និ​​ងអឺរ៉ុប​នឹង​អាច​ឆ្លងគ្នា​ទៅវិញទៅមក​និងអាចពង្រីក​ខ្លួនក្លាយជា​​បញ្ហានៃការ​ដាំក្បាលចុះ​​នៃ​សេដ្ឋ​កិច្ច​ពិភព​លោក​​ជា​​ថ្មី៕​