ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ថត​ស្រាត​របស់​តារា​​សម្តែង​​ប៉ា​គីស្ថាន​​បង្ក​ឱ្យ​​មាន​ភាពចម្រូង​ចម្រាស់​

12 ឆ្នាំ មុន

ភាពចម្រូង​ចម្រាស់​​ដ៏​​តឹង​តែង​មួយ​បាន​កើត​ឡើង​​ក្នុង​ប្រទេស​​ប៉ា​គីស្ថាន​​បន្ទាប់​ពី​លេច​ចេញ​រូប​ថត​ស្រាត​របស់​​តារា​សម្តែង Veena Malik នៅ​លើ​ក្រប​ទស្សនា​វ​ដ្តី​ India FHM ចេញ​ផ្សាយ​ក្នុង​ខែធ្នូ ​ឆ្នាំ​២០១១ ​នេះ ។ ​កាសែត The Hindustan Time ​បាន​រាយ​ការណ៍ថា ​តារា​សម្តែង​​ប៉ា​គីស្ថាន Veena Malik ដែលធ្វើ​​ការ​ងារ​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ថត​រូប​​ស្រាត ដោយ​​យក​ដៃ​បិទ​សុដន់​​ទាំងគូ​របស់​នាង និង​ឈរ​លើ​ក​ជើង​​ម្ខាង​​ដោយ​បង្ហាញ​ស្នាម​ចាក់​​សាក់​អក្សរ ISI ​នៅលើ​ដៃ​​ដែល​អក្សរ​នេះ​មាន​ន័យ​សំដៅ​​ទៅលើ​ទី​ភ្នាក់ងារ​​ចារ​កម្ម​ដែល​មា​ន​វត្ត​មាន​​គ្រប់​ទី​កន្លែង​​របស់​​ប៉ា​គីស្ថាន​ ។

​ការ​លេច​ចេញ​រូបថត​ស្រាត​នេះ​បាន​ធ្វើ​ឱ្យ​​ប្រជាជន​ប៉ា​គីស្ថាន​​​​ខឹង​សម្បា​យ៉ា​ង​ខ្លាំង​ដោយ​និយាយថា ​រូប​ថត​នេះ​វា​​គួរ​ឱ្យ​​ស្អប់​ខ្ពើម​ និង​ខ្មាស​អៀន​​ខ្លាំងណាស់ ហើយ​​ប្រសិន​បើ​​នាង​ថត​រូប​បែប​នេះមែន​នោះ ​រដ្ឋា​ភិបាល​គួរ​តែ​ហាម​នាង​​មិន​ឱ្យ​​ចូល​ក្នុង​ប្រទេស​​ប៉ា​គីស្ថាន ​មួយ​ជីវិត​ទើបសម។ ចំណែក​​ឯ​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ប៉ា​គី​ស្ថាន​​វិញ​បាន​​​ច្រាន​ចោល​​ចំពោះ​រូប​ថត​ស្រាត​នោះ ដោយ​និយាយ​ថា ​នាង​​មិន​ដែល​ថត​រូប​ស្រាត​​បែប​ហ្នឹង​ទេ ។ ការ​ច្រាន​ចោល​នេះ វា​ស្រប​គ្នា​​ជា​មួយ​នឹង​នាង​ Veena Malilk ដែល​​បាន​​បដិ​សេធ​​ចោល​ចំពោះ​​រូប​ថត​ស្រាត​​នេះដែរ។

​ជា​ការ​​ឆ្លើយ​តប​​ទៅនឹង​​ទីភ្នាក់ងារ​​ព័ត៌​មាន​​ប៉ា​គីស្ថាន​ និពន្ធ​នាយក​ការ​ផ្សាយ​ទស្សនា​វដ្តី​ FHM បាន​និយាយ​ថា ៖ នេះគឺជា​រូបថត​​ពិត​របស់​នាង​​មិន​មែន​ក្លែង​ក្លាយ​ ឬ​កាត់​ត​នោះទេ ។ ​លោក​បាន​បន្តទៀតថា យើង​មាន​ខ្សែ​​អាត់​វីឌីអូ​​ និង​អ៊ី​ម៉ែល​​ពី​នាង Veena ដែល​ក្នុង​អ៊ី​​ម៉ែល​​នោះ​នាង​បាន​និយាយថា ៖​​ខ្ញុំចង់​​ឃើញរូប​ថត​ស្រាត​​របស់​ខ្ញុំ​នៅ​លើ​ក្រប​ទស្សនាវដ្តី​​សម្រាប់​ខែ​ធ្នូ​​នេះ៕