ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍អ្នកចម្រៀង​ដើរ​ដល់​ផ្លូវ​​បំបែក នាង​ដុតសាំង​​​​២ដបគប់​ឆេះប្តី​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​​ ៖ ភ្លើង​​សាំង​បាន​ឆាប​ឆេះ​​​រោល​រាល​​​​​លើ​​បុរស​ម្នាក់​​​ស្ទើរ​​ខ្លោច​​​ខ្នង​​ ដោយ សារត្រូវ​​​ស្ត្រី​​ម្នាក់​​​គប់សាំង​​​ដែល​​ដាក់​​ក្នុង​​​​ដបទឹក​​បរិសុទ្ធ​​ ។ នេះ​ជា​​​​ហេតុការណ៍​​​​ដែល​បាន​កើត​ឡើង​​​លើ​​​គូស្នេហ៍​​​អ្នក​​ចម្រៀង​​​​​ប្រុសស្រី​តាម​​​​​ពិធី​មង្គល​ការហើយ​​ឈានដល់​​ផ្លូវ​បំបែក​ ។​ ​ជាការ​​ពិត​ណាស់​ ​​​​ពេល​​​ដែល​​​ស្រឡាញ់​​​អ្វី​ក៏​​​​​ស្រស់​​ស្រាយ​អ្វី​ក៏​​​ផូរ​ផង់​ និង​​​ផ្អែម​​​ល្ហែម​ដែរ​ ​តែ​បើ​​​​​​ការស្អប់​​​ចូល​​​មក​ជំនួស​​​ហើយ​​មាន​តែ​​ភាព​ប្រៃ​ល្វីង​​​​​ជូរ​ចត់​​ប៉ុណ្ណោះ

ខេត្ត​ព្រះសីហនុ​​ ៖ ភ្លើង​​សាំង​បាន​ឆាប​ឆេះ​​​រោល​រាល​​​​​លើ​​បុរស​ម្នាក់​​​ស្ទើរ​​ខ្លោច​​​ខ្នង​​ ដោយ​សារត្រូវ​​​ស្ត្រី​​ម្នាក់​​​គប់សាំង​​​ដែល​​ដាក់​​ក្នុង​​​​ដបទឹក​​បរិសុទ្ធ​​ ។  នេះ​ជា​​​​ហេតុការណ៍​​​​ដែល​បាន​កើត​ឡើង​​​លើ​​​គូស្នេហ៍​​​អ្នក​​ចម្រៀង​​​​​ប្រុសស្រី​តាម​​​​​ពិធី​មង្គល​ការហើយ​​ឈានដល់​​ផ្លូវ​បំបែក​ ។​ ​ជាការ​​ពិត​ណាស់​ ​​​​ពេល​​​ដែល​​​ស្រឡាញ់​​​អ្វី​ក៏​​​​​ស្រស់​​ស្រាយ​អ្វី​ក៏​​​ផូរ​ផង់​ និង​​​ផ្អែម​​​ល្ហែម​ដែរ​ ​តែ​បើ​​​​​​ការស្អប់​​​ចូល​​​មក​ជំនួស​​​ហើយ​​មាន​តែ​​ភាព​ប្រៃ​ល្វីង​​​​​ជូរ​ចត់​​ប៉ុណ្ណោះ ប៉ុន្តែ​​ការ​ដែល​​​​មិន​គប្បី​​នោះ​គឺ​​​បើ​បាន​​ជា​​សម្រេច​​ចិត្ត​ថា​ចែក​​​ផ្លូវ​គ្នា​​​ដើរ​ហើយ​​​នោះ ​​​តើ​មាន​​ន័យ​អ្វី​​​​​ដែល​បង្ក​នូវ​ភ្លើង​​​​ទោ​សៈ​មោ​ហៈ​​​មិន​​​​ខុស​ពី​​​ពាក្យ​​ថា​​ ខឹង​​​ខុស​ ខឹង​​​ខូច ខឹង​ខាត​នោះ​​ទេ។​  ​ដូចជា​​រឿង​​​​​​រ៉ាវ​​ខាង​លើ​​ដែល​​បុរស​​ជា​ប្តី​​បាន​​រងគ្រោះ​​ដោយ​ភ្លើង​​​​សាំង​​​​ឆាប​ឆេះ​​ធ្ងន់ធ្ងរ​​ ឯ​ស្ត្រី​​ជា​ប្រពន្ធ​​​​ក្លាយ​ជា​អ្នក​ទោស ។​

​​តាម​​​សេចក្តី​​​​រាយ​ការណ៍​​​​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា  ​ស្ត្រី​ជា​ប្រពន្ធ​​​​ត្រូវ​បាន​​កម្លាំង​​ប៉ូលិស​​ស្រុក​​ព្រៃ​នប់​​​ចាប់​ឃាត់​​​​ខ្លួន​នាំ​​​មក​កាន់​​អធិការ​ដ្ឋាន​ស្រុក​​​ បន្ទាប់​​ពី​​ស្ត្រី​​​រូបនេះ​បាន​​​​​​យកដែក​កេះ​​ដុត​​សាំង​​​ក្នុង​​ដប​ទឹក​បរិសុទ្ធ​​ដែល​ខ្លួន​​​​កំពុង​​​​កាន់​រួច​​​គ្រវាស​​​​ទៅ​លើ​​បុរស​ជា​ប្តីពីក្រោយ​​​បណ្តាល​ឱ្យ​​​ឆាប​ឆេះ​​​ឡើង​​ ។  ហេតុការណ៍​​​​​​នេះ​បាន​​កើត​​​​​ឡើង​កាល​ពី​​ថ្ងៃទី​​២ ធ្នូ ២០១១ ​​​​វេលា​ម៉ោង​​៧​និង​៤៥​នាទី​​​ព្រឹក ​​ក្នុង​ភូមិ​​​វាល​មាស​​ ឃុំ​វាល​​រេញ ​ស្រុក​​​​ព្រៃ​នប់​​ ខាង​​ក្រោយ​​សាលា​​​ឃុំ​ ។ 

លោក​​​វរសេនីយ៍​​ត្រី​ហ៊ឹង​ ចាន់​រិទ្ធ ​អធិការ​​​​នគរ​បាល​​​ស្រុ​ក​ព្រៃនប់​​បាន​ឱ្យ​ដឹងថា ស្ត្រី​ដែល​​​​ត្រូវ​ឃាត់​​​​ខ្លួននេះ​​ឈ្មោះ​​សំ សូរិញ៉ុល​​ ហៅ​ស្រស់ ​និមល​ អាយុ​​២៩ឆ្នាំ ​មាន​​ទីលំនៅ​​ភូមិ​​បឹង​​វែង ឃុំ​​វាល​រេញ ​ ស្រុក​​ព្រៃ​នប់ ​​បាន​ប្រើដែក​កេះ​​​ដុត​សាំង​​​ក្នុង​​​ដប​ទឹក​បរិ​​សុទ្ធ​​ដែល​​​កាន់​នៅ​នឹង​​ដៃ​​បណ្តាល​ឱ្យ​​​​ឆាប​ឆេះ ​​រួច​គ្រវាស​​ទៅ​លើ​​​​ប្តី​​ឈ្មោះ​​​អ៊ុំ ​​សុជាតិ​ ​អាយុ​​​២៥ឆ្នាំ​ ​​ដែល​​កំពុង​​​​​​ឈរ​​​​ក្បែរ​​​​​ បណ្តាល​ឱ្យ​​​​ឆេះ​ខ្លោច​​​ខ្លួន​​​ ។​

​តាម​​ស្ត្រី​​ជា​​ប្រពន្ធ​​បានឆ្លើយ​ថា ​​នាង​​និង​​ប្តី​បាន​​​​រៀប​ការ​​ជាប្តី​ប្រពន្ធ​​រហូតមក​ដល់​​ពេល​នេះ​​មាន​កូន​ប្រុស​​មួយ​​អាយុ​​​បីឆ្នាំ​​ហើយ ។ ​ក្នុង​រយៈពេល​​​រស់​នៅ​​ជាមួយ​​គ្នា​​​ក៏​​​មាន​បញ្ហា​​ទំនាស់​ក្នុង​គ្រួសារ​​​និង​ធ្លាប់​​​ចែក​ផ្លូវ​​​​​​​គ្នា​​ម្តង​រួចមក​ហើយ​ តែបន្ទាប់​​មក​ក៏ត្រូវ​​​​គ្នា​វិញ​ ​​តែមិន​​បាន​​​​ប៉ុន្មាន​​​​​​ផង​​ក៏​មាន​​​ទំនាស់​​​​នឹងគ្នា​ទៀត​ ព្រោះ​​​តែរឿង​​ជំពាក់​​​ប្រាក់​គេ​ហើយ​​និយាយ​​​ពិភាក្សា​​​គ្នា​​មិនត្រូវ​​។ ​ មុន​ពេល​​​កើត​ហេតុ​​​ ខ្លួន​បាន​​​ទិញ​សាំង​​កន្លះ​​​លីត្រ​​​ច្រក​ក្នុង​​​​ដប​ទឹក​​​បរិសុទ្ធ​​​ ​ក្នុង​គោល​បំណង​​​ទៅ​ផ្ទះ​​ម្តាយ​​​​ក្មេក​​ដើម្បីជួបប្តី​​និយាយ​គ្នា​ឱ្យ​ជួយ​គិត​គូរ​​សង​លុយ​​គេ​​​​ ហើយ​បើ​​ប្តីមិន​ជួយ​សងទេ​​គិត​យក​តែ​​​រួចខ្លួន​​​នាង​នឹង​​យក​សាំង​​​ដែល​​ទិញរួច​​ជា​ស្រេច​​នេះ​​ចាក់​ដុត​​ខ្លួន​ឯង​​នៅ​​ផ្ទះ​​​ម្តាយ​ក្មេក​​​នោះ​​​ឱ្យ​ស្លាប់​​តែម្តង ។  ​

​ស្ត្រី​​ជា​ប្រពន្ធ​​​និយាយ​ទៀត​ថា ​ការ​និយាយ​ចរចា​​គ្នា​​​​​នោះ​នៅ​តែ​​មិន​​ចុះ​​​សម្រុង​​​គ្នា​​រហូត​​បបួលគ្នា​​​មក​សាលា​​​​​​ឃុំ​វាល​រេញ​​ ដើម្បី​​​លែង​លះ​​ឱ្យ​ឃុំ​ដឹង​ឮ​ ។ ពេល​មក​​ដល់​​សាលា​ឃុំ​មិន​ទាន់​​​មាន​​មន្ត្រី​ឃុំ​ណា​​ម្នាក់​មក​ធ្វើ​ការ​​​នៅ​ឡើយទេ​​ព្រោះ​នៅ​​ព្រឹក​ពេក ហើយ​ពេល​នោះ​​​នាង​​និងប្តី​​​ក៏​ចាប់​ផ្តើម​ប្រកែក​​គ្នា​​ទៀត​​រហូត​​​​ជេរ​​​ប្រមាថ​​ថា​ នាង​​ជា​ស្រី​​ភ្លើង​​ពណ៌​​​និង​​ដៀល​​​​ត្មះ​ជា​​​ច្រើនទៀត​ ។ ​ដោយសារ​​​ពាក្យ​សម្តី​​​​ «ស្រី​​​​​​ភ្លើង​ពណ៌​​​​»​​ នេះ​​ហើយ​​ទើប​ជំរុញ​​​ឱ្យ​នាង​​​​កេះ​​ដែក​កេះ​​​ឆួល​មាត់​ដប​​សាំង​បណ្តាល​​ឱ្យ​ឆេះ​​រូច​គ្រវាស​​ទៅ​លើ​​ប្តីដែល​​កំពុង​​ឈរ​​​បែរ​ខ្នង​​បណ្តាល​​​ឱ្យ​​ឆាប​ឆេះ​​​​ខ្លួនតែម្តង ។  ​ស្ត្រី​​រូបនេះ​​និយាយ​ទៀត​ថា​ ​បន្ទាប់​ពី​​​ឃើញ​ឆេះ​​ដូច្នេះ​​នាង​​ក៏​ស្ទុះ​​​​ទៅ​អោប​​ប្តី​​ជួយ​ពន្លត់​​ភ្លើង​​​ លុះ​​​ភ្លើង​​​រលត់​​ហើយ​ក៏​​ដើរ​​ចេញ​ពីប្តី​​សំដៅ​​​​មកផ្លូវ​​ជាតិ​។​

លោក​​​ស្មៀន​​ឃុំវាល​រេញ​​ដែល​បាន​​​ទៅ​​ដល់​​ក្រោយ​​ពេល​​​កើត​ហេតុ​​​បន្តិច​ប្រាប់​​កោះ​សន្តិភាព​​​​តាម​ទូរស័ព្ទ​​ថា  ក្រោយ​ពី​​កើត​ហេតុ​​គាត់​បាន​​ឃើញ​​ស្ត្រីជា​ប្រពន្ធ​​​​ដើរចេញ​​ពីប្តីចម្ងាយ​​ប្រហែល​​​២០០​ម៉ែត្រ​ ។  ពេល​ដែល​​គាត់​ជិះ​ម៉ូតូ​​ជួប​​គ្នា​​នោះ​​ស្ត្រី​ជា​​ប្រពន្ធ​ប្រាប់​​គាត់​​ថា ​«​​ចាប់​ខ្ញុំ​ដាក់​គុក​​ទៅ ព្រោះ​​ខ្ញុំ​បាន​​ដុត​ប្តី​»  លុះ​​ពេល​​លោក​ជិះ​​ម៉ូតូ​​​​មក​ហួស​ក៏​​ឃើញ​​បុរស​​ជា​ប្តី​អង្គុយ​​​ញាក់​​តត្រុន​ម្នាក់​​ឯង​ ​ទើប​ដឹក​ទៅ​​កាន់មណ្ឌល​​​សុខភាព​​វាល​រេញ​​​ ហើយ​​ប្រាប់​​ទៅ​ប៉ូលិស​​ ក៏​​មាន​ការ​​ឃាត់​​​ខ្លួន​ស្ត្រី​ជា​ភរិយា​​ ។ ដោយសារ​ស្ថាន​ភាព​​​​រលាក​ខ្នង​​ធ្ងន់ធ្ងរ​​ បុរសជា​​​ប្តី​​ត្រូវ​​​បាន​ដឹក​​​បន្ត​​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​​ចំការ​ទៀត៕