ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ លីដាឡែន ថតឱបអេឡិច ចិន្ត្រាគ្រាន់​តែ​ជាសិល្បៈឯរឿង​ស្នេហា​គ្មានទេ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្វីបើ​កន្លង​មក​មហា​ជន​ទូ​ទៅ​ឃើញ​តារា​ចម្រៀង​មួយ​គូ​គឺ កញ្ញាឆៃ លីដាឡែន និង​លោក​អេឡិច ចិន្ត្រា​ ទៅ​ណាមក​ណា​ ឬច្រៀង​នៅ​ក្នុង​ផលិតកម្ម​និង​នៅ លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្ស៍​​នានា​មិន​ដែល​ ឃ្លាត​ពី​គ្នា​​ទេ សូម្បី​តែ​ការ​ថត​រូប​ចុះ​ទស្សនា​វដ្តី​​ កាសែត​ និង​បង្ហោះនៅ​លើ​ទំព័រ​ facebook បែបជា​គូ​ស្នេហា​ស្រើប​ស្រាល​យ៉ាង​ណា​ក៏​ដោយ ​ក៏នាងដាឡែន​​នៅ​តែ​បដិ​សេធថា រូបនាង​មិន​ពាក់​ព័ន្ធស្នេហានឹង​គ្នា​ទេ ។ កញ្ញា​ឆៃ​ លីដាឡែន​ និយាយ​ថា​ថ្វី​បើ​កន្លង​មក​នាង​និងលោក​អេឡិច​ ចិន្ត្រា​ ទៅណា​មក​ណា​ជិត​ស្និទ្ធ​គ្នាពិត​មែន​តែ​នោះ​

រាជធានី​ភ្នំពេញ​ ៖ ថ្វីបើ​កន្លង​មក​មហា​ជន​ទូ​ទៅ​ឃើញ​តារា​ចម្រៀង​មួយ​គូ​គឺ កញ្ញាឆៃ លីដាឡែន និង​លោក​អេឡិច ចិន្ត្រា​ ទៅ​ណាមក​ណា​ ឬច្រៀង​នៅ​ក្នុង​ផលិតកម្ម​និង​នៅ លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្ស៍​​នានា​មិន​ដែល​ឃ្លាត​ពី​គ្នា​​ទេ សូម្បី​តែ​ការ​ថត​រូប​ចុះ​ទស្សនា​វដ្តី​​ កាសែត​ និង​បង្ហោះនៅ​លើ​ទំព័រ​ facebook បែបជា​គូ​ស្នេហា​ស្រើប​ស្រាល​យ៉ាង​ណា​ក៏​ដោយ ​ក៏នាងដាឡែន​​នៅ​តែ​បដិ​សេធថា រូបនាង​មិន​ពាក់​ព័ន្ធស្នេហានឹង​គ្នា​ទេ ។

កញ្ញា​ឆៃ​ លីដាឡែន​ និយាយ​ថា​ថ្វី​បើ​កន្លង​មក​នាង​និងលោក​អេឡិច​ ចិន្ត្រា​ ទៅណា​មក​ណា​ជិត​ស្និទ្ធ​គ្នាពិត​មែន​តែ​នោះ​គ្រាន់​តែ​ជា​ការ​រាប់​អាន​គ្នា​ក្នុង​នាម​ជា​មិត្ត​ភក្តិរួម​អាជីព​ រួម​ក្រុម​តែ​ប៉ុណ្ណោះ ឯ​រឿង​ស្នេហាគ្មានទេ។ ​នាង​បញ្ជាក់​ថា​ «បើ​លោក​អេឡិច​ ចិន្ត្រា គិត​ថាស្រឡាញ់​នាង​ខ្ញុំ​ក៏​ស្រឡាញ់​ចុះ​មិន​អា​ច​ហាម​ឃាត់​ចិត្ត​គាត់​បាន​ទេ​គ្រាន់​តែ​ថា នាង​ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ស្រឡាញ់​របស់​គាត់​បែប​ស្នេហា ​សង្សារ​ ឬ​គូ​អនាគត​បានទេ​គឺ នាង​ខ្ញុំ​សូម​ស្រឡាញ់​រាប់​អាន​គាត់​ត្រឹ​ម​តែ​ជា​មិត្ត​ភក្តិ​រួម​អាជីព​ប៉ុណ្ណោះ។​ ចំពោះ​ការ​ថត​រូប​កន្លង​មក​គ្រាន់​តែ​ជា​សិល្បៈ​ ដើម្បី​បង្កើន​ប្រជា​ប្រិយ​ភាព​ប៉ុណ្ណោះ​» ។

ទោះជាយ៉ាង​ណា​ក្តី​រូប​ថត​បែប​ស្រើប​ស្រាល​​របស់​នាង​មិន​យឹតយោង​ប្រជាប្រិយ​ភាព​របស់​នាង​ទេ​ ផ្ទុយទៅ​វិញ​មហាជនរិះគន់យ៉ាង​ខ្លាំង​ដោយ​ថា ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រពៃ​ណី​ វប្ប​ធម៌​ជាតិ គឺមិន​សម​រម្យជានារី​ខ្មែរទេ ។

ទោះ​បី​ជា​កញ្ញា​ឆៃ ​លីដាឡែន​ បដិសេធ​យ៉ាង​​​​​​ណា​ក៏ដោយ​​ក៏មហា​ជន​ទូទៅ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ដដែល ​ហើយ​ថែម​ទាំង​និយាយ​ថា ពេល​នេះ​នាង​និង​លោក​អេឡិច ចិន្រ្តា ​បែក​បាក់​ស្នេហាទៀត​ផង ព្រោះ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១១ គេ​ឃើញ​លោក​អេឡិច ចិន្រ្តា ឡើង​ច្រៀង​ជា​កិត្តិយស​លើ​ឆាក​ប្រគំ​តន្រ្តី​នៃ​ស្ថានីយ​ទូ​រទស្សន៍​អាស៊ី​អាគ្នេយ៍​ជាមួយ​កញ្ញាគឹម លីហ្សា​ ជាច្រើន​បទ​ដូចជា​បទ​កំនួច​វាយោ​ បទ​រាត្រី​ជួប​ភ័ក្រ្ត​ ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​ប្រិយ​មិត្ត​ទស្សនិកជន​និង​ក្រុម​អ្នក​សិល្បៈមួយចំនួន​​និយាយ​ថា ស្នេហា​កញ្ញាឆៃ លី​ដាឡែន​ និង​លោក​​អេឡិច​ ចិន្ត្រា​​ បាន​ចែក​ផ្លូវ​គ្នា​ដើរ​ដោយ​អេឡិច ចិន្ត្រា​ជ្រើស​រើស​យក​នាង​គឹម លីហ្សា  តែ​អ្នក​ទាំង​បី​បាន​បដិសេធរៀងៗខ្លួនេ។ ដាឡែន និយាយថា ​ពេល​នេះ​នាង​កំពុង​តែ​រង់​ចាំ​គូព្រេង​ព្រោះ​នាង​មាន​អាយុ​២៩ឆ្នាំ​ ហើយ​៕