ស្ត្រីដែលជាអ្នកម្តាយមកពីគ្រួសារធំ(គ្រួសារមានកូនច្រើន)ប្រឈមនឹងការស្លាប់ដោយជំងឺប្រភេទនេះតែពាក់កណ្តាលប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យUniversity of California ក្រុង San Diegoសហរដ្ឋអាមេរិកបាននិយាយថា កម្រិតដ៏ខ្ពស់នៃអ័រម៉ូនធ្វើឲ្យមានផ្ទៃពោះប្រហែលជាអាចបន្សល់ទុកនូវផលប្រយោជន៍ចំពោះសរសៃឈាមរយៈពេលយូរ។ ស្ត្រីដែលមានកូនច្រើនប្រហែលជាអាចទទួលបានការគាំទ្រដ៏ធំធេងមួយពីសង្គមក្នុងខណៈដែលពួកគេមានវ័យចាស់។
អ្នកដឹកនាំការស្រាវជ្រាវ Marni Jacobsបានសរសេរនៅក្នុងព្រឹត្តិប័ត្រ Fertility and Sterilityថា ៖«បណ្តាស្ត្រីដែលបានចូលរួមក្នុងការពិសោធលើកនេះមានការប្រឈមនឹងការស្លាប់ដោយជំងឺបេះដូងតិចតួចបំផុតប្រសិនជាពួកគេធ្លាប់មានផ្ទៃពោះច្រើនជាង៤ដង »។ ចំណែកសាស្ត្រាចារ្យ Donald Peeblesអ្នកនាំពាក្យ Royal College of Obstetricians and Gynaecologistsបាននិយាយថា វាអាចថាស្ត្រីដែលគ្មានកូនមួយចំនួនគ្មានសមត្ថភាពផ្តល់កំណើតដែលបញ្ហានេះអាចនាំទៅរកការប្រឈមនឹងជំងឺបេះដូង។
ចែករំលែកព័តមាននេះ