ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​រណ​សិរ្ស​15.000នាក់​នឹង​ចូល​រួម​មីទ្ទិញ​​កំណើត​រណ​សិរ្ស2ធ្នូ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់រដ្ឋសភាពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យ​ដឹងថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំ​មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី​៣៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ​កម្ពុជា(២/១២/១៩៧៨-២/១២/២០១២)​ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធាន រដ្ឋសភា

 រាជធានីភ្នំពេញ ៖​ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់រដ្ឋសភាពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យ​ដឹងថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំ​មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី​៣៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ​កម្ពុជា(២/១២/១៩៧៨-២/១២/២០១២)​ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធាន រដ្ឋសភា និងជាប្រធានរណសិរ្សសាមគ្គី​អភិវឌ្ឍ មាតុភូមិកម្ពុជា។ ពិធីនេះនឹងប្រព្រឹត្តទៅនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះដែល​មាន​​​សមា​ជិក​​សមាជិកាចូលរួម​ប្រមាណ​១៥.០០០​​នាក់តាមការគ្រោងទុក។

នៅក្នុងឱកាសនោះ​នឹងមានពិធីបញ្ចុះបឋម​​សិលាកសាងស្តូបអនុស្សាវរីយ៍រណសិរ្ស​សាមគ្គី​អភិវឌ្ឍមាតុភូមិកម្ពុជា ដោយ​សម្តេច​ហេង ​សំរិន​។​ តាមកម្មវិធី​គ្រោង​ទុកនៅ​ក្នុងកម្ម​វិធីនោះ​នឹងមានការអញ្ជើញចូល​រួម​ពី​សំណាក់​លោក​ហ្វីញ ដាម ប្រធានគណៈកម្មាធិការ​មជ្ឈិម​​​រណ​សិរ្ស​មាតុភូមិវៀតណាមនិងជាសមាជិក​ការិ​យា​ល័យនយោបាយបក្សកុម្មុយនិស្តវៀត​ណាម។

លោកផាញ់ដូងចិត្តវង្សាប្រធានគណៈ​កម្មា​ធិការ​មជ្ឈិមរណសិរ្សកសាងជាតិឡាវនិង​ជាសមាជិក​គណៈកម្មាធិការកណ្តាលបក្ស​ប្រជា​ជនបដិវត្ត​ន៍ឡាវនិងមាន​ជូនកន្រ្តកផ្កាដល់​អង្គ​មីទ្ទិញផង។
យោងតាមមន្រ្តីខេត្តក្រចេះបានឱ្យកោះសន្តិ​ភាពដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១១ថា ការសាងសង់ស្តូបនេះគ្រោង​ចំណាយប្រាក់​​​​ប្រមាណជាង៣លានដុល្លារអា​មេរិក​នៅ​លើផ្ទៃដីទំហំជាង២៤ហិកតា ​និង​ប្រើ​រយៈ​ពេលប្រមាណ២ឆ្នាំ។ ថវិកាសម្រាប់ការ​សាងសង់​​នេះ​បានមកពីការចំណាយធនធានផ្ទាល់​របស់សប្បុ​រស​ជននិងសមាជិករណសិរ្សនៅទូ​ទាំង​ប្រទេស​ចូលរួមតាមការ​ស្ម័គ្រចិត្ត។

ឃុំ​ស្នូល​ជាកន្លែង​នៃការកសាងកម្លាំងរបស់​រណសិរ្ស​សាមគ្គី​ជាតិ​កម្ពុជាកាលពីឆ្នាំ១៩៧៨​ដឹកនាំ​ដោយ​សម្តេច​ហេង សំរិន ដើម្បីរំដោះ​ឲប្រទេស​​ជាតិ​ពី​របប​ប៉ុល​ពត ៕