ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​៣​នាក់​​ប្លន់​អ្នក​រត់​តាក់ស៊ី​យក​មក​​ឃុំឃាំង​នៅផ្ទះ​សំណាក់មហាលាភក្នុង​រាជ​ធានី​ភ្នំពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាប់បាន​ជនជាប់​សង្ស័យ​​ប្លន់​រថយន្ត​​អ្នក​រត់​តាក់ស៊ី​ភ្នំ​ព្រឹក  ក្រុងបាត់ដំបងរសៀល​ថ្ងៃ​​​ទី៣០ វិច្ឆិកា ​​២០១១ សមត្ថកិច្ច​​​នគរបាល​រាជ​ ធានី​ភ្នំពេញ​​​​សហការ​ជាមួយ​នគរ​បាល​​ខណ្ឌ​​ចំការមន ​​បានស្ទាក់​ចាប់​ រថយន្ត​​​មួយ​គ្រឿង​​​​ម៉ាកកាមរី​​ឆ្លាម​ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៧  ពាក់ស្លាកលេខ​ភ្នំពេញ ​​2D 6343 ​នៅចំណុច​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ សូគីម៉ិចច្រមុះ​ជ្រូក​ក្បាលថ្នល់ ស្ថិតក្នុង​

រាជធានីភ្នំពេញ ៖ ចាប់បាន​ជនជាប់​សង្ស័យ​​ប្លន់​រថយន្ត​​អ្នក​រត់​តាក់ស៊ី​ភ្នំ​ព្រឹក ក្រុងបាត់ដំបងរសៀល​ថ្ងៃ​​​ទី៣០ វិច្ឆិកា ​​២០១១ សមត្ថកិច្ច​​​នគរបាល​រាជ​ធានី​ភ្នំពេញ​​​​សហការ​ជាមួយ​នគរ​បាល​​ខណ្ឌ​​ចំការមន ​​បានស្ទាក់​ចាប់​រថយន្ត​​​មួយ​គ្រឿង​​​​ម៉ាកកាមរី​​ឆ្លាម​ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ​ភ្នំពេញ ​​2D 6343 ​នៅចំណុច​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​សូគីម៉ិចច្រមុះ​ជ្រូក​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់​​​ផ្សារ​​​ដើមថ្កូវ ខណ្ឌចំការមន ។

ក្រុម​សមត្ថកិច្ច​បានកំណត់​​ជាជំហាន​​ដំបូង​ថា​ការ​ឃាត់រថយន្តនេះ​​​ គឺជា​ករណីជាប់ពាក់ព័ន្ធ​នឹង​​ការ​ប្លន់​​អ្នករត់តាក់ស៊ី​ភ្នំព្រឹក- ក្រុង​បាត់ដំបង​ដែលចាប់​​​ម្ចាស់​រថយន្ត​​យកមក​​ឃុំឃាំង​ក្នុងផ្ទះ​សំណាក់​​មហាលាភ រាជធានីភ្នំពេញ ។ ជន​សង្ស័យ​៣នាក់​​​ក៏​ត្រូវ​បាន​​​​សមត្ថកិច្ច​​ឃាត់ខ្លួន​នៅក្នុង​រថយន្ត​ដែលកំពុង​​​បើកបរ​ដល់ចំណុច​​ខាងលើនេះ ១-ឈ្មោះទី ចក់​ភេទប្រុស អាយុ​២៨ឆ្នាំ ​២-ឈ្មោះ​អ៊ួង បុប្ផា ​ភេទ​​ប្រុស ​អាយុ​៣០ឆ្នាំ ​និងទី៣-​ឈ្មោះចាន់ វឌ្ឍនា ភេទប្រុស ​អាយុ​៣១ឆ្នាំ ។ នៅចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​អ៊ួង ​បុប្ផា បាននិយាយថា ខ្លួនមាន​មុខ​របរ​រកសីុ​ទិញ ​លក់​រថយន្ត​​ ប៉ុន្តែ​ករណី​ខាង​លើ​នេះ​អត់​ពាក់​ព័ន្ធ​​នឹង​រូប​គេ​ឡើយ ។ ដោយឡែក​​ឈ្មោះ​ចាន់ វឌ្ឍនា ក៏​និយាយ​​ដូចគ្នា​ដែរ ។ ចំណែក​ឯ​ឈ្មោះ​​ទី ចក់ និយាយ​ថា រថយន្តខាង​លើ​គឺរូបគេ​​ទិញ​ពី​បុរស និង​ស្ត្រី​​ជា​ប្តី​​ប្រពន្ធ​​ដែល​បាន​​យក​ទៅ​លក់​ឱ្យ​ខ្លួន​​ដល់​យាន​ដ្ឋាន​ជួស​ជុល​​រថយន្ត​ក្នុង​​តម្លៃ​៦.២០០​ដុល្លារ ។

ចំណែក​​ឯ​ការ​ធ្វើ​ដំណើរ​​ជា​មួយ​គ្នា​​នៅ​ក្នុង​​រថយន្ត​នេះ​គឺ​ពួក​គេ​នាំគ្នា​​ទៅរក​ទិញ​រថយន្ត LEXUS មួយ​គ្រឿងទៀត នៅកន្លែង​ផ្សេង ។​ ទោះ​បីជា​​​មាន​ការ​បក​ស្រាយ​​បែប​នេះ ​ក្តី ក៏​បូ៉លិស​​​ក​ំពុង​បន្ត​ធ្វើ​ការ​សួរ​នាំ​បន្ត​ទៀត ព្រោះ​រថយន្ត​​នេះ​មាន​ភិន​ភាគ​​ពាក់​ព័ន្ធ​ដូច​ករណី​ប្លន់​រថយន្ត​​ពី​អ្នក​រត់​តាក់ស៊ីអ៊ីចឹង ។

សូមបញ្ជាក់ថា មុន​នេះ​បន្តិច​ចោរ​ប្លន់៣នាក់​បានចាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ចងដៃ​ ចងជើង​ជាប់​រួចប្លន់​យក​រថយន្ដ​ដែល​កំពុង​ដឹក​ពួកគេ​ធ្វើ​ដំណើរ​ពីទី​ប្រជុំ ​ជន​ស្រុក​ភ្នំព្រឹក​មកកាន់​ក្រុង​បាត់​ ដំបង​ ប៉ុន្តែ​ក្រុមចោរ​មិនបាន​ទម្លាក់អ្នករត់តាក់ស៊ីនោះនៅក្រុង​បាត់ដំបង​​ទេ​ បែរ​ជាដឹក​បង្ហួស​ចូល​មក​រាជ​ធានី​ភ្នំពេញ​ និង​ចូល​មក​ស្នាក់នៅ​មួយ​ភ្លែត​ក្នុងផ្ទះ​ សំណាក់មហាលាភ បន្ទាប់មក​គេច​ខ្លួនចេញពីផ្ទះសំណាក់កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី៣០វិច្ឆិកា២០១១ ហើយជាង​៤ម៉ោង​ក្រោយ​មក​ទើប​​រាយ​ការណ៍​ប្រាប់​ សត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យ។

វេលា​ម៉ោង១០​ព្រឹក​ ថ្ងៃទី៣០​វិច្ឆិកា​២០១១​ ប៉ូលិស​បាន​ដឹក​នាំ​កម្លាំង​​ សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែងដែល​ចោរឃុំឃាំង​ជនរងគ្រោះ​ នៅផ្ទះ​សំណាក់មហាលាភ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦អា​ ភូមិកៀនឃ្លាំង​ សង្កាត់​កៀនឃ្លាំង​ ខណ្ឌឫស្សីកែវ និង​ធ្វើការ​សាកសួរ ដល់​ជនរង​គ្រោះជុំវិញ​អំពើ​ប្លន់​នេះ។

បុរសរង​គ្រោះ​ឈ្មោះ​អ៊ឹង​ ឧត្តម​ ហៅវែង​ អាយុ២៧ឆ្នាំ ជាអ្នករត់​តាកស៊ី​ភ្នំព្រឹក-ក្រុងបាត់ដំបង​ បើកបរ​រថយន្ដម៉ាកកាមរី ស៊េរី​ ​ឆ្នាំ១៩៩៧ (ឆ្លាម)​ ពណ៌ស្ករ​ បានឱ្យ​ដឹងថា​ ចោរប្លន់​យកទៅ​មាន​រថយន្ដ​១គ្រឿង​ ទូរស័ព្ទ១គ្រឿង និង​លុយជាង១០ម៉ឺនរៀល។​ ក្រុម​ចោរ​ប្លន់​មាន​គ្នា៣នាក់​ បានរត់​គេច​ខ្លួនបាត់​ទៅហើយ​…​ ឥឡូវ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​​តាម​ចាប់​ក្រុម​ចោរ​ទាំង​នោះ។