ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារហ៊ុន​អាស៊ី​កើនឡើង​ដោយ​សារ​ក្តី​​សង្ឃឹម​នៃទ្វីប​អឺរ៉ុប​រស់​ឡើង​វិញ

12 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ីនិង​ប្រាក់អឺរ៉ូ​កើនឡើង​ចូល​ថ្ងៃ​ទី២ នា​សប្តាហ៍​ថ្មីនេះ។ ការកើន​ឡើងនោះ​ដោយ​សារ​អ្នកវិនិ​យោគ​ទិញ​ចូល​ច្រើន ព្រោះ​សង្ឃឹម​ថា គោល​នយោ​បាយទ្វីប​អឺរ៉ុប​និង​ផ្តល់​ព័ត៌មាន​​លំអិតនៃ​គ្រោងការ​ផ្លូវដើរប្រកប​ដោយ​សុពល​​ភាពនៃ​ប្រាក់មូល​និធិ​ជំនួយ ដើម្បី​ប្រើប្រាស់​ក្នុងទី​ផ្សារ​​បំណុល​ក្នុង​តំបន់។​ផ្សារ​ហ៊ុន​អាស៊ី​ប៉ាស៊ី​ហ្វិក MSCI កើន​ឡើង​១,៨​​ភាគ​រយ គិតត្រឹម​ម៉ោង៣​និង៤​នាទី​ម៉ោង​​នៅ​ទីក្រុង​តូក្យូ។

ផ្សារហ៊ុន​អាស៊ីនិង​ប្រាក់អឺរ៉ូ​កើនឡើង​ចូល​ថ្ងៃ​ទី២ នា​សប្តាហ៍​ថ្មីនេះ។ ការកើន​ឡើងនោះ​ដោយ​សារ​អ្នកវិនិ​យោគ​ទិញ​ចូល​ច្រើន ព្រោះ​សង្ឃឹម​ថា គោល​នយោ​បាយទ្វីប​អឺរ៉ុប​និង​ផ្តល់​ព័ត៌មាន​​លំអិតនៃ​គ្រោងការ​ផ្លូវដើរប្រកប​ដោយ​សុពល​​ភាពនៃ​ប្រាក់មូល​និធិ​ជំនួយ ដើម្បី​ប្រើប្រាស់​ក្នុងទី​ផ្សារ​​បំណុល​ក្នុង​តំបន់។​ផ្សារ​ហ៊ុន​អាស៊ី​ប៉ាស៊ី​ហ្វិក MSCI កើន​ឡើង​១,៨​​ភាគ​រយ គិតត្រឹម​ម៉ោង៣​និង៤​នាទី​ម៉ោង​​នៅ​ទីក្រុង​តូក្យូ។

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​បិទ​​ផ្សារ​ហ៊ុន​នេះធ្លាក់​ចុះដល់​បាត់ដែល​មិន​ធ្លាប់​មាន​គិតត្រឹម​៧​សប្តាហ៍​ចុង​ក្រោយ​គឺ​ធ្លាក់ចុះ​៧,៤​ភាគ​រយ។ ផ្សារហ៊ុន​ជប៉ុន​Nikkei 225 កើន​ឡើង​២​​ភាគ​​រយ​ ផ្សារហ៊ុន​កូរ៉េ​ខាង​​ត្បូង​​Kospi កើន​ឡើង​​​២,៣​​ភាគ​រយ ហើយ​ផ្សារ​​ហ៊ុន​អូស្ត្រាលី​​S&P​/ASX​ 200 កើន​ឡើង​​១,១​​ភាគ​រយ។ លោកHirokazu Yuihama អ្នក​យុទ្ធ​សាស្ត្រ​នៃ​ក្រុម​ហ៊ុន​Daiwa Capital Markets ​និយាយ​ថា មាន​ព័​ត៌មាន​វិជ្ជមាន​មួយចំនួន​បាន​វាយ​​​លុក​ទីផ្សារ​បានផ្តល់​តម្លៃយ៉ាង​ល្អ​សម្រាប់​​ទី​ផ្សារ ហើយ​ក៏លើក​ទឹកចិត្ត​ដល់អ្នក​វិនិ​យោគ​អាច​ដាក់​​ភាគហ៊ុន​ចូលមួយ​គ្រា បន្ទាប់ពី​មានការ​​ធ្លាក់​ចុះ​នា​​​ពេល​​​​កន្លង​​ទៅ។

ផ្សារហ៊ុន​អាស៊ីដ៏​ធំមហិ​មាដូច​ជា មិនអើ​ពើ​ចំពោះ​ការលើក​ឡើងរបស់​សារព័ត៌​​មាន​​បារាំង ជា​ច្រើន​ដែល​និយាយ​ថា ក្រុមហ៊ុន​​Standard& Poor អាច​ផ្លាស់ប្តូរ​ទស្សន​វិស័យ​​នៃ​អត្រា​​ឥណ​ទាន​ដល់កំពូល​បារាំងទៅ​រកភាព​​អវិជ្ជមាន​ក្នុង​រយៈ​ពេល​១​០ថ្ងៃខាង​មុខ ប៉ុន្តែ​ផ្សារ​ភាគ​ហ៊ុន​អឺរ៉ុប​​ក៏ត្រូវបាន​គេរៀបចំ​ដើម្បីធ្លាក់​ចុះដែរ។ ដូច​ជា​ផ្សារហ៊ុន​អង់គ្លេស​FTSE និង​​អាល្លឺម៉ង់ ​DAX ពេល​បើក​ផ្សារហ៊ុន​នៅថ្ងៃ​​អង្គារ​ធ្លាក់​​ចុះ០,១​​ភាគ​រយ។ ចំណែក​ផ្សារហ៊ុន​​បារាំង​ CAC-40 ធ្លាក់​ចុះ​​០,៤ភាគ​រយ។

រដ្ឋមន្ត្រី​តំបន់ប្រើ​ប្រាស់ប្រាក់​អឺរ៉ុបបាន​ជួប​ប្រជុំ​​គ្នាថ្ងៃ​នេះ (២៩ វិច្ឆិកា) ដើម្បី​អនុម័ត​ច្បាប់​នៃ​​​ប្រតិ​បត្តិ​ការ​លំអិត សម្រាប់​ជំនួយមូល​និធិ​ក្នុង​​តំបន់  ស្ថេរភាព​ហិរញ្ញ​​វត្ថុ​​អឺរ៉ុប និង​បើក​ផ្លូវ​​សម្រាប់​​​​លំហូរ​សាច់​​ប្រាក់​ចំនួន​​៤៤០ពាន់​លាន​អឺរ៉ូ ដើម្បី​​ទាក់ទាញ​​សាច់​ប្រាក់​​ពីអ្នកនិវិ​យោគ​​ផង។ ចំណែក​ប្រទេស​អ៊ីតាលី​​នឹង​​ប្រទេស​ប៊ែល​​ហ្ស៊ិក និងចេញ​ច្បាប់​ពាណិជ្ជ​កម្មរូបិយ​វត្ថុ។

ប្រាក់អឺរ៉ូ​កើនឡើង​០,៣ភាគ​រយ ឬមួយ​អឺរ៉ូ​បន្តបាន​១,៣៣៦៤​ដុល្លារ​កាលពី​ថ្ងៃអង្គារ៍ ។ ចំណែក​​ប្រាក់ដុល្លារ​ខ្លួនឯង​ធ្លាក់ចុះ ព្រមជា​មួយ​ប្រាក់​​យ៉េន​ជប៉ុនចំនួន​០,៣​ភាគ​រយ ធៀប​​ជា​មួយ​ប្រាក់អឺរ៉ូ។ តម្លៃ​ប្រាក់វ៉ុន​របស់កូរ៉េ​ខាង​ត្បូង​​បានកើន​ឡើង។ ពាណិជ្ជ​ករជាច្រើន​កំពុង​ពិនិត្យ​តាមដាន​​ដោយយក​ចិត្តទុកដាក់​ពីច្បាប់​ពាណិជ្ជ​កម្មដែល​​ចេញ ក្នុង​សប្តាហ៍​នេះ​​ ជាមួយ​សាច់ប្រាក់​ចំនួន​ជិត​​​១៩​ពាន់​​លាន​អឺរ៉ូជា​ប័ណ្ណ​ប្រាក់ថ្មី។ ក្តីសង្ឃឹម គឺការ​ចេញពី​ប្រទេស​ប៊ែល​ហ្ស៊ីក អ៊ីតាលី អេស្ប៉ាញ និង​បារាំង។​

ប្រទេស​អ៊ីតាលី​មានផែន​​ការលក់​ប័ណ្ណប្រាក់​ចំនួន៨ពាន់​លានអឺរ៉ូ។ ចំណែក​មាសកើន​ឡើង០,១ភាគ​រយ មានតម្លៃ​១.៧០០​​ដុល្លារ​ក្នុង​​មួយ​​អោន ហើយតម្លៃ​ប្រេងនៅ​ថេរ បន្ទាប់​ពី​កើន​ឡើង១​ភាគរយ​កាលពី​ថ្ងៃចន្ទ៕​