ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សាកសួរ​អតីត​នាយ​ក​រដ្ឋមន្ត្រីថៃ​លើការ​ស្លា.ប់របស់​បាតុករ

12 ឆ្នាំ មុន

ប៉ូលិសថៃ​និយាយ​នៅថ្ងៃចន្ទ ថ្ងៃ​ទី​​២៨ វិច្ឆិកា ថា ពួកគេ​បាន​កោះហៅ​លោកអតីត​នាយក​រដ្ឋ​​មន្ត្រីអាប់​ភីស៊ីត វេចា​ជីវ៉ា និងឧបនា​យករដ្ឋ​មន្ត្រី​របស់​​គាត់​​ដែល​ជាប់ពាក់​ព័ន្ធនឹង​ការស្លា.ប់​​របស់​​បាតុ​​ករ​ក្នុង​អំឡុង​ពេល​​​បង្ក្រាប​បាតុករ​​ប្រឆាំង​​​ទីក្រុងបាង​កកឆ្នាំ​មុន។ មានមនុស្ស​ជាតិ៩០​នាក់ ភាគច្រើនជា​ប្រជា​ជន​ស៊ីវិល​ត្រូវស្លា.ប់ និងមាន​មនុស្ស​ជិត​១.៩០០​​នាក់​ ផ្សេង​ទៀតរង​របួស ក្នុងអំឡុង​​បាតុកម្ម​​រយៈ​ពេល​​២ខែ ដែលមាន​ក្រុមអាវ​ក្រហម​​ប្រមាណ​​​​មួយ​​សែន​​នាក់ បានប្រមូល​ផ្តុំគ្នាដើម្បី​​ទាមទារ​ឱ្យ​ការ​បោះឆ្នោត​ភ្លាមៗ។

ប៉ូលិសថៃ​និយាយ​នៅថ្ងៃចន្ទ ថ្ងៃ​ទី​​២៨ វិច្ឆិកា ថា ពួកគេ​បាន​កោះហៅ​លោកអតីត​នាយក​រដ្ឋ​​មន្ត្រីអាប់​ភីស៊ីត វេចា​ជីវ៉ា និងឧបនា​យករដ្ឋ​មន្ត្រី​របស់​​គាត់​​ដែល​ជាប់ពាក់​ព័ន្ធនឹង​ការស្លាប់​​របស់​​បាតុ​​ករ​ក្នុង​អំឡុង​ពេល​​​បង្ក្រាប​បាតុករ​​ប្រឆាំង​​​ទីក្រុងបាង​កកឆ្នាំ​មុន។ មានមនុស្ស​ជាតិ៩០​នាក់ ភាគច្រើនជា​ប្រជា​ជន​ស៊ីវិល​ត្រូវស្លាប់ និងមាន​មនុស្ស​ជិត​១.៩០០​​នាក់​ ផ្សេង​ទៀតរង​របួស ក្នុងអំឡុង​​បាតុកម្ម​​រយៈ​ពេល​​២ខែ ដែលមាន​ក្រុមអាវ​ក្រហម​​ប្រមាណ​​​​មួយ​​សែន​​នាក់ បានប្រមូល​ផ្តុំគ្នាដើម្បី​​ទាមទារ​ឱ្យ​ការ​បោះឆ្នោត​ភ្លាមៗ។

នាយក​ដ្ឋាន​នៃការស៊ើប​អង្កេតពិសេស​នៃ​ក្រសួង​យុត្តិធម៌​ក្នុងខែ​កញ្ញា​និយាយ​ថា កងទ័ព​យោ​ធាមានជាប់​ពាក់ព័ន្ធនឹង​ការស្លាប់​ អ្នក​ថត​​រូប​ជប៉ុន និងប្រជាជន​ស៊ីវិល​១២​​នាក់​ផ្សេង​ទៀត ហើយក៏​បានបញ្ជូន​ករណី​នោះ​​ទៅ​ដៃ​ប៉ូលិស។ លោក​ឧត្តម​សេនីយ៍Vinai Thongsong ដែលទទួល​បន្ទុកបង្ក្រាប​បទឧក្រិដ្ឋ​កម្មនិយាយ​​ថា​អ្នកស៊ើប​អង្កេតរបស់​យើង ហៅ​​លោក​​អាប់ភី​ស៊ីត និង​លោកស៊ូ​ថេប មក​សាក​សួរ​ក្នុង​នាម​​ជា​សា​ក្សី​និងជាផ្នែក​មួយ​នៃការ​ស៊ើបអង្កេត​​​លើ​ករណី​​មនុស្សស្លាប់​១៣​នាក់ ក្នុងអំឡុង​​ធ្វើបាតុ​កម្ម ​ក្នុងនោះ​មានអ្នក​​ថត​រូប ជប៉ុន​និង​ជន​ជាតិ​​អ៊ីតាលី។

ដំបូងយើង​សម្រេចយក​ថ្ងៃសុក្រនេះ ប៉ុន្តែវា​អាស្រ័យ​លើពួកគេ​ទាំងពីរនាក់​ដែរ ប្រសិន​បើ​ពួក​គេ​​មានពេល​ឬយ៉ាង​ណា។ DSI នៅតែបន្ត​​ស៊ើបអង្កេត​លើករណី​ស្លាប់​នោះ​ដដែល។ ប៉ូលិស​ធ្លាប់​និយាយ​ថា ក្រុមកង​ទ័ពមិន​ជាប់​ពាក់ព័ន្ធនឹង​ការស្លាប់របស់​​អ្នកថតរូប​​របស់​ទីភ្នាក់​​ងារReuters ឈ្មោះ​Hiroyuki Muramot​o​​​ជនជាតិ​ជប៉ុន ​ដែល​ត្រូវគេ​បាញ់​សម្លាប់​ក្នុងអំឡុង​​ពេល​ពេល​​​មានការប៉ះ​ទង្គិច​រវាង​​យោ​ធា​​និងបាតុក​រ។ ចំណែក​​អ្នក​ថត​រូប​​អ៊ីតាលី​Fabio Polenghiក៏ត្រូវ​គេបាញ់​​សម្លាប់ដូច​​គ្នា​នោះ​​ដែរ។

វាជាលើក​ទីមួយ​ហើយ ដែល​លោកអតីត​​នាយក​​រដ្ឋ​មន្ត្រីថៃអាប់​ភីស៊ីត ត្រូវបាន​គេកោះ​ហៅ​​មកសាក​សួរ ទៅលើរដ្ឋា​ភិបាលរបស់​​គាត់​ក្នុង​​ការ​ដោះ​ស្រាយជាមួយ​ក្រុម​បាតុករ ដែល​​វាបាន​បញ្ចប់ពេល​កងទ័ពចាប់​ផ្តើមបាញ់​ប្រហារ​នៅ​​ជុំវិញហ្វូង​បាតុករ ។ លោកស៊ូ​ថេប អតីត​ឧបនាយករដ្ឋ​មន្ត្រីថៃ ជាអ្នក​ទទួលបន្ទុក​កិច្ចការ​រក្សាសន្តិ​សុខជាតិ ក្នុង​​អំឡុង​ពេល​បង្ក្រាប​ក្រុម​បាតុករ និងក៏ក្លាយ​​ជាមនុស្ស​ដែលត្រូ​វ​ទ​​ទួលបាន​ការស្អប់ខ្ពើម​ពីក្រុមបាតុ​ករ​អា​វក្រហម។ ពេលនេះ​ប្រទេសថៃ​មានរដ្ឋា​ភិបាល​ថ្មី ដែលមាន​សម័្ពន្ធ​ភាពជា​មួយ​វីរបុរស​ក្រុមអាវ​ក្រហមថាក់​ស៊ីនស៊ីណាវ៉ា​ត្រា ព្រោះប្អូន​ស្រីគាត់ យីងឡាក់ ស៊ីណាវ៉ាត្រា ជានាយក​រដ្ឋមន្ត្រីថ្មី៕