ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កា​ដាហ្វី​មាន​​​មធ្យោ​បាយ​ហិរញ្ញ​វត្ថុ​សម្រាប់​ធ្វើ​សង្គ្រាម​រយៈ​ពេលយូរ

13 ឆ្នាំ មុន

ទោះ​បី​ជាពួក​លោក​ខាង​លិច​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​​របស់​លីប៊ី​ក៏​ដោយ​​ ក៏មេ​ដឹកនាំ​ប្រទេស​នេះ​លោក​មូអាម៉ា​ កា​ដាហ្វី មាន​មាស និងប្រាក់​គរ​ទុក​យ៉ាង​ច្រើន​ដែល​អាច​ផ្គត់​ផ្គង់​សម្រាប់​ការ​ធ្វើស​ ង្គ្រាម​​រយៈ​ពេលយូរ​អង្វែង​មួយ ។
​លោក​កា​ដាហ្វី​សន្យា​ប្រាប់​ពួកសម្ព័ន្ធ​​មិត្ត​​លោក​ខាង​លិច​ពី​ ការធ្វើសង្គ្រាម​យូរ​អង្វែង​មួយ។ ​បើ​និយាយ​​​ពី​ខាង​ហិរញ្ញវត្ថុ​លោក​ពិត​ជា​មាន​មធ្យោ​បាយ​ ។ ​ពិត​ណាស់ ​ពួក​លោក​ខាង​លិច​​បាន​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​​របស់​ក្រុម​ជនផ្តាច់​​ ការ​រូប​នេះ​គឺបណ្តា​មូលនិ​ធិ​អធិបតេយ្យ​​ជាតិ​ និង​​របស់​ធនា​គារ​កណ្តាល ។​ យោង​តាម​ការ​វាយ​តម្លៃ​​មួយចំនួន​ថា លោក​កាដាហ្វី​នឹងពុំអាច​​​ដក​​​យក​បាន​ប្រាក់​ជិត​២០០​ពាន់​លាន​ដុល្លារ ។

ទោះ​បី​ជាពួក​លោក​ខាង​លិច​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​​របស់​លីប៊ី​ក៏​ដោយ​​ ក៏មេ​ដឹកនាំ​ប្រទេស​នេះ​លោក​មូអាម៉ា​ កា​ដាហ្វី មាន​មាស និងប្រាក់​គរ​ទុក​យ៉ាង​ច្រើន​ដែល​អាច​ផ្គត់​ផ្គង់​សម្រាប់​ការ​ធ្វើស​ង្គ្រាម​​រយៈ​ពេលយូរ​អង្វែង​មួយ ។
លោក​កា​ដាហ្វី​សន្យា​ប្រាប់​ពួកសម្ព័ន្ធ​​មិត្ត​​លោក​ខាង​លិច​ពី​ការធ្វើសង្គ្រាម​យូរ​អង្វែង​មួយ។ ​បើ​និយាយ​​​ពី​ខាង​ហិរញ្ញវត្ថុ​លោក​ពិត​ជា​មាន​មធ្យោ​បាយ​ ។ ​ពិត​ណាស់ ​ពួក​លោក​ខាង​លិច​​បាន​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​​របស់​ក្រុម​ជនផ្តាច់​​ការ​រូប​នេះ​គឺបណ្តា​មូលនិ​ធិ​អធិបតេយ្យ​​ជាតិ​ និង​​របស់​ធនា​គារ​កណ្តាល ។​ យោង​តាម​ការ​វាយ​តម្លៃ​​មួយចំនួន​ថា លោក​កាដាហ្វី​នឹងពុំអាច​​​ដក​​​យក​បាន​ប្រាក់​ជិត​២០០​ពាន់​លាន​ដុល្លារ ។
ប៉ុន្តែ​លោក​កា​ដាហ្វី​បានគ្រោង​ទុក​ចំពោះ​សភាព​ការណ៍​នៃការហ៊ុម​ព័ទ្ធ​​ខាង​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​ ។ លោក​បាន​រៀបចំ​ប្រមូល​ទុកមាស​​យ៉ាង​ច្រើន​នៅលីប៊ី​​ដោយ​សារ​ធនាគារ​កណ្តាល​របស់​ប្រទេស ។ ​ស្ថាប័ន​នេះ​ដែល​លោកជាអ្នក​កាន់​កូនសោ​​មានមាស​តម្កល់​ទុកដល់​ទៅ​១៤៣,៨​តោន ។ នេះ​បើ​យោង​តាម​ការឱ្យ​ដឹង​របស់ IMF។ ​មាស​តម្កល់​ទុក​នេះ​តំណាង​ឱ្យ​ទឹក​ប្រាក់​ប្រមាណ​ជា​៤,៦​ពាន់​លានអឺរ៉ូ​ធ្វើ​ឱ្យ​លីប៊ី​​ស្ថិត​ក្នុង​លំដាប់ទី២៤នៃ​ប្រទេស​ដែល​តម្កល់​ទុក​មាស​ច្រើន​ជាង​គេ​បំផុត​លើពិភពលោក​ គឺ​មាន​មាស​​ស្តុក​ទុក​ច្រើន​ជាង​មាស​តម្កល់​​ទុក​របស់​សិង្ហ​បុរី​ទៅ​ទៀត ។ មាសទាំង​នេះ​លោកកា​ដា​ហ្វី​អាច​​ចំណាយ​ជាពិសេស​ទៅ​កាន់អាហ្វ្រិក​​ឆ្លង​កាត់​ព្រំ​ដែន​ភាគ​​ខាតត្បូង​​លីប៊ី​​ជាមួយ​ប្រទេស​នីហ្ស័រ ឆាដ ​និងស៊ូដង ។ តំបន់​ទាំងនេះសំបូរ​ដោយ
ព្រ​លាន​យន្ត​ហោះ​ ។ តាមផ្លូវនេះ ដុំមាស​អាច​បញ្ជូន​​ឆ្ពោះ​ទៅ​កាន់បណ្តា​ក្រុម​ហ៊ុន​នៅនី​ហ្សេរី​យា៉ ឬឆាដ របស់ធនាគារ​​ LIBYAN FORE-IGN BANK ​ដែល​ចំណុះ​ឱ្យ​ធនា​គារ​កណ្តាល​ ។ ម្យ៉ាង​ទៀត​​ ធនាគារ​នេះ​មានធនា​គារ​ពាណិជ្ជ​កម្ម​ជាង​៨០%​នៅនីហ្ស័រ​ និង​ធនាគារ​ពា​ណិជ្ជកម្ម​៥០%​នៅប្រទេសឆាដ ៕