ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​30 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៩៧២
-ការ​ប្រកួត​បាល់​ទាត់​ជាលក្ខណៈ​​អន្តរ​ជាតិ​លើក​ទី​១ ​ដែល​មិន​ធ្លាប់​​មាន​ពី​មុន​មក​​បាន​ចាប់​ផ្តើម​​​​ប្រារព្ធ​ធ្វើឡើង​ក្នុង​ទី​ក្រុង Hamilton ប្រទេស​​ស្កុត​ឡែន រវាង​ក្រុម​ជម្រើសជាតិ​​ស្កុត​ឡែន និង​ក្រុម​​អង់​គ្លេស ។

*ឆ្នាំ១៩៧២
-ការ​ប្រកួត​បាល់​ទាត់​ជាលក្ខណៈ​​អន្តរ​ជាតិ​លើក​ទី​១ ​ដែល​មិន​ធ្លាប់​​មាន​ពី​មុន​មក​​បាន​ចាប់​ផ្តើម​​​​ប្រារព្ធ​ធ្វើឡើង​ក្នុង​ទី​ក្រុង Hamilton ប្រទេស​​ស្កុត​ឡែន រវាង​ក្រុម​ជម្រើសជាតិ​​ស្កុត​ឡែន និង​ក្រុម​​អង់​គ្លេស ។
*ឆ្នាំ១៩៣៩
-កង​ទ័ព​សហភាព​​សូវៀត​ ចាប់ផ្តើម​វាយ​ប្រហារ​ដោយ​ទម្លាក់​​គ្រាប់​បែក​​ទៅលើ​ទីក្រុង​ហែល​​ស៊ិន​គី និង​​ទីក្រុង​​ជាច្រើន​ទៀត​​​ នៃ​ប្រទេស​ហ្វាំង​ឡង់ ។
*ឆ្នាំ១៩៦៦
-ប្រទេស​​បាបាដូស ទទួល​បាន​​ឯក​រាជ្យ​ពី​​ចក្រ​​ភពអង់គ្លេស ។
*ឆ្នាំ១៩៦៧
-សាធារណរដ្ឋ​​ប្រជាមានិត​​យេម៉ែនខាង​ត្បូង ​ទទួល​បាន​ឯក​រាជ្យ​ពី​ចក្រ​ភព​អង់​គ្លេស ។
*ឆ្នាំ១៩៧២
-សង្គ្រាម​វៀតណាម ៖ លោក Ron Ziegler ​អ្នក​​នាំពាក្យ​​សេត​វិមាន​​​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មានថា «​ចាប់ពី​​ថ្ងៃនេះ​តទៅ​នឹង​មិន​មាន​ការ​ប្រកាស​ជា​សាធារណៈ​បន្ថែម​ទៀតទេ រាល់​​បញ្ហា​​ដែល​ជាប់​ពាក់​​ព័ន្ធ​ទៅ​នឹង​ការ​ដកកងទ័ព​​ចេញពី​ប្រទេស​វៀតណាម ដោយ​សារ​ចំនួន​កង​ទ័ព​​​នៅ​ទី​នេះ​មាន​ចំនួន​តិច​តួច គឺ​សល់​​ត្រឹមតែ​​២៧.០០០​​នាក់​ប៉ុណ្ណោះ» ។
*ឆ្នាំ១៩៨១
-សង្គ្រាម​ត្រជាក់ ៖ ​មេ​ដឹក​នាំ​តំណាង​មកពី​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាពសូវៀត​បាន​ជួប​​ប្រជុំ​គ្នា​​​ក្នុ​ងទី​​ក្រុង​ហ្សឺណែវ ដើម្បី​ចរចា​គ្នា​ពី​បញ្ហា​កាត់​បន្ថយ​អាវុធ​​នុយ​ក្លេ​អ៊ែរ​​រយៈ​ចម្ងាយ​​មធ្យម​​របស់​​បណ្តា​ប្រទេស​នៅ​​ក្នុង​តំបន់​អឺរ៉ុប ។
-ខ្យល់​ព្យុះទីហ្វុង​ក្នុង​កម្រិត​ល្បឿន​៣០០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង ​បាន​បោក​បក់​​ចំ​ប្រទេស​ហ្វ៊ីលីពីន ​បណ្តាល​ឱ្យ​​មនុស្ស​៧៤០​នាក់ ស្លាប់​​បាត់​បង់​ជីវិត ។
*ឆ្នាំ២០១០
-​និស្សិត​អ៊ី​តាលី​ជាច្រើន​ពាន់​នាក់​​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​នឹង​រដ្ឋា​ភិបាល​​ដែល​មាន​គម្រោង​កាត់​បន្ថយ​មូល​និធិ​សម្រាប់​​វិស័យ​អប់រំ ​និង​ការ​ស្រាវជ្រាវ​រប​ស់​និស្សិត ។
-​ប៉ូលិស​​អាំង​ទែ​រប៉ូល​ចេញ​​ដីកា​ចាប់​ខ្លួន​លោក Julian Assange ស្ថាបនិក​​ Wikileaks បើ​បទ​រំលោភ​​​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ស៊ុយ​អែត ៕