ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន ACER ផ្តល់​កុំព្យូទ័រ​ដល់​អង្គការ​Simply Help

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្រុម​ហ៊ុន Acer Computer Co., Ltd បាន​ផ្តល់​អំណោយ​ជា​សម្ភារ​​កុំព្យូទ័រ​ដល់​អង្គការ​​​ Simply Help ដែល​សម្ភារ​ទាំង​នោះ​មាន​ដូច​ជា​ កុំ​ព្យូទ័រ​ដាក់​លើ​តុ​ ៣០ គ្រឿង​ កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង LCD Projector & Screen មួយឈុត​ និង​ ម៉ាស៊ីន​​ Server មួយ​គ្រឿង​គិតជាតម្លៃ​ស្មើនឹង​២០.០០០ដុល្លារ​អា​មេ​រិក ។ ​ពិ​ធី​ប្រ​គល់​​បាន​ធ្វើ​ឡើង​​​នៅ​​ស្នាក់​

រាជធានីភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្រុម​ហ៊ុន Acer Computer Co., Ltd បាន​ផ្តល់​អំណោយ​ជា​សម្ភារ​​កុំព្យូទ័រ​ដល់​អង្គការ​​​ Simply Help ដែល​សម្ភារ​ទាំង​នោះ​មាន​ដូច​ជា​ កុំ​ព្យូទ័រ​ដាក់​លើ​តុ​ ៣០ គ្រឿង​ កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង LCD Projector & Screen មួយឈុត​ និង​ ម៉ាស៊ីន​​ Server មួយ​គ្រឿង​គិតជាតម្លៃ​ស្មើនឹង​២០.០០០ដុល្លារ​អា​មេ​រិក ។ ​ពិ​ធី​ប្រ​គល់​​បាន​ធ្វើ​ឡើង​​​នៅ​​ស្នាក់​ការ​របស់​អង្គការ ​ដែល​មាន​ទី​តាំង​​នៅ​ជិត​វត្ត​ឧណ្ណា​លោម។

គោល​បំ​ណង​នៃ​ការ​ផ្តល់​អំណោយ​ជា​សម្ភារ​ទាំង​អស់នេះ​​គឺ​ធ្វើ​ឡើងដើម្បី​កាត់​បន្ថយ​នូវ​គម្លាតប​ច្ចេក​វិជ្ជា​បែប​ឧបករណ៍​ឌី​ជី​ថល ​ក្នុង​តំ​បន់​ APEC  ​​​​តា​មរយៈការ​ជំ​រុញ​ចំ​ណេះ​ដឹង​ដល់​មនុស្ស​ទូទៅ​ និង​​ដើម្បី​រី​ករាយ​នឹង​ទទួលបាននូវ​គុណ​​​ប្រយោជន៍​​ទាំង​៤ (គ្រប់​ពេល​វេលា​ គ្រប់គ្នា​ គ្រប់​ទីកន្លែង​ គ្រប់​អី្វៗ​ទាំង​អស់​) នៃយុគ​សម័យ​​ឧបករណ៍​​ឌីជីថល។

លោក George Huang ប្រ​ធាន​ចាត់​ការ​ទូទៅ​របស់​គម្រោង ADOC 2.0 Project បាន​មាន​ប្រសាស​ន៍ថា​ យើង​ខ្ញុំ​សូម​អរគុណ​ដល់​​  Acer Computer សម្រាប់​ទស្សន​វិ​ស័យបេសក​​​​​​កម្មរបស់​ពួកគ និង​ទឹកចិត្តដ៏​​ទូលាយសម្រាប់​​​សម័យ​កាលឌីជីថលនេះ។ យើងទាំង​​អស់​គ្នា​កំ​ពុង​តែ​ចែក​រំ​លែក​នូវ​ទស្សនវិស័យ​តែមួយ​ និង​កំពុង​តែ​កាត់បន្ថយនូវគម្លាតបច្ចេក​វិជ្ជា។ ចំណែក​​ឯ​គម្រោង​ The Simply Help Project គឺជា​គម្រោង​​ដ៏​ល្អ​មួយ​របស់​យើង​ ដែល​បាន​បម្រើ​​​ទស្សនវិស័យ​ និង​បេសកកម្ម​របស់​គម្រោង ADOC  2.0 Project ។

លោក Alan Chiang ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុន Acer Computer Co., Ltd បាន​មាន​មតិ​ថា​ យើង​ពិត​ជា​មាន​មោទនភាព​ក្នុង​នាម​ជាដៃ​គូ​ជា​មួយ​គម្រោងADOC 2.0 ដើម្បដើរ​តួនាទី​ក្នុង​ការ​ជួយ​គាំ​ទ្រ​ដល់់​ប្រទេស​កម្ពុជា​តាម​រយៈគម្រោង The Simply Help Project ដើម្បី​ជួយ​ជំរុញ​ដល់​សិស្ស​ និស្សិត​នៅ​កម្ពុជា​ លើចំ​ណេះដឹង​ផ្នែក​បច្ចេក​វិទ្យាកុំព្យូទ័រ​ និង​ដើម្បី​ឱ្យ​ឃើញ​ពី​លទ្ធភាព​រឹង​មាំរបស់​ពួក​គេ​ដោយ​ខ្លួន​ឯង​ក្នុង​ប្រទេស​របស់​ខ្លួន​។ ​​យើងក៏សូម​អគុណ​ដល់​គម្រោង ADOC 2.0 សម្រាប់​ការ​ជឿ​ជាក់​​ ការ​ជ្រើស​រើស​ និង​ផ្តល់​កិត្តិ​យស​ជា​ដៃ​គូ​ ហើយ​យើងនឹងរង់​ចាំ​មើល​ភាព​ជោគ​ជ័យ​លើ​វិ​ស័យ​​បច្ចេក​វិជ្ជា​តាម​រយៈគម្រោង​នេះ និង​តាម​រយៈ​​ការ​ផា្លស់​ប្តូរឈានទៅរកឱកាស​ស្វែង​យល់​ពី​បច្ចេក​វិទ្យា  ឌីជីថល ផ្សេងៗទៀត។

លោក គីម គីណាន់ ​ប្រ​ធានគម្រោង​របស់​Simply Help នៅកម្ពុជា​បាន​មាន​មតិ​ថា​ប្រទេស​​​​កម្ពុជា​​បានទទួលរង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​របស់​ខ្មែរ​ក្រហម​(របប ប៉ុលពត ប្រល័យ​ពូជ​សាសន៍) នៅឆ្នាំ​១៩៧០​​​ ។ សិទិ្ធ​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រឹប​អូស ​និង​ជម្លៀស ប្រជាជន​ឱ្យចេញ​ពទីក្រុងភ្នំពេញ​ និង​បណ្តា​​ខេត្ត​នានា​ទៅកាន់​ជនបទ។ គោល​នយោ​បាយ​នៃ​របប​នេះធ្វើ​ប្រតិ​បត្តិការ​ប្រ​មូលយក​​ដែន​ដី​ដ៏​សុខក្សេមក្សាន្ត ​បានក្លាយ​ជា​គំរូ​បន្ទាប់​ពី​​«ការលោត​​ផ្លោះ​ទៅមុខ​ដ៏ល្បីល្បាញ» គោល​នយោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាយ​នៃ​សេ​​​ដ្ឋកិច្ច​ ដែលបណ្តាលឱ្យ​មនុស្ស​២​លាន​នាក់​ស្លាប់​ដោយការ​សម្លាប់រង្គាល និង​ស្រេកឃ្លាន​ដោយ​ធ្វើការហួសកម្លាំង។

Simply Help នៅកម្ពុជា ​មាន​កម្ម​វិធី​ហ្វឹក​ហ្វឺន​សម្រាប់អ្នក​ដែល​ចង់មាន​ជំ​នាញ​វិជ្ជា​ជីវៈ​អ្វីមួយ​ ក្នុងផ្នែក​កាត់​ដេរ​ និង​បច្ចេក​វិទ្យា​កុំព្យូទ័រ​​ ។​ Simply H​elp ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១ ហើយ​សាលារៀន​ផ្នែក​កាត់ដេរ​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា​​​ចាប់​បដិសន្ធិ​នៅឆ្នាំ​​២០០២​ និង​មាន​ទីតាំង​ ៨ កន្លែង​ខុសៗគ្នា​នៅ​តាម​បណ្តា​ជន​បទ​ ក្រោយ​ពី​យល់​ឃើ​ញ​ថា​សាលា​កុំព្យូទ័រ​របស់​ Simply Help បាន​​​​​​​បង្កើត​ឡើង​ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​តាម​រយៈ​ការ​និយាយ​តៗគ្នា​។ ចន្លោះ​និស្សិត​​ ២០០នាក់-២៥០នាក់ មាន​និស្សិត​​១០០​នាក់ ដែល​បាន​​ដាក់​ពាក្យ​ចូល​សិក្សា​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​រៀង​រាល់​៣​ខែ​​​។ ទាំង​នេះគឺ​ជា​ការ​ជំរុញ​លើ​កទឹក​ចិត្ត​ ដល់សិស្ស​​ដែល​គ្រួសារ​មាន​ចំណូលទាប​ ក្មេង​កំ​ព្រា​ ឬ ជន​ពិការ​។ សាលា​កុំព្យូទ័រ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើការ​ចំនួន​១១​នាក់​ទៅ ១៥​នាក់​ជា​មធ្យម។ អ្នកស្ម័គ្រ​ចិត្ត​ទាំងនេះ​ជួយ​ក្នុង​ថ្នាក់​សិក្សា​ធ្វើការ​សម្ភាសន៍​សិស្ស​ដែល​មាន​សមត្ថ​ភាព​សម្រាប់​ការ​ជ្រើស​រើស​ឱ្យ​បម្រើការ​ងារ​ខាង​ក្រៅ​ និង​ជួយ​រៀប​ចំគម្រោង​​ផ្នែក​កាត់​ដេរ​ ព្រមទាំង​ការ​ងារ​រដ្ឋ​បាល​សម្រាប់​ថ្នាក់​បញ្ចប់​វគ្គសិក្សា។