ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​មាន​ភ្លៀង​ ប៉ុន្តែ​​មិនទទួល​រង​ឥទ្ធិពល​អាកាសធាតុ និង​វិសម្ពាធ​​អ្វីនោះ​ទេ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នក​នាំពាក្យ​​ក្រសួង​ធន​ធាន​​ទឹក និង​ឧតុនិយម លោក​ចាន់ យុត្ថា បាន​ប្រាប់​​កោះសន្តិភាព កាលពីល្ងាច​ថ្ងៃចន្ទ ទី​២៩ វិច្ឆិកា ២០១០ ម្សិល​មិញ​នេះថា មកទល់នឹង​ពេលនេះ​ ព្រះរាជាណាចក្រ​កម្ពុជា​​មិន​ទទួល​រង​នូវ​​ឥទ្ធិពល​​អាកាស​ធាតុ ឬ​វិសម្ពាធ​អ្វីនោះទេ បើទោះ​ណា​មាន​ភ្លៀង​ធ្លាក់​​ជោ​ក​ជាំ​​នៅពេល​រសៀល​​ក្នុងរាជធានី​ភ្នំពេញ​​ ក៏ដោយ ។ ប្រសាសន៍​របស់​អ្នកនាំពាក្យ​​ក្រសួងធនធាន​ទឹក និងឧតុនិយម​ លោកចាន់​ យុត្ថា នា​ពេលនេះ ធ្វើ​ឡើង

រាជធានីភ្នំពេញ ៖ អ្នក​នាំពាក្យ​​ក្រសួង​ធន​ធាន​​ទឹក និង​ឧតុនិយម លោក​ចាន់ យុត្ថា បាន​ប្រាប់​​កោះសន្តិភាព កាលពីល្ងាច​ថ្ងៃចន្ទ ទី​២៩ វិច្ឆិកា ២០១០ ម្សិល​មិញ​នេះថា មកទល់នឹង​ពេលនេះ​ ព្រះរាជាណាចក្រ​កម្ពុជា​​មិន​ទទួល​រង​នូវ​​ឥទ្ធិពល​​អាកាស​ធាតុ ឬ​វិសម្ពាធ​អ្វីនោះទេ បើទោះ​ណា​មាន​ភ្លៀង​ធ្លាក់​​ជោ​ក​ជាំ​​នៅពេល​រសៀល​​ក្នុងរាជធានី​ភ្នំពេញ​​ក៏ដោយ ។ ប្រសាសន៍​របស់​អ្នកនាំពាក្យ​​ក្រសួងធនធាន​ទឹក និងឧតុនិយម​ លោកចាន់​ យុត្ថា នា​ពេលនេះ ធ្វើ​ឡើង​នៅគ្រា​ដែលមាន​ប្រជាពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​បានដាក់​មន្ទិល​​សង្ស័យ​ថា ប្រទេស​កម្ពុជា​​អាច​ទទួល​រង​នូវព្យុះ​ណាមួយ ខណៈ​ពេលដែល​​​មា​ន​ភ្លៀង​​ និង​ខ្យល់​ខ្លាំង​​ខុស​ធម្មតា​​កាលពី​រសៀល​​ថ្ងៃ​ចន្ទ ទី​២៩ វិច្ឆិកា ម្សិលមិញ​នេះ ​។

លោក​ចាន់ យុត្ថា ក៏បាន​ឱ្យ​ដឹង​ផងដែ​រថា នៅថ្ងៃ​អង្គារនេះ សីតុណ្ហ​ភាព​​ជា​មធ្យម​នៅ​ទូទាំង​​ប្រទេស គឺ​អតិបរមា​ពី​៣០ទៅ​​៣២​អង្សាសេ និង​សីតុណ្ហ​ភាព​​អប្ប​បរមា​​មាន​ពី​២០ទៅ​២២អង្សា​សេ ។ ប៉ុន្តែ​សីតុណ្ហភាព​នៅតាម​តំបន់​ខ្ពង់​រាប​​ធ្លាក់​ចុះ ឬ​ទាប​ជាង​តំបន់ទំនាប​​កណ្តាល ។ អ្នកនាំ​ពាក្យ​​​ក្រសួងធន​ធាន​​ទឹក និង​ឧតុ​និយម​​បាន​បញ្ជាក់​​ថា ក្នុងខែនេះ​​សីតុណ្ហ​ភាព​មិនទាន់ក្តៅ​​ខ្លាំង​​នៅឡើយទេ ហើយថា នៅឆ្នាំ​នេះ​ខេត្ត​បាត់​ដំបង ត្រជាក់ជាង​​ឆ្នាំ​​២០០៩កន្លងទៅ ។ ពោល​គឺ​​សីតុណ្ហ​ភាព​អតិ​បរមា​ពី​៣១​ទៅ​៣២​អង្សាសេ ​និង​សីតុណ្ហភាព​​អប្បបរមា​ពី​២០ទៅ​២២​អង្សា​សេ ៕