ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​អំ​ណោយ​ដល់​លោក​យាយ​កូន​ប្រុស​ស្លា.ប់​ដោយ​ឪម៉ាល់ទិច ម្នាក់​ទៀតស្លា.ប់​ដោយ​ការ​ប្រមាថឪម៉ាល់

12 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង​ ៖ លោក​សោម វឺន អភិបាល​រង​ស្រុក​រលាប្អៀរ​ និង​លោក​តាំង​ ប៊ុនទត​ មេឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​កាលពី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា បាន​នាំយក​អំណោយ​ជា​អង្ករ និង​ថវិកា របស់​លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន អនុប្រធាន​ទី​១ ក្រុម​ការ​ងារ​គណៈ​បក្ស​ប្រជា​ជន​ចុះ​ជួយ​ខេត្ត​កំពង់​ឆ្នាំង​ និង​លោក​ជំ​ទាវ​គឹម​ រ៉ាវី​រួម​ទាំង​អំណោយ​លោក​ឧកញ៉ា​ស្រី​ ងួន​និង​លោក​ជំទាវ​ឧកញ៉ា​ស្រី វុទ្ធី

ខេត្តកំពង់​ឆ្នាំង​ ៖ លោក​សោម វឺន អភិបាល​រង​ស្រុក​រលាប្អៀរ​ និង​លោក​តាំង​ ប៊ុនទត​ មេឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​កាលពី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា បាន​នាំយក​អំណោយ​ជា​អង្ករ និង​ថវិកា របស់​លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន អនុប្រធាន​ទី​១ ក្រុម​ការ​ងារ​គណៈ​បក្ស​ប្រជា​ជន​ចុះ​ជួយ​ខេត្ត​កំពង់​ឆ្នាំង​ និង​លោក​ជំ​ទាវ​គឹម​ រ៉ាវី​រួម​ទាំង​អំណោយ​លោក​ឧកញ៉ា​ស្រី​ ងួន​និង​លោក​ជំទាវ​ឧកញ៉ា​ស្រី វុទ្ធី ទៅជូន​លោក​យាយ​ពៅ សាត​ អាយុ​៨៤ឆ្នាំ​រស់​នៅ​ចំណុច​ព្រៃ​សំរោង​ភូមិ​អាឡែង​ ឃុំ​ជ្រៃ​បាក់ ដែល​កំពុង​រស់​នៅ​ឯកោ​ដោយ​សារ​កូន​ប្រុស​ទាំង​ពីរ​ដែល​ម្នាក់​ស្លាប់​ដោយឪម៉ាល់​ទិច​និង​ម្នាក់​ទៀត​ស្លាប់​ដោយ​ការ​ប្រមាថ​ឪម៉ាល់​សង​សឹក​ឱ្យ​ប្អូន​ក៏បាន​ស្លាប់​បន្ទាប់​គ្នា​ទាំង​ពីរ​នាក់​ ។

លោកសោម វឺន មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​អំណោយ​នោះ​ថា ដោយ​មើល​ឃើញពី​​ទុក្ខ​លំបាក​វេទនា​របស់​លោក​យាយ​ពៅ​ សាត ដែលកូន​ប្រុស​ទាំង​ពីរទើប​ស្លាប់​ពេល​ថ្មី​ៗ​នេះ​ដោយសារ​សត្វ​ឪម៉ាល់​ទិច​និង​ស្លាប់​ដោយការ​ប្រមាថ​កំទិច​សម្បុក​សត្វឪម៉ាល់​ជា​ការ​សង​សឹក​កាលពី​ពេល​កន្លង​ទៅ​នេះ​ តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​សារ​ព័ត៌​មាន​កោះ​សន្តិភាព​ទើប លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន និង​លោក​​ជំទាវ​គឹម​ រ៉ាវី​ លោក​ឧកញ៉ា​ស្រី​ ងួន​និង​លោក​ជំទាវ​ឧកញ៉ាស្រី វុទ្ធី​បាន​ឧបត្ថម្ភលោក​យាយ​​នូវ​ទឹក​ប្រាក់​សរុបចំនួន​​៨០មឺុន​រៀល​និង​អង្ករ​ចំនួន​៥០គីឡូក្រាម​។

ក្នុង​ឱកាស​នោះ​​ដែរ​ខាង​សាលាឃុំជ្រៃ​បាក់​ ក៏បាន​ឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ចំនួន​២មឺុនរៀល​ និង​អង្ករ​១០គីឡូក្រាម​ផង​ដែរ​ ។ ឆ្លៀត​​ឱ្យ​កាស​នោះ​​លោក​សោម​ វ៉ីន​ អភិបាល​រង​ស្រុក​ក៏បាន​បញ្ជាក់​​ដែរ​​ថា ​ក្រៅពី​ទឹក​ប្រាក់​សម្រាប់​លោក​យាយ​ខាង​​លើ​ លោក​បណ្ឌិត​អ៊ុក​ រ៉ាប៊ុន ក៏បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​១០០ដុល្លារ និង​កូន​ឈើ​ចំនួន​១០០ដើម​សម្រាប់​ធ្វើ​ធ្នួស​បញ្ចាល់​ទប់​ទឹក​យក​មក​​ធ្វើស្រូវ​បណ្តេញ​ទឹក​ក្នុង​ឃុំ​ជ្រៃ​បាក់​​ដែល​មាន​១៦​ភូមិ​ដែល​កន្លង​មក​ភូមិ​ទាំងនេះ​ទទួលរង​គ្រោះ​ដោយ​ទឹក​ជំនន់​។ ចំណែក​លោក​ជា ម៉ុង​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​ក៏បាន​ជួយ​ឧបត្ថម្ភ​ការ៉ុង​ចំនួន​៣០០​សម្រាប់​ច្រក​ដី​ទប់​ទឹក​បញ្ចាល់​ផង​ដែរ​ ។

ក្រោយពី​បាន​ទទួល​អំណោយ​ដ៏ច្រើន​នេះ​លោក​យាយ​ពៅ​ សាត​ បាន​លើកដៃ​សំពះ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​បណ្ឌិត​អ៊ុក​ រ៉ាប៊ុន និង​លោកជំទាវ​ លោកឧកញ៉ាស្រី​ ងួន និង​លោក​ជំទាវ​ព្រមទាំង​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំណាច​ភូមិ ឃុំដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​រូប​គាត់​ក្នុង​​ជីវិត​ទុរគត​និងជរា​នេះ​និង​សូមជូន​ពរ​ជ័យ​ដល់​លោក​បណ្ឌិត​ លោក​ឧកញ៉ា​និង​ក្រុម​ការ​ងារព្រមទាំង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការគឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​​ឃ្លាត​ឡើយ ៕