ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​១​០​ម៉ឺន​រៀល​ទៀតជូន​លោក​​យាយ​​​ឯកោ​​សក់ គួន នៅស្រុក​​បាកាន​

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់៖ ថវិកាចំនួន១០ម៉ឺនរៀល​ទៀតជាអំណោយរបស់លោកលីម ហ៊ុយម៉ុង​និងក្រុមគ្រួសារជាប្រជាពលរដ្ឋរស់នៅភូមិអូរ​អាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកបាកាន បានត្រូវ​ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តនាំយកទៅ​ប្រគល់ជូនលោកយាយសក់ គួន កាលពីថ្ងៃទី២៩ ​វិច្ឆិកា ២០១១ នៅភូមិពិតត្រង់ ឃុំត្រពាំងជង​ស្រុកបាកាន។

លោកយាយសក់ គួន អាយុ៨០ឆ្នាំ ពិការ​ភ្នែកខាងឆ្វេងគ្មានបងប្អូនកូនចៅនឹងគេទេ សព្វ​ថ្ងៃរស់នៅឯកោម្នាក់ឯងក្នុងខ្ទមលិចធ្លុះធ្លាយ​ក្រោមសំយាបផ្ទះអ្នកដទៃ។ ពីមុនលោកយាយ​អាច​ដើរបេះស្លឹកថ្នឹង ម្អម ច្រាច់ និងផ្លែអម្ពិល​ ទៅលក់មួយថ្ងៃបានប្រាក់ពី២.៥០០ទៅ ៣.០០០​រៀល យកមកទិញអង្ករហូប។ ប៉ុន្តែ​រយៈ​ពេល២ឆ្នាំនេះលោកយាយមានវ័យកាន់​តែ​ចាស់ជរា ភ្នែកងងឹត ដើរទៅឆ្ងាយលែងរួច រស់​បានដោយសារអ្នកជិតខាងផ្ដល់បាយសម្លឱ្យ​តែប៉ុណ្ណោះ។

លោកយាយសក់ គួន បានថ្លែងអំណរគុណ​ដល់​លោក​លីម ហ៊ុយម៉ុង និងក្រុមគ្រួសារដែល បានផ្ដល់ថវិកាចំនួន១០ម៉ឺនរៀលមកជូន​លោក​យាយដើម្បី​ជីវិតរស់បន្ត​ទៀត​ ព្រមទាំងបានជូន​ពរសូមឱ្យជួបតែសេចក្ដីសុខចម្រើន​គ្រប់ពេល​វេលា។ សូមបញ្ជាក់​ថាថវិកាចំនួន១០ម៉ឺនរៀល​ជូនលោកយាយសក់ គួន នេះជាអំណោយលើក​ទី​៤​ហើយ តាមរយៈ​សារព័ត៌មានកោះសន្តិភាព ហើយសង្ឃឹមថា​ នឹងមានសប្បុរសជននៅទី​ជិតឆ្ងាយផ្សេងទៀត​បន្តជួយរហូតដល់ជីវិតចុង​ក្រោយរបស់លោក​យាយ៕