ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​29 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៨៨៥
-ប្រទេស​មីយ៉ាន់​ម៉ា​បញ្ចប់​​ការ​គ្រប់​គ្រង​​តាម​​របប​រាជាធិប​តេយ្យ ។

*ឆ្នាំ១៩១៥
-​អគ្គិ​ភ័យ​​ឆាប​ឆេះ​​អគារ​ជា​ច្រើន​​នៅ​ក្នុង​ទឹក​ដី​កោះ Santa Catalina ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក ។

*ឆ្នាំ១៨៨៥
-ប្រទេស​មីយ៉ាន់​ម៉ា​បញ្ចប់​​ការ​គ្រប់​គ្រង​​តាម​​របប​រាជាធិប​តេយ្យ ។

*ឆ្នាំ១៩១៥
-​អគ្គិ​ភ័យ​​ឆាប​ឆេះ​​អគារ​ជា​ច្រើន​​នៅ​ក្នុង​ទឹក​ដី​កោះ Santa Catalina ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក ។
*ឆ្នាំ១៩៦៥
-ទីភ្នាក់ងារ​​អវកាស​កាណាដា ​បាន​បាញ់​បង្ហោះ​​ផ្កាយ​រណប Alouette 2 ។
*ឆ្នាំ១៩៨៣
-​សង្គ្រាម​សូវៀត និង​​អាហ្វ​ហ្គា​នី​ស្ថាន ៖ ​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជាជាតិ​​បាន​អនុ​ម័ត​ច្បាប់​ដំណោះ​ស្រាយ​បន្ទាន់​ដោយ​បង្ខំ​ឱ្យ​​កង​ទ័ព​​សហ​ភាព​សូវៀត​ដក​ចេញពី​ប្រទេស​អាហ្វហ្គា​នីស្ថាន ។
*ឆ្នាំ១៩៨៧
-​យន្ត​ហោះ​​ជើង​ហោះ​​ហើរ​លេខ​​៨៥៨ របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​កូរ៉េ​​បាន​ផ្ទុះ​រួច​ធ្លាក់​​នៅ​តាម​​បណ្តោយ​ព្រំដែន​​ថៃ-មីយ៉ាន់​ម៉ា។ ​ការធ្លាក់​​នេះ បណ្តាល​​ឱ្យ​អ្នក​ដំណើរ​១៥៥​នាក់​ស្លាប់​​បាត់​បង់​ជីវិត ។
*ឆ្នាំ២០០៨
-​វិបត្តិ​នយោ​បាយ​​ក្នុង​ប្រទេសថៃ ៖ ក្រុម​អ្នក​តវ៉ា​របស់​​សម្ព័ន្ធ​ប្រជា​ជន​​ដើម្បី​​លទ្ធិ​ប្រជាធិប​តេយ្យ ​​បង្ខំ​ឱ្យ​​ក្រុម​ប៉ូលិស​​ចាកចេញពី​ច្រក​ចេញ​ចូល​ទៅ​កាន់​អាកាស​​យាន​ដ្ឋាន​សុវណ្ណ​ភូមិ ។
-ចំនួន​​អ្នក​​ស្លាប់​​ដោយ​សារ​ទឹក​​ជំនន់​ក្នុង​ប្រទេសប្រេស៊ី​ល ​បាន​កើន​ឡើង​ដល់​១០៥​នាក់។
*ឆ្នាំ២០០៩
-សមាជិក​សភា​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​បង្ខំ​ឱ្យ​​រដ្ឋា​ភិបាល​កាត់​បន្ថយ​​ចំណង​ការទូត​ជា​មួយ​ទី​ភ្នាក់ងារ​​ថាមពល​​បរមា​ណូ​អន្តរ​ជាតិ។
-ប្រទេស​​ហុង​ឌូរ៉ាស បាន​រៀបចំ​ការ​បោះ​ឆ្នោត​​ទូទៅ​លើក​ដំបូងរបស់​ខ្លួន បន្ទាប់​ពី​​​ធ្វើ​រដ្ឋ​ប្រហារបណ្តេញ​លោក​ Manuel Zelaya ចេញពី​តំណែង ។
*ឆ្នាំ២០១០
-​សិស្ស​សាលា​២៣​នាក់ ​និង​គ្រូបង្រៀន​​ម្នាក់​ត្រូវ​បាន​​ដោះ​​លែង​​ បន្ទាប់​​ពី​ត្រូវ​​ចាប់​ជា​ចំណាប់​​ខ្មាំង​​អស់​​រយៈ​ពេល​​៥​ម៉ោង​ដោយ​យុវ​សិស្ស​ម្នាក់​ដែល​មាន​​​អាវុធ​​ក្នុង​ដៃ​នៅ​ក្នុង​វិទ្យា​ល័យ Marinette សហរដ្ឋអាមេរិក ៕