ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​ផ្តល់ជូន​មន្ត្រី​មន្ទីរ​​ព័ត៌​មាន និង​មន្ត្រី​សាលា​ខេត្ត​​ចូលនិវត្តន៍​​មាន​ជំងឺ

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អំណោយ​ជាប្រាក់​របស់​​​លោក​ជំទាវ នាង សេដ្ឋា ជៀង​អំ រួម​ជា​មួយ​នឹង​សប្បុរសជន​ចំនួន​១៤០​ដុល្លារ និង​១០​ម៉ឺន​រៀល​ ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ដ្រី​រាជការ​ចំនួន​២​រូប​ដែល​មាន​ ជំងឺលើស​ឈាម សរសៃ​ទាញ​វៀច​មុខ វៀច​មាត់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​។

ខេត្តស្វាយរៀង ៖ អំណោយ​ជាប្រាក់​របស់​​​លោក​ជំទាវ នាង សេដ្ឋា ជៀង​អំ រួម​ជា​មួយ​នឹង​សប្បុរសជន​ចំនួន​១៤០​ដុល្លារ និង​១០​ម៉ឺន​រៀល​ ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ដ្រី​រាជការ​ចំនួន​២​រូប​ដែល​មាន​ជំងឺលើស​ឈាម សរសៃ​ទាញ​វៀច​មុខ វៀច​មាត់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​។

មន្ដ្រីរាជកា​រទាំង​ពីរ​រូប​ដែល​បាន​ទទួល​អំណោ​យ​ពី​សប្បុរសជន​នោះ គឺលោក​សោម វណ្ណៈ អាយុ​៤៥​ឆាំ្ន ជាម​ន្ដ្រី​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ព័​ត៌​មាន​ខេត្ដ មានជំងឺ​លើសឈាម ធ្វើទុក្ខ​បណ្ដាល​ឱ្យ​វៀច​មុខ​វៀច​មាត់​ ខណៈ​ពេល​រូប​លោក​កំពុង​តែ​ទទួលទាន​អាហារជាមួយ​ក្រុម​គ្រួសារ​កាលពី​វេលា​​ម៉ោង​៦​លា្ង​ច​ថ្ងៃ​ទី​២៤ វិច្ឆិកា ហើយត្រូវ​​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មាន​នោះ​មន្ដ្រី​រាជ​ការ​ទាំងអស់​ក្នុង​សា្ថប័ន​មន្ទីរ​ព័​ត៌​មាន​ខេត្ដ​បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​មន្ទីរ​ពេទ្យ និង​​ឧបត្ថម្ភ​​ថវិកា​ចំនួន​៦៥​ដុ​លា្ល​រ​ ហើយ​បន្ថែម​លើ​នេះ​ទៅ​ទៀត​លោក​ព្រំ រ៉ា​វុ​ធ ប្រធាន​ក្រុមហ៊ុន​ព្រំ រ៉ា​វុ​ធ បាន​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺន​រៀល និង​លោក​ជំទាវ នាង សេដ្ឋា​ ជៀង​អំ ​ជួយ​ឧបត្ថម្ភ​​ថវិកា​ចំនួន​៧០​ដុ​លា្ល​រ​។

ដោយឡែក​លោក​ន​ង សា​ផាត អាយុ​៦០​ឆាំ្ន ជាម​ន្ដ្រី​សាលាខេត្ដ​ចូល​និវត្ដន៍ ​មាន​ជំងឺ​លើស​ឈាម​​ធ្ងន់ធ្ងរ​រហូត​វៀច​មុខ វៀច​មាត់ រួញ​អណ្ដាត មិន​អាច​និយាយ​បាន​រយៈពេល​២​ឆាំ្ន​មក​ហើយ​នោះ​​លោក​ជំទាវ នាង សេដ្ឋា ជៀងអំ ឧបត្ថម្ភ​ថវិកា​ចំនួន៧០​ដុល្លារ​ផង​ដែរ។ ​បច្ចុប្បន្ន​លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ និង​​មើល​ថែ​ពី​កូនចៅ​នៅផ្ទះ​។

តាម​រយៈ​សារ​ព័ត៌​មាន​កោះសន្ដិភាព​មន្ដ្រី​រាជ​ការ​អង្គភាព​មន្ទីរ​ព​័ត៌​មាន​ខេត្ដ​​អំពាវនាវ​ដល់ ឯកឧត្ដម លោក​ជំទាវ និង​សប្បុរសជន​ទាំងអស់​ដែល​លោក​សោម វ​ណ្ណៈ ធា្ល​ប់​ធ្វើការ​ជាមួយ​ក៏​ដូច​ជា​ធា្ល​ប់​ផ្សព្វផ្សាយ​ព័​ត៌​មាន​ជូន​កន្លង​មក សូម​​ជួយ​ឧបត្ថម្ភ​ដល់​លោក​សោម វ​ណ្ណៈ ផង​ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ព្យាបាល​ជំងឺ​បាន​ជា​សះស្បើយ ​និង​ឆាប់​បាន​ចូល​បម្រើ​ការ​ងារ​​ក្នុង​អង្គភាព​មន្ទីរ​ព័​ត៌មាន​វិញ​៕