ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែប​ ជុតិមា​ នាំ​អំ​ណោយ​សម្តេច​តេជោ5ម៉ឺន​ដុល្លារ​ប្រគេនដល់​វត្តស្រះ​ចក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ វិច្ឆិកា ២០១១ លោក​កែប ជុតិមា​ អភិបាល​រាជ​ធានី​ភ្នំពេញ ​បាននាំ​យក​អំណោយ​ជាថវិកា​ចំនួន​៥ម៉ឺនដុល្លារ​របស់​សម្តេច​តេជោ​ហ៊ុន សែន​និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន​​ សែន​​ ទៅ​ប្រគេន​ដល់​វត្ត​ស្រះ​ចក​ ដើម្បី​ជួយ​កសាង​កុដិ​នៅ​ក្នុង​វត្ត​ដែល​កំពុង​សាង​សង់​។

សម្តេច​ព្រះ​ឧត្ត​មចរិយា​ឈឹង ប៊ុនឈា​ សមា​ជិក​ថេរសភាសង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្រះ​ចក ​បាន​ទទួល​អំ​ណោយ​ជា​បច្ច័យ​ចំនួន​៥ម៉ឺនដុល្លារ​នោះ​ផ្ទាល់​ពី​លោកអភិបាល​រាជ​ធានី​ភ្នំពេញ​​កែប ជុតិមា​និង​លោក​ជំទាវ​ជា​ភរិយា​ ប្រកបដោយ​ព្រះទ័យ​រីករាយ​ត្រេកអរ​ក្រៃលែង​​។ សម្តេច​ព្រះឧត្តម​ចរិយា​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​តេជោ​ហ៊ុន សែន​និង​លោក​ជំទាវ​តាម​រយៈ​លោក​កែប ជុតិមា​ ដែលបានផ្តល់​ថវិកា​សម្រាប់​ជួយ​កសាង​មហាកុដិ​ដែល​កំពុង​សាង​សង់​និង​កំពុង​ជួបការ​ខ្វះ​ខាត​ទៀតផង។

នៅក្នុង​ឱកាស​នោះ​លោកកែប​ ជុតិមា បាន​​ប្រគេននិង​ជម្រាប​ជូន​ដល់​សម្តេច​ព្រះឧត្តម​ចរិយាក៏ដូចជា​គណៈ​កម្មការ​អា​ចារ្យ​វត្តថា សម្តេច​តេជោហ៊ុន សែន​ តាមរយៈ​សាលារាជ​ធានីភ្នំពេញ​បាន​ផ្តល់​ជាអំណោយ​ចំនួន​១០ម៉ឺន​ដុល្លា​រ​សម្រាប់ជួយ​កសាង​មហាកុដិ​តាម​ការ​ស្នើសុំ​។ ប៉ុន្តែ​ពេល​នេះ​សាល​ារាជធានី​ភ្នំ​ពេញ​តាមរយៈ​លោក​ផ្ទាល់​បាន​យក​ថវិកា​ចំនួន​៥ម៉ឺនដុល្លារមកប្រគេន​និង​ជូន​ព្រះ​គ្រូចៅ​អធិការ​និង​គណៈកម្មការវត្ត​យក​ទៅ​ចាត់​ចែង​និង​ដំណើរ​ការ​សាង​សង់​បន្ត​សិន ​នៅ​ពេល​សាង​សង់​អស់​ថវិកា​នេះ​ក្នុង​អំឡុង​ខែធ្នូ​ សាលារាជធានីភ្នំ​ពេញ​នឹង​យក​៥ម៉ឺន​ដុល្លារ​ទៀត​មកប្រគេនបង្ហើយ​តែម្តង​ ៕