ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូអ៊ី​បាតុន​ចង់​​តាំង​​ខ្លួន​​ធ្វើ​ជា​​ព្រះ​ពេល​ចូល​​និវត្តន៍

12 ឆ្នាំ មុន

កីឡាករ​​ចូអ៊ីបាតុន ខ្សែបម្រើ​​ក្លឹប QPR បង្ហើបឱ្យ​ដឹង​ថា ​គេកំពុងគិត​គូ​រពី​ការ​ចូល​និវត្តន៍​​ ដើម្បីកែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ព្រះ​សម្រាប់ជួយ​ជ្រោមជ្រែង​​មនុស្ស​ទប់​ទល់នឹង​កំហឹង ។
​កីឡា​ករ​បាតុន ត្រូវបានបង្ហាញតម្រុយ​ថា ជា​​កីឡាករ​បាល់ទាត់​​មាន​ចរិត​មិន​ល្អដោយ​ក្នុង​រយៈ​ពេលកន្លងមក ​ធ្លាប់បង្ករឿង​វាយតប់​លើ​រាង​កាយ​អ្នក​ដទៃរហូត​ជាប់ពន្ធនាគារ ។

កីឡាករ​​ចូអ៊ីបាតុន ខ្សែបម្រើ​​ក្លឹប QPR បង្ហើបឱ្យ​ដឹង​ថា ​គេកំពុងគិត​គូ​រពី​ការ​ចូល​និវត្តន៍​​ ដើម្បីកែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ព្រះ​សម្រាប់ជួយ​ជ្រោមជ្រែង​​មនុស្ស​ទប់​ទល់នឹង​កំហឹង ។
​កីឡា​ករ​បាតុន ត្រូវបានបង្ហាញតម្រុយ​ថា ជា​​កីឡាករ​បាល់ទាត់​​មាន​ចរិត​មិន​ល្អដោយ​ក្នុង​រយៈ​ពេលកន្លងមក ​ធ្លាប់បង្ករឿង​វាយតប់​លើ​រាង​កាយ​អ្នក​ដទៃរហូត​ជាប់ពន្ធនាគារ ។​​

អំឡុង​​​ពេល​គេ​កំពុង​លេង​ក្នុង​ក្លឹប Man City  បាន​វាយ​តប់ជាមួយ​កីឡាករ​​​អ៊ូស្មាន ដាបូ ​​មិត្ត​រួម​ក្លឹប​​ជន​ជាតិ​បារាំង ​​រួមទាំង​មានប្រើបារី​​ស៊ីហ្គា​ឈ្លីលើ​ភ្នែក​យុវជន​ជំនាន់ក្រោយ​​ក្នុងពិធី​​ជប់លៀង​របស់​ក្លឹប ។​ខណៈ​ពេល​បាតុន​ឈាន​ចូលដល់​អាយុ​២៩ឆ្នាំ​  ជាអំឡុង​​​ពេលចុង​ក្រោយ​​នៃ​អាជីព​គេ​និយាយ​ថា «​ខ្ញុំ​ត្រូវគេកត់សម្គាល់​ថា ជា​មនុស្ស​​ឥត​ប្រយោជន៍​ និងកំពុង​ត្រៀម​​បញ្ចប់​អាជីព​ ដើម្បី​ប្រតិបត្តិលើអ្វីមួយដោយក្តី​​ស្មោះ​ស្ម័គ្រ ។

ជារឿង​ដ៏ប្រាកដ​ប្រជាមួយ​ ខ្ញុំ​មាន​ទិស​ដៅ​ជា​ច្រើន​ក្នុងពេល​អនាគត ជាពិសេសអាច​ក្លាយ​​ជា​អ្នករបួស (ព្រះ) ដោយក្តីស្រមៃ​នេះកំពុង​​ស្ថិត​ក្នុង​ចិត្ត​ ប្រសិន​បើត្រូវការ​ពិសោធឱ្យ​អ្នក​ផ្សេង​​បានដឹង​ ខ្ញុំប្រាកដ​ជា​អាចធ្វើបាន» ៕