ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​28 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៨២១
-ទិវា​ឯក​រាជ្យ​ប៉ាណា​ម៉ា៖ ​ប្រទេស​ប៉ាណា​ម៉ា ទទួល​បាន​ឯក​រាជ្យ​​ពី​​ប្រទេសអេស្ប៉ាញ ។
*ឆ្នាំ១៨៩៣
-​ស្ត្រី​ក្នុង​ប្រទេស​​នូវែល​សេឡង់​ត្រូវ​បាន​ផ្តល់​សិទ្ធិ​​ឱ្យ​ចូល​រួម​បោះ​ឆ្នោត​ជា​លើក​ដំបូង ។

*ឆ្នាំ១៨២១
-ទិវា​ឯក​រាជ្យ​ប៉ាណា​ម៉ា៖ ​ប្រទេស​ប៉ាណា​ម៉ា ទទួល​បាន​ឯក​រាជ្យ​​ពី​​ប្រទេសអេស្ប៉ាញ ។
*ឆ្នាំ១៨៩៣
-​ស្ត្រី​ក្នុង​ប្រទេស​​នូវែល​សេឡង់​ត្រូវ​បាន​ផ្តល់​សិទ្ធិ​​ឱ្យ​ចូល​រួម​បោះ​ឆ្នោត​ជា​លើក​ដំបូង ។
*ឆ្នាំ១៩១២
-ប្រទេស​អាល់​បានី ប្រកាស​ឯក​រាជ្យ​ពី​ចក្រ​ភព Ottoman ។
*ឆ្នាំ១៩៦៥
-សង្គ្រាម​​វៀតណាម ៖ ​ជា​ការ​ឆ្លើយ​តប​ទៅ នឹង​ការ​អំពា​វនាវ​របស់​ប្រធាធិបតី​សហ​រដ្ឋ​អាមេ​រិក​ លោក Lyndon B.Johnson ​សុំ​ឱ្យ​មាន​ជំនួយ​​កង​ទ័ព​​ពី​បណ្តា​ប្រទេស​នានា​ លោក Ferdinand Marcos ប្រធានាធិបតី​​របស់​​ប្រទេស​ហ្វ៊ី​លីពីន ​បាន​ប្រកាស​ថា ​លោក​នឹង​បញ្ជូន​​​កង​​ទ័ព​​ទៅ​​ជួយ​ច្បាំង​នៅប្រទេសវៀត​ណាម​​ខាង​ត្បូង ។
*ឆ្នាំ១៩៧៥
-​ប្រទេស​ទីម័រ​ខាង​កើត ប្រកាស​ឯក​រាជ្យ​​ពី​ប្រទេស​ព័រ​ទុយ​​ហ្គាល់​ ។
*ឆ្នាំ១៩៧៩
-ជើង​ហោះ​ហើរ​​លេខ​៩០១ របស់​ក្រុម​​ហ៊ុន​​អាកាស​ចរណ៍​នូវែល​​សេឡង់​បាន​ធ្លាក់​ក្នុង​តំបន់ Erebus បណ្តាល​ឱ្យ​អ្នក​ដំណើរ​​​២៥៧​នាក់​ស្លាប់​បាត់​​បង់​ជីវិត ។
*ឆ្នាំ១៩៨៧
-​ជើង​ហោះ​ហើរ​លេខ​២៩៥ ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាហ្វ្រិក​ខាង​ត្បូង​​បាន​​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​​ បណ្តាល​ឱ្យ​​អ្នក​ដំណើរ​​១៥៩​នាក់ស្លាប់​បង់​ជីវិត​ ។
*ឆ្នាំ២០០៥
-​សន្និ​សីទ​ស្ត​ីពី​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​បើក​ជា​ផ្លូវ​ការក្នុង​ទីក្រុងមុងរេអាល់ ប្រទេសកាណាដា។
*ឆ្នាំ២០០៦
-បេសក​ជន​ពិសេស​​នុយ​ក្លេអែ៊រ​មកកូរ៉េ​ខាង​ត្បូង​ ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ​បាន​ជួប​ពិភាក្សា​​គ្នា​ពី​បញ្ហា​​កម្មវិធី​អាវុធ​នុយ​ក្លេ​អ៊ែរ​​របស់​កូរ៉េ​ខាង​ជើង ។
*ឆ្នាំ ២០០៧
-​អាជ្ញា​ធរ​​ប្រទេស​ស៊ូដង់​បាន​​ចោ​ទ​ប្រកាន់​​​គ្រូ​បង្រៀន​​​ភាសា​អង់​គ្លេសម្នាក់​​ពីបទ​​ប្រមាថ​​មើល​ងាយ​សាសនា​អ៊ិស្លាម​​ ដោយ​​អនុ​ញ្ញាត​ឱ្យ​សិស្ស​សាលា​​ប៉ាក់​ឈ្មោះ​មូហា​មេដ ដាក់នៅ​​លើស​ត្វ​ខ្លា​ឃ្មុំ​តុក្កតា ។
*ឆ្នាំ២០០៨
-លោក​​នាយក​រដ្ឋ​មន្ត្រី​ស៊ុមចៃ វង្ស​សាវ៉ាត់ ​បាន​ប្រកាស​រដ្ឋ​មាន​​អាសន្ន ហើយ​អនុ​ញ្ញាត​ឱ្យ​ប៉ូលិស​​បំបែក​ហ្វូង​បាតុ​ករ​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នានៅ​តាម​ចំណត​អាកាស​យាន​ដ្ឋាន​ធំៗ​​ពី​រ​ក្នុង​ទីក្រុង​បាងកក ។
*ឆ្នាំ២០១០
-​កូរ៉េខាង​ជើង​​បាន​ដាក់​ពង្រាយ​កាំជ្រួច​ការ​ពារ​ដែន​អាកាស​​នៅ​ជិត​ព្រំដែន​​​ប្រទេស​​កូរ៉េ​ខាង​ត្បូង ​​ក្នុង​ដែន​សមុទ្រ​​លឿង ៕