ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ហ​គ​ម​ន៍​មូល​និធិ​ន​គរ​កាយ​វត្ត​ព្រះ​ពុទ្ធសាសនា​កម្ពុជា​ផ្តល់​អំ​ណោយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធសាសនា​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ បាន​រៀប​ចំពិធីប្រគល់​អំ​ណោយ​ដល់​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ផ្សេងៗ​និង​គ្រួសារ​ក្រីក្រ​ ចាស់​​ជរា​ក្នុង​មូលដ្ឋាន​។ ពិធីនេះរៀបចំនៅ​ក្នុង​វត្ត​ញាណ​រង្សី​ ដោយ​មាន​ការនិ​មន្ត​ចូល​រួម​ប្រគល់​អំ​

រាជធានីភ្នំពេញ​​​​ ៖ សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធសាសនា​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ បាន​រៀប​ចំពិធីប្រគល់​អំ​ណោយ​ដល់​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ផ្សេងៗ​និង​គ្រួសារ​ក្រីក្រ​ចាស់​​ជរា​ក្នុង​មូលដ្ឋាន​។ ពិធីនេះរៀបចំនៅ​ក្នុង​វត្ត​ញាណ​រង្សី​ ដោយ​មាន​ការនិ​មន្ត​ចូល​រួម​ប្រគល់​អំ​ណោយ​ពី​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ខឹម ​សម្បត្តិ ជាប្រធាន​សហគមន៍​និង​ជា​ចៅ​អធិការ​វត្ត​ញាណ​រង្សី ​និង​ទទួល​​អំ​ណោយ​ដោយ​លោក​អ៊ុក​ ខេ​មា ចៅ​សង្កាត់​​រង​ទួល​សង្កែនិង​ជា​តំណាង​លោក​សយ កុសល ចៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សី​កែវ ព្រមទាំង​មាន​ការចូលរួម​ពី​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។

អំ​ណោយ​ដែល​ផ្តល់​ដល់​សាលា​សង្កាត់​ក្នុង​ឱ​ការ​នោះ​មាន​ អង្ករ១តោន មី​​១០កេស ទឹកដោះ​គោ២០កំប៉ុង ស្ករស៣០គីឡូក្រាម និង​ថវិកា​ចំនួន​​៤លាន​រៀល ។ ព្រះតេជគុណ​សុវណ្ណជោតិ ខឹម​ សម្បត្តិ ​មាន​ថេរដី​កាឱ្យ​ដឹង​ថា ​អំ​ណោយ​ទាំង​នោះ​បាន​មក​ពី​ព្រះសង្ឃ​ គណៈកម្មការ​វត្ត និង​ពុទ្ធ​បរិស័ទ​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា ដើម្បី​ជួ​យដល់​ជន​រង​គ្រោះ​ផ្សេងៗ​និង​ប្រជា​ពល​រ​ដ្ឋ​ក្រី​ក្រ​ចាស់​ជរា​គ្មានទីពឹង​​​ ។ ព្រះ​តេជ​គុណ​សុវណ្ណជោតិ ខឹម ​សម្បតិ្ត​ មាន​ថេរ​ដី​កា​ទៀតថា រាជរដ្ឋាភិបាល​ក្រោម​​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ បាន​ធ្វើ​​​ឱ្យ​ប្រ​ទេសជាតិ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ ហើយ​ព្រះ​ពុទ្ធ​សាសនា​បាន​រស់​រាន​មាន​ជីវិត​ឡើ​ង​ធ្វើ​ឱ្យ​ពុទ្ធ​បរិស័ទ​មាន​ឱ​កាស​បាន​​ធ្វើ​បុណ្យ​ទាន​ទៅ​តាម​ជំនឿ​​សាសនា​ ។

លោក​អ៊ុក​ ខេមា​ ចៅ​សង្កាត់រង​​និង​ជា​តំ​ណាង​លោក​សយ​ កុសល ចៅសង្កាត់​ទួល​សង្កែ​បាន​ថ្លែង​អំ​ណរ​គុណ​ដល់់​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ខឹម​​ សម្បត្តិ ដែល​តែង​នាំ​អំ​ណោយ​មក​ចែក​​ជូន​ដល់​ជន​រង​គ្រោះ​ ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ចាស់​ជរា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ក៏ដូច​ជាក្នុង​ខណ្ឌ​ឫស្សី​កែវ​ទាំងមូល​ ។លោក​អ៊ុក ខេមា បាន​សន្យា​ថា នឹង​នាំ​យកអំ​ណាយ​ទាំងនេះ​ទៅចែក​ជូន​ដល់​ដៃ​ប្រជា​​ពល​រដ្ឋ​ក្រី​ក្រ​នៅក្នុង​មូលដ្ឋាន​ ដើម្បី​ជួយ​សម្រាល​ការ​លំ​បាក​ពួក​គាត់​នៅ​ក្នុង​ជីវ​ភាព​រស់​នៅ​ ៕