ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រី​ក្រ​កូន​៧​នាក់​ក្នុង​បន្ទុក​ទទួល​អំណោយ​ពី​ប៉ូលិសព្រំដែន

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ក្រី​ក្រ​កូន​ច្រើន​រហូត​ដល់​ទៅ​៧​នាក់​ក្នុង​បន្ទុក​រស់​នៅ​ក្នុង​ ភូមិ​តំបន់​ក៥​ សង្កាត់​ប៉ោយ​ប៉ែត កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ទទួល​អំ​ណោយ​ជា​អង្ករ​ចំនួន​៥០​គីឡូក្រាម​នឹង​ថវិកា​១០ម៉ឺន​រៀល​ពី​ កម្លាំងប៉ូលិស​ ការពារព្រំដែន​គោក​វរសេនាតូចលេខ​៩១១​ ប៉ុស្តិ៍ព្រៃគប់​។

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ក្រី​ក្រ​កូន​ច្រើន​រហូត​ដល់​ទៅ​៧​នាក់​ក្នុង​បន្ទុក​រស់​នៅ​ក្នុង​ភូមិ​តំបន់​ក៥​ សង្កាត់​ប៉ោយ​ប៉ែត កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ទទួល​អំ​ណោយ​ជា​អង្ករ​ចំនួន​៥០​គីឡូក្រាម​នឹង​ថវិកា​១០ម៉ឺន​រៀល​ពី​កម្លាំងប៉ូលិស​ ការពារព្រំដែន​គោក​វរសេនាតូចលេខ​៩១១​ ប៉ុស្តិ៍ព្រៃគប់​។

គ្រួសារ​ក្រី​ក្រដែល​ទទួល​បាន​អំ​ណោយ​ជា​អង្ករ​ និងថវិកា​ខាង​លើ​​ឈ្មោះ​សេង ភី​ ​អាយុ​៥៣​ឆ្នាំ​ ក្នុង​គ្រួសារ​មួយ​នេះ​មាន​កូន​៧​នាក់​ប្រុស​៤​នាក់ ស្រី​៣​នាក់​ ។​ ស្រ្តី​កូន​ច្រើន​ខាង​លើ​បាន​​រៀបរាប់​ថា គ្រួសារ​គាត់​គ្មាន​ផ្ទះ​នៅទេ​ បច្ចុប្បន្ន​សុំ​អតីតរោង​ចិញ្ចឹម​ពពែ​គេ​ស្នាក់​នៅ​ហើយ​​​ប្តី​គាត់​ឈ្មោះ​សេង គង់ អាយុ​៦១​ឆ្នាំ​ទៅ​​​ធ្វើការនៅ​​ប្រទេស​ថៃ​ដើម្បីរកប្រាក់​មក​ដោះ​ស្រាយ​​ជី​វភាព​ក្នុ​ង​គ្រួសារ​ ប៉ុន្តែប្តី​គាត់​ក៏បាត់​ដំណឹង​ឈឹង​មួយរ​យៈនេះ​ធ្វើឱ្យ​គាត់​ជួប​ការ​លំ​បាក​និង​មាន​កូន​រៀន​៣​នាក់ផង​​។ ស្រ្តី​ចំណាស់​បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា គ្រួសារ​នេះ​មាន​​ពេល​ខ្លះ​ដាំ​បបរ​ហូប​ទាំង​ព្រឹក​ទាំង​ល្ងាច​ហើយ​ពុំ​ដែល​មាន​ម្ហូបគ្រប់​គ្រាន់​ទេ​ ។

លោក​ស៊ូ បាន​ មេភូមិ​តំបន់​ក៥​ដែល​បាន​ជូន​គ្រួសារ​ក្រី​ក្រ​ទៅ​ទទួល​អំណោយ​អង្ក​រ ថវិកា​នៅ​ប៉ុស្តិ៍​ព្រៃគប់​បាន​ប្រាប់​ថា គ្រួសារ​នេះ​ពិតជា​ខ្វះ​ខាត​ដូច​ការ​រៀបរាប់​មែន​។ លោក​កែវ​ បូ​រ៉ា មេ​ប៉ុស្តិ៍​ព្រែគប់​នៃ​ប៉ូលិសការ​ពារ​ព្រំ​ដែន​គោក​វរសេនា​តូច​លេខ​៩១១ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ដោយ​ការ​ចង្អុល​បង្ហាញ​ពី​េម​បញ្ជាការ​ឱ្យ​កម្លាំង​តាមបន្ទាយព្រំដែន​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋតាម​បន្ទាត់​ព្រំ​ដែន​និង​ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ពី​អាជ្ញាធរ​ភូមិ​ថា​គ្រួសារ​ខាង​លើ​ក្រី​ក្រ​ហើយ​មាន​កូន​ច្រើន​ទើ​ប​លោក​ផ្តួច​ផ្តើម​គំនិត​រៃ​អង្គាស​ថវិកា​ពី​កម្លាំង​ប៉ុស្តិ៍​រួម​ទាំង​ថវិកា​លោក​វរសេនីយ៍​ត្រី​អ៊ូច ធឿន​ មេ​បញ្ជាការ​រង​វរៈមួយចំនួន​ផង​ជួយ​ដល់​គ្រួសារ​ក្រី​ក្រនេះ ៕