ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ទទួល​ថវិកា​សប្បុរស​ជន​ពី​លោក​សរ សិទ្ធិ និង​លោក​ជំទាវ​គង់​ សុផល

12 ឆ្នាំ មុន

អំណោយសប្បុរសធម៌ដែលជាថវិកា​មួយ​ផ្នែកនៃចំណងដៃអាពាហ៍ពិពាហ៍គូស្វាមីភរិយាថី្ម របស់កូនប្រុសឈ្មោះ សុខ ឆៃយ៉ាយុទ្ធ និងកូន​ស្រី សរ សិទ្ធានីខត្តា ជាបុត្ររបស់លោកសរ សិទិ្ធ អនុប្រធានទី១ក្រុមការងារគណៈពង្រឹង​ស្រុកស្អាង…

អំណោយសប្បុរសធម៌ដែលជាថវិកា​មួយ​ផ្នែកនៃចំណងដៃអាពាហ៍ពិពាហ៍គូស្វាមីភរិយាថី្ម របស់កូនប្រុសឈ្មោះ សុខ ឆៃយ៉ាយុទ្ធ និងកូន​ស្រី សរ សិទ្ធានីខត្តា ជាបុត្ររបស់លោកសរ សិទិ្ធ អនុប្រធានទី១ក្រុមការងារគណៈពង្រឹង​ស្រុកស្អាង និងលោកជំទាវ គង់ សុផល ជា​ភរិយា ,លោក សុខ សំខាន់ និងលោកស្រី គង់ ស្រីមុំ ជាដន្លង សរុបចំនួន៤លានរៀល និងកុំព្យូ​ទ័រ​លើតុចំនួន១គ្រឿង មានតម្លៃស្មើនឹង៧០០​ដុល្លារតាមរយៈលោកស្រី គង់ សារីយ៉ា នាយិ​កាសាខាបានរៀបចំពិធីប្រគល់ជូនសាខាកាក បាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែ វិចិ្ឆកា ឆ្នាំ២០១១ នៅទីស្នាក់ការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ហេ កាន់ ប្រធាន​គណៈកម្មាធិការសាខា និងមានការ​អញ្ជើញ​ចូលរួមជាកិតិ្តយសពីលោក​ ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិ​ការ​សាខា លោក លោកស្រីជាសមាជិកគណៈ​កម្មាធិការសាខា នាយិកាសាខា មន្ត្រីក្រុមប្រតិ​បតិ្តសាខា លោកសរ សិទិ្ធ និងលោកជំទាវ គង់ សុផល, ​លោក សុខ សំខាន់ និងលោកស្រី គង់ ស្រីមុំ ជាមាតាបិតារបស់គូស្វាមីភរិយាថី្ម លោក​ជំទាវ មាស ម៉េឡូឌី ព្រមទាំងកូនប្រុសកូនស្រី និង​អស់​លោកមួយចំនួនទៀត ។

ជាកិច្ចចាប់ផ្តើម លោកសរ សិទិ្ធ តំណាង​សប្បុរសជនបានសម្តែងនូវចំណាប់អារម្មណ៍ ជំរាបជូនអង្គពិធីថាដោយពិនិត្យឃើញអំពីតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ផង ហើយមួយផ្នែកទៀតក៏ចង់ផ្សារភ្ជាប់ ជាមួយការងារមនុស្សធម៌ផងនោះបន្ទាប់ ពីពិធីរៀបអាពាហ៍ពិពាហ៍របស់កូនប្រុសស្រី កាល​ពីថ្ងៃទី១៨ ខែវិចិ្ឆកា​ ឆ្នាំ២០១១កន្លងមក  ​រូប​លោក​ និង​ភរិយា​ និងលោក-លោកស្រីជា​ដន្លង ព្រមទាំង​បុត្រ​ប្រុស​ស្រីជាគូស្វាមីភរិយាថី្ម បានស្ម័គ្រចិត្តផ្តល់​វិភាគទានថវិកាចំណងដៃតាម​ចំនួនខាងលើ និងកុំព្យូទ័រលើតុ​ចំនួន​១គ្រឿង​ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់សាខាចាត់ចែងដោះស្រាយតាមតម្រូវ ការចាំបាច់ ។

លោកសន្យាថា នៅថ្ងៃខាង​មុខ លោក ព្រម​ទាំងក្រុមគ្រួសារនឹងជួយឧបត្ថម្ភ​ដល់សាខាកាក​បាទ​ក្រហមកម្ពុជាខេត្តជាបន្តទៀតតាមលទ្ធ​ភាព​ដែលមាន ។
សូមបញ្ជាក់ថា ក្នុងចំនួនថវិកាសរុប និង​សម្ភារៈឧបត្ថម្ភខាងលើ លោកសរ សិទ្ធិ និង លោក​ជំទាវ គង់ សុផល ថវិកា២លានរៀល និង​កុំព្យុទ័រចំនួន១គ្រឿង បូករួមទាំងតុ មាន​តម្លៃស្មើនឹង៧០០ដុល្លារ, លោកសុខ សំខាន់ និងលោកស្រី គង់ ស្រីមុំ ជាដន្លង ថវិកាចំនួន២​លាន​រៀល​ផងដែរ ។

ជាការឆ្លើយតបវិញលោក ហេ កាន់ មាន​ប្រសាសន៍សំណេះសំណាលនិងបានវាយ​តម្លៃ​ខ្ពស់ចំពោះកាយវិការដ៏ល្អប្រពៃប្រកប​ដោយ​ទឹក​ចិត្តសប្បុរសធម៌របស់សប្បុរសជន​ទាំង​៤​រូប​  ពិសេសគូស្វាមីភរិយាថ្មីដែលបានស្ម័គ្រចិត្ត​រំលែក​ចំណងដៃអាពាហ៍ពិពាហ៍របស់ខ្លួនមួយចំនួន​ផ្តល់ជាវិភាគទានដល់សាខាកាកបាទក្រហម​កម្ពុជា​ខេត្តដើម្បីបង្កលក្ខណៈឲ្យសាខាមាន​លទ្ធភាពក្នុងការឆ្លើយតបចំពោះតម្រូវការ ចាំបាច់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរង​គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

លោក​បានបន្តទៀតថា ការផ្តល់វិភាគទាន​ជាថវិកានិងសម្ភារប្រើប្រាស់ដល់សាខាខេត្តនៅ ក្នុងឱកាសនេះ គឺជាកាយវិការដ៏គំរូសម្រាប់​គូ​ស្វាមី​និងភរិយាថី្មដទៃទៀតនៅក្នុងព្រះ​រាជា​ណាចក្រកម្ពុជាហើយលោកបានសន្យានឹងយក​ថវិកា ទាំងនេះទៅចាត់ចែងប្រើប្រាស់ឲ្យចំ​គោល​ដៅក្នុងសកម្មភាពមនុស្សធម៌ មានតម្លាភាព ស្រប​តាម​គោលការណ៍គ្រឹះទាំង៧របស់ចលនា​អន្តរ​ជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ពិសេសអនុវត្តតាមលក្ខន្តិកៈរបស់កាកបាទ​ក្រហមកម្ពុជាក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណិ្ឌតរបស់ លោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ៕