ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​​បុរស​ជិត​ខាង​​ម្នាក់​ជាអ្នក​សម្លា.ប់​​ស្រ្តី​​ក្រមុំ​ចាស់​​រូប​ស្រស់​​លក់​គ្រឿង​ក្រអូបនៅ​ផ្សារ​​អូរឫស្សី​

12 ឆ្នាំ មុន

ទីបំផុត​បុរសអ្នកជិតខាង​ម្នាក់ឈ្មោះ​ម៉ា ជីគីន ជាអ្នកសម្លា.ប់​ស្រ្តី​ក្រមុំចាស់​ដែល​មាន​រូបស្រស់​លក់គ្រឿងក្រអូបនៅផ្សារ​អូរឫស្សី​ដោយសារតែ​គាត់ទ័ល​តម្រិះក្នុងកា​រសាកសួររបស់សមត្ថកិច្ចក៏ឆ្លើយ​សារភាពតាមត្រង់​កាលពីព្រឹក​ថ្ងៃទី២៦វិច្ឆិកា២០១១ខណៈដែលប៉លិសឃុំខ្លួនមួយថ្ងៃដោយសារចាប់​កំហុស​ ត្រង់ឈាមប្រឡាក់នៅលើខោ និងស្នាមខ្វាចនៅលើខ្លួនរបស់ជននេះ។

ទីបំផុត​បុរសអ្នកជិតខាង​ម្នាក់ឈ្មោះ​ម៉ា ជីគីន ជាអ្នកសម្លាប់​ស្រ្តី​ក្រមុំចាស់​ដែល​មាន​រូបស្រស់​លក់គ្រឿងក្រអូបនៅផ្សារ​អូរឫស្សី​ដោយសារតែ​គាត់ទ័ល​តម្រិះក្នុងកា​រសាកសួររបស់សមត្ថកិច្ចក៏ឆ្លើយ​សារភាពតាមត្រង់​កាលពីព្រឹក​ថ្ងៃទី២៦វិច្ឆិកា២០១១ខណៈដែលប៉លិសឃុំខ្លួនមួយថ្ងៃដោយសារចាប់​កំហុស​ ត្រង់ឈាមប្រឡាក់នៅលើខោ និងស្នាមខ្វាចនៅលើខ្លួនរបស់ជននេះ។

ម៉ា ជីគីន ហៅអាជាំ អាយុ២៧ឆ្នាំ ជាអ្នករស់នៅជាប់ផ្ទះគ្នា​ជាមួយស្រ្តីរងគ្រោះនៅលើដំបូលផ្ទះ​ជាន់ទៅ៤ បានឆ្លើយសារភាពថា ខ្លួនទីទ័លក្នុងការរកលុយ​ បង់រំលស់​ប្រាក់​ជំពាក់​ធនាគារ អេស៊ីលីដា ទើប​សម្រេចចិត្ត​ធ្វើបែបនេះ​ គឺម្ដាយរបស់​ខ្លួនបាន​យកប្លង់ដីដាក់បញ្ចាំ​ធនាគារ អេស៊ីលីដា ដោយត្រូវបង់រំលស់ ជារៀងរាល់ខែ ហើយនៅជំពាក់​ប្រាក់ធនាគារ អេស៊ីលីដា១.១០០ដុល្លារទៀត ធ្វើឱ្យខ្លួន​គិតខ្លីតែម្ដង។ គឺនៅថ្ងៃកើតហេតុ​ខ្លួនបានផឹកស្រា​ជាមួយមិត្តភក្ដិ ២នាក់នៅ​កន្លែងមួយ​ ស្រវឹងស្រឿងៗ… លុះពេល​ត្រឡប់មក​ដល់ផ្ទះវិញ​ ក៏មើលតាមបង្អួចឃើញស្រ្តីក្រមុំចាស់អង្គុយមើលទូរទស្សន៍ម្នាក់ឯងក្នុង​ផ្ទះ​ របស់គាត់​។ ស្រ្តីក្រមុំចាស់ជាអ្នកមានធូរធារម្នាក់ ក៏កើតចិត្តប្លន់គាត់តែម្ដង ពេលនោះខ្លួនស្លៀកខោខ្លីត្រឹមជង្គង់ ដោះអាវ ឡើងតាមជណ្ដើរឆ្លងទៅផ្ទះរបស់ ស្តីនោះ រួចហើយយក​កូនកាំបិត​ដែល​ខ្លួន​សៀតជាប់​ចង្កេះភ្ជង់.កស្រ្តីនោះ គំរាមឱ្យគាត់ដោះខ្សែដៃប្លាទីន។

ម៉ា ជីគីន ឆ្លើយសារភាពទៀតថា ​ស្រ្តី​ក្រមុំចាស់​មិនព្រម​ប្រគល់​ខ្សែដៃទេ​ ថែមទាំង​ចាប់កាំបិត​របស់ខ្លួន​ទៀត​ ពេលនោះ​ខ្លួនបាន​ចាប់សក់ក្បាល​ផ្ងើយទៅ ក្រោយ ហើយអារ.កតែម្ដង ខណៈដែល​ស្រ្តីនោះ​គិតតែគ្រវាសដៃខ្វាចមកលើខ្លួនជាច្រើន ទើបបន្សល់​ទុកស្នាមក្រចក។ ពេលស្ត្រី​នោះស្លាប់​ ខ្លួនក៏ដោះខ្សែដៃ ប៉ុន្តែដោះ​មិនចេញ​ ក៏អារ.កដៃទៀត គឺអារដាច់​តែស្បែក មិនដាច់​ឆ្អឹងទេ ខ្លួន​ក៏កាច់​ បំបាក់ត្រឹម​ប្រអប់ដៃ​ ដើម្បីយកខ្សែដៃប្លាទីនតែម្ដង ហើយខ្លួន​មិនបាន​រំលោភ​សេពសន្ថវៈលើរូបរងកាយស្ត្រីក្រមុំចាស់​នោះទេ ព្រោះប្រញាប់លាង​សំអាតខ្លួនផ្លាស់ប្ដូរខោអាវ និងលាង​សំអាតខ្សែដៃប្លាទីន ប៉ុន្តែដោយសារ​លាងដៃមិន​ស្អាត​ ពេលខ្លួន​ចាប់​ខោ​អាវថ្មី​ស្លៀកនោះ​ ក៏ប្រឡាក់ឈាមនៅលើខោបន្តិច ទើបធ្វើ​ឱ្យប៉ូលិស​ចាប់តម្រុយ​បាន។​

សូម​បញ្ជាក់​ថាស្តី​ក្រមុំចាស់នេះ​  ត្រូវ​បានឃាតក​សម្លាប់​កាលពី​វេលា​ព្រលប់​​ថ្ងៃទី២៤​​ វិច្ឆិកា ​នៅ​​ផ្ទះ​ស្ត្រី​រងគ្រោះ​​លេខ​៤៨E4z ផ្លូវ​លេខ ១៦៨ ​សង្កាត់​​​អូរប្ញស្សីទី១ ​ខណ្ឌ​៧មករា ។​ ស្ត្រី​​រង​គ្រោះ​​ដែលគេ​​​​ដឹង​ថា ជា​ក្រមុំ​ចាស់​​រូប​នេះ ឈ្មោះ​មាស ស្រ៊ី ​​អាយុ​​៤៨​ឆ្នាំ ​​និងមាន​មុខ​របរ​លក់​គ្រឿង​សំអាង​​នៅក្នុង​ផ្សារ​អូរប្ញស្សី ដែល​បាន​​​រស់​នៅ​​តែម្នាក់​​ឯង​​​ គ្មាន​​បង​គ្មាន​ប្អូន ហើយ​លំនៅ​​ឋានទៀត​សោត​ គឺ​ស្ថិត​នៅ​ជាន់ទី៤ ដែល​ជា​ទែរ៉ាស់ ​​ស្ងាត់​​​ជ្រងំ កម្រ​​គេ​ដឹង​ណាស់ថា ​​នឹង​មាន​​ហេតុ​ការណ៍អ្វី​​កើ​ត​ឡើង ។

ស្ត្រី​ក្រមុំ​​ចាស់​​​ត្រូវ​​ជន​មិនស្គាល់​​មុខអារ.ក ​ដោយកាំបិត​​ ព្រមទាំង​​​កាត់​.កដៃ​ស្តាំដាច់​ចេញ​ពី​កំភួន​ដៃ​ ឯ​ខ្លួន​ប្រាណ​​ស្ថិត​​​ក្នុង​ស្ថានភាព​អាក្រាត​​ឈាម​ហូរ​ក្រហម​ច្រាល​​​ពេញ ​ផ្ទះ ។ ជន​ល្មើសពិត​ជា​បានប្លន់​​​ដោះ​យក​គ្រឿង​​​អលង្ការ​​មាន​ខ្សែ​ដៃ ខ្សែ.កអស់ពីខ្លួន ​​ដែលនេះ​​ជា​អំពើប្លន់​យ៉ាង​សាហាវ​​ឃោរឃៅ​​ជាទីបំផុត ​។ ​

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ព័ត៌​មាន​ពី​ការ​សម្លាប់​​ដ៏​ព្រៃ​ផ្សៃ​​នេះ​ត្រូវ​បាន​លេច​ឮ​ខ្ទរ​ខ្ទារ​​ ធ្វើ​ឱ្យ​អ្នក​ជិត​ខាង​ និង​អ្នកដ​ំណើរ​រាប់សិប​នាក់​ទៅ​ចោម​រោម​ឈរ​មុខ​ជណ្តើរ​​ច្រក​ឌឿង​ហែម​ឡើង​ ទៅ​ផ្ទះ​ជន​រ​ងគ្រោះ​យ៉ាង​ណែន​ណាប់​តាន់​តាប់​។ ជាមួយ​នេះ​​ផង​ដែរ​ សមត្ថ​កិច្ច​ក៏​បាន​ធ្វើ​កិច្ច​ការ​ងារ​បន្ត​ដោយ​បាន​អញ្ជើញ​​អ្នក​ជិត​ខាង​ ទៅ​កាន់​ទី​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ​រក​ពន្លឺ​សម្រាប់​ ការ​ស៊ើប​អង្កេត​រក​មុខ​ឃាត​ក​។

ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ដែល​នគរ​បាល​ហៅ​ទៅ​ សាក​សួរ​ ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ា ជី​គីន អាយុ​២៧​ឆ្នាំ ស្នាក​់​នៅ​ផ្ទះ​លេខ​៤៦E4 ជាប់​នឹង​ផ្ទះ​ជន​រង​គ្រោះ​​ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​ ព្រោះ​ឃើញ​​មាន​ស្នាម​មុត​កាំបិត​នៅ​ដៃ​ និង​មាន​ស្នាម​ក្រញៅ​នៅ​លើ​ខ្លួន​ទៀត​ផង​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន​ទៅ ​ឆែក​ឆេរ​លំនៅ​ឋាន​ដើម្បី​រក​ភស្តុ​តាង​ផ្សេង​ទៀត​។​ ពេល​ទៅ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ សមត្ថ​កិច្ច​បាន​រក​ឃើញ​ខោ​ជើង​វែង​របស់ជន​នេះ​មាន​ប្រឡាក់​ឈាម​តិច​តួច ។ ក្រៅពី​នោះ​មិន​បាន​រក​ឃើញ​​អ្វី​ជា​ភស្តុ​តាង​គួរ​ឱ្យ​កត់​សម្គាល់​ ​ទេ ។ ឈ្មោះ​ម៉ា​ ជី​គីន​ ត្រូវ​បាន​​សមត្ថ​កិច្ច​នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មករា ដើម្បី​សាក​សួរ​បន្ថែម​។