ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទំនិញ​ជប៉ុនធ្លាក់​ចុះដោយ​សារ​សេដ្ឋ​កិច្ចពិភព​លោក​ធ្លាក់​ចុះ

12 ឆ្នាំ មុន

តម្លៃ​ទំនិញ​ក្នុងប្រទេស​ជប៉ុនធ្លាក់​ចុះជាលើក​ទីមួយគិត​ចាប់តាំងពី​ខែមិថុនា បង្កើតឱ្យមានក្តី​សង្ស័យពីការ​ព្យាករណ៍របស់​ធនាគារ​កណ្តាល​ចំពោះសេដ្ឋ​កិច្ចរបស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចធំ​លេខ៣មួយ​នេះ ថាអាចងើប​រួចពីអតិផរណា​​ដែល​មាន​រយៈមួយ​ទសវត្ស​មកនេះ​បាន​ឬ​​ទេ​។ តម្លៃទំនិញ​ធ្លាក់ចុះនោះ​រួមមាន​តម្លៃម្ហូប​​ស្រស់ធ្លាក់ចុះ​១ភាគ​រយ ក្នុង​ខែតុលា ធៀបជា​​មួយ​ឆ្នាំ​កន្លង​ទៅ។

ក្រុមហ៊ុន​មូលបត្រ​Morgan Stanley MUFG និង​ក្រុមហ៊ុន​Barclays Capital និយាយ​ថា ការធ្លា​ក់ចុះ​និងបន្តរហូត​​ដល់២ឆ្នាំ​ទៀត បើទោះជា​ធនាគារ​​ជប៉ុន​បាន​​ព្យាករណ៍ថា តម្លៃទំនិ​ញ​នោះនឹង​កើន​ឡើង​​០,១​​ភាគ​រយ ក្នុងឆ្នាំនេះ​គិតចាប់ពី​ខែមេសា និង​បន្ត​​កើនឡើង​០,៥ភាគ​រយ នៅរយៈ​ពេល​១២​​ខែ​ទៅ​មុខទៀត។ តម្លៃទំនិញ​ធ្លាក់ចូល​ការ​ប្រឈម​មុខគ្រោះ​ថ្នាក់​​សម្រាប់ការ​ធ្លាក់ចុះសេដ្ឋ​កិច្ចពិភព​លោក​ឡើង​វិញម្តង​ទៀត ស្របពេល​អត្រាប្រាក់​យ៉េន​ឡើងក្បែរ​ដូចសម័យ​សង្គ្រាមលោក​លើក​ទី២ ដែលនាំ​ឲ្យកាត់​បន្ថយ​ការ​នាំចេញ។

ក្នុងពេល​ប្រទេសសជប៉ុន​តស៊ូប្រឹង​ប្រែងស្តារ​ឡើងវិញ​ពីគ្រោះរញ្ជួយដី​និងរលកយក្ស​ស៊ូណាមី សម្លាប់​មនុស្ស​១៩.០០០​នាក់ ។ តម្លៃ​ទំនិញ​ប្រហែលជា​ធ្លាក់បន្ត​​ទៀត ក្រោម​ការប៉ះ​ពាល់នៃ​តម្លៃ​ប្រេង និង​កម្លាំង​​ប្រាក់​យ៉េន។ នេះបើ​តាមសម្តី​រ​បស់លោក​Yoshiki Shinke អ្នកសេដ្ឋ​កិច្ចជាន់ខ្ពស់​នៃវិទ្យាស្ថាន​​ស្រាវ​ជ្រាវ​Dai Ichi Life ក្នុង​ទីក្រុង​តូក្យូ។ គាត់​បន្តថា តម្លៃ​ទំនិញ​កើនឡើង​ដូចជា​មើល​​មិន​ឃើញ​ទេ​ក្នុង​ប្រទេស​ជប៉ុន។

តម្លៃប្រាក់​យ៉េនគិតត្រឹម​ម៉ោង៤និង​១៥នាទី ម៉ោង​ក្នុងស្រុក ប្តូរ​បាន៧៧,៣៨​ក្នុងមួយ​​ដុល្លារ​។ មាន​ទស្សនថា វិបត្តិ​ប្រាក់បំណុល​​អឺរ៉ុប​បាន​​រីក​រាល​ដាល​រួចទៅ​ហើយដល់​ប្រទេស​ជប៉ុន ដែល​​បាន​ធ្វើឲ្យប្រាក់​យ៉េន​ឡើងថ្លៃ និងផ្សារ​​ហ៊ុន​​ធ្លាក់​ចុះ៕