ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមហ៊ុន​ TEPCO ដែល​គ្រប់គ្រង​មជ្ឈ​មណ្ឌល​​ហ្វូគូស៊ីម៉ា​ចូលដេក​ពេទ្យ

15 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា​ ប្រធាន​ក្រុមហ៊ុន TEPCO ដែលគ្រប់គ្រង​មជ្ឈ​មណ្ឌល​នុយ​ក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​រ​បស់ជប៉ុន​​ដែលរង​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដោយ​​សារ​ការ​រញ្ជួយ​ដី​ដ៏ខ្លាំង​​​កម្រិត​៩រីស្ទ័រ​កាលពីថ្ងៃទី​​១១ មីនា កន្លង​មក បាន​ចូល​​មន្ទីរពេទ្យ​មួយ​ក្នុង​​ទីក្រុង​​តូក្យូ​​ដោយ​លោក​​កើត​ជំងឺ​​លើស​ឈាម ។ លោក Masataka Shimizu ជា​ប្រធាន​ក្រុម​ហ៊ុន​​ TEPCO មាន​លេច​ឮព័ត៌មាន​​ថា លោក​ចូល​សម្រាក​ព្យា​បាល​នៅមន្ទីរពេទ្យ​ក្រោយ​ពី​លោក​បាត់មុខ​រយៈ​ពេល​ជិង​​២សប្តាហ៍​​ បន្ទាប់​​​ពីបង្ហាញមុខ​ជាសាធារណៈ​​ក្នុង​​​ឱកាស​​នៃសន្និសីទ​​កាសែត​មួយ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​​​តូក្យូ រយៈពេល​​២ថ្ងៃ​ក្រោយ​​​កើត​មាន​​បាតុ​ភូត​​រញ្ជួយដី​​ដ៏ខ្លាំង​​បង្ក​​ឱ្យកើត​មាន​​រលក​យក្ស​ស៊ូណាមីមក​ ។​

ទីភ្នាក់ងារ​​ព័ត៌​មាន AP ឱ្យ​ដឹង​​ទៀត​ថា លោក Masataka អាយុ​​​៦៦​ឆ្នាំ ​​ត្រូវ​បាន​​ដឹក​ទៅ​កាន់​មន្ទីរពេទ្យកាលពីថ្ងៃទី​​២៩ មីនា កន្លង​មក​ ​ក្រោយ​ពី​​លោកមានអារម្មណ៍​​ចេះ​តែ​​វិលមុខ ដោយ​សារ​សម្ពាធឈាម​ឡើងខ្ពស់ ។​ មុននេះ ​គេមានការ​ព្រួយបារម្ភ​​​យ៉ាង​ខ្លាំង​​អំពី បញ្ហា​សុខភាព​របស់​លោក​ Masataka ក្រោយ​ពី​មជ្ឈមណ្ឌល​​ហ្វូគូស៊ីម៉ា​ រង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​​​សារ​ការ​រញ្ជួយដី​​ដ៏មាន​​ឥទ្ធិពល​​បណ្តាល​ឱ្យ​​មនុស្ស​​​ និងស្លាប់​បាត់​​ខ្លួនជាង​​​​២ម៉ឺន​នាក់ ៕​