ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើខ្លែងឯក​ធ្លាក់​លើ​ដំ​បូល​ផ្ទះ​ចង្រៃ​មែន​ឬបែបណា?​អ្នក​បង្ហោះខ្លែងអាជីព​ ម្នាក់​ស្នើដល់​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈជួយ​បកស្រាយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ លោក​ម៉ិញ​ សុផាត អ្នក​បង្ហោះ​ខ្លែង​អាជីព​ម្នាក់​បាន​ទូរ​ស័ព្ទ​មក​ការិយាល័​យនិពន្ធកោះ​ សន្តិភាព​ សូមឱ្យជួយ​ផ្សាយ​សំណូម​ពរ​របស់​គាត់​ទៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ជួ​យ​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេ​ស​បាន​ដឹង​ពី​ អានុ​ភាព​ខ្លែង​ឯក​ដែល​ជា​សម្បត្តិ​បេ​តិ​ក​ភណ្ឌ​វប្បធម៌​ជាតិ​ ។ អ្វី​ដែល​ជា​ចម្ងល់​នោះ ព្រោះ​តែ​មាន​ការ​និយាយ​តៗ​គ្នាថា ពេល​ដែល​ខ្លែង​ឯក​នោះ​ធ្លាក់​លើ​ដំបូល​ផ្ទះ​ណា​មួយ​គឺ​ធ្វើ​

រាជធានីភ្នំពេញ​​​​ ៖ លោក​ម៉ិញ​ សុផាត អ្នក​បង្ហោះ​ខ្លែង​អាជីព​ម្នាក់​បាន​ទូរ​ស័ព្ទ​មក​ការិយាល័​យនិពន្ធកោះ​សន្តិភាព​ សូមឱ្យជួយ​ផ្សាយ​សំណូម​ពរ​របស់​គាត់​ទៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ជួ​យ​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេ​ស​បាន​ដឹង​ពី​អានុ​ភាព​ខ្លែង​ឯក​ដែល​ជា​សម្បត្តិ​បេ​តិ​ក​ភណ្ឌ​វប្បធម៌​ជាតិ​ ។ អ្វី​ដែល​ជា​ចម្ងល់​នោះ ព្រោះ​តែ​មាន​ការ​និយាយ​តៗ​គ្នាថា ពេល​ដែល​ខ្លែង​ឯក​នោះ​ធ្លាក់​លើ​ដំបូល​ផ្ទះ​ណា​មួយ​គឺ​ធ្វើ​ឱ្យ​ផ្ទះ​នោះ​មាន​ភាព​ចង្រៃ​កើ​ត​ឡើង ហើយ​ទាល់​តែ​ម្ចាស់​ផ្ទះ​នោះ​និមន្ត​ព្រះស​ង្ឃ​ចំនួន​៧វត្ត​សូត្រ​រំដោះ​គ្រោះ​ចង្រៃ​ចេញ​ទើប​បាន​សុខ​និង​រស់​នៅ​ក្នុង​ផ្ទះ​នោះ​បាន​តទៅ​ទៀត​ បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​មាន​រឿង​អា​ក្រក់​កើត​ឡើង​ជា​មិនខាន​ ។

ត្រង់​ចំណុច​នេះ ​ក្នុង​នាម​លោក​ជា​អ្នក​បង្ហោះ​ខ្លែងធ្លាប់​ទទួល​បាន​ជោគ​ជ័យ​នៅក្នុង​មហោ​ស្រព​បង្ហោះខ្លែង​នៅ​រាជធានីភ្នំពេញ​បាន​ចំណាត់​ថ្នាក់​លេខ​១ លេខ២ និង​លេខ៣ ក្នុង​ពេល​កន្លង​មកលោក​មាន​ចម្ងល់​ថា តើ​ខ្លែង​ឯកនេះ​ចង្រៃ​មែន​ ឬ​គ្រាន់​តែ​ជាពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ​ទេ​? ហើយ​សំណូម​ពរ​នេះ​ គឺ​ចង់​ឱ្យប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេសបាន​ដឹង​និង​យល់​ពី​បញ្ហា​នេះ​ផង​ដែរ ។

លោកមិុញ សុផាត បាន​និយាយ​ថា ​បច្ចុប្បន្ន​លោក​មាន​អាយុ​៧០​ឆ្នាំ​ហើយ​ លោក​គឺជា​មន្ត្រី​ក្រសួង​សង្គ​ម​កិច្ច​ចូល​និវត្តន៍​ រស់​នៅក្នុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ។ ក្រោយពេលចូលនិវត្តន៍​ លោក​បាន​ចាប់​អាជីព​ជា​អ្នក​បង្ហោះ​ខ្លែង​ដោយ​ចូល​ប្រកួត​ក្នុង​មហោ​ស្រព​ខ្លែង​នៅរាជធានីភ្នំពេញ​នាឆ្នាំ​២០០៧​ លោក​បង្ហោះ​ខ្លែង​រូប​ក្រពើ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ទូទាំង​ប្រទេស​ ។ នៅឆ្នាំ​២០០៨ លោកបង្ហោះ​ខ្លែង​រចនា​ជារូប​នាគ​និងដើមត្នោត​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​។ ឆ្នាំ​២០០៩ បង្ហោះ​ខ្លែង​រូប​ព្រះវិហារ ​ទទួលបាន​ចំណាត់​ថ្នាក់​លេខ​៣ និង​នៅក្នុង​ឆ្នាំ​២០១០ បង្ហោះ​ខ្លែង​ឯក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ ។ ខ្លែងដែល​យក​ទៅ​ចូលរូមប្រកួត​នោះ​គឺលោក​ផលិត​និង​រចនា​មូ៉ដ​ដោយ​ខ្លួន​ឯង​​​​​​ ​ក្រៅពី​នេះលោក​ចេះធ្វើ​ខ្លែង​បាន​ជាង​៣០ប្រភេទ​ឯណោះ​ ហើយ​ខ្លែង​របស់​លោក​ត្រូវ​បាន​គេយក​ទៅ​បង្ហោះ​នៅ​ឯ​ប្រទេស​មួយ​ចំនួន​ដូចជា ចិន បារាំង ​និង​ឥណ្ឌូណេស៊ី​ជា​ដើម​ ។

លោក​មិុញ​ សុផាត​ បាន​បន្តថា អ្វីដែល​លោក​សំណូមពរ​សុំឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ជួយបកស្រាយ​នោះ ​ក៏ព្រោះ​តែ​ប្រជាពល​រដ្ឋ​កំពុង​ជឿយ៉ាង​ងប់​ងុល​បំផុត​នូវ​ការ​និយាយ​តៗគ្នា​ពីភាព​ចង្រៃ​របស់​ខ្លែង​ឯក​ពេល​ដែល​វា​ធ្លាក់​ទៅលើ​ដំបូល​ផ្ទះ​ ហើយ​បើ​មិន​ចង់​ឱ្យ​ចង្រៃទាល់​តែ​និមន្ត​ព្រះសង្ឃ​៧វត្ត​មកសូត្រ​មន្ត​រំ​ដោះ​គ្រោះ​ទើបបាន​សុខ​។ពាក្យ​បែប​នេះ​លោក​ក៏ធ្លាប់ឮ​ដែរ​ ប៉ុន្តែ​លោក​​មិន​បាន​ដឹង​ថា ​វាចង្រៃ​ពិត​ឬ​យ៉ាង​ណា​ឡើយ ឯ​ប្រជា​ពល​រដ្ឋ​ពិត​ជា​ជឿ​ជាក់​ ហើយ​អ្វី​ដែល​ធ្វើឱ្យ​លោក​រឹត​តែ​មិន​អាច​សម្ងំ​ស្ងៀម​តទៅ​ទៀត​បាននោះ ​គឺ​រូប​លោកផ្ទាល់​ក៏បាន​ជួប​នឹង​រឿង​បង្ហោះ​ខ្លែង​ទៅត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាត់​ខ្សែ​ធ្វើឱ្យ​ធ្លាក់​លើ​ដំបូល​ផ្ទះ​អ្នក​ជិត​ខាង ​ត្រូវ​ម្ចាស់​ផ្ទះ​ប្រកាន់​ពាក្យ​ចចាម​អារ៉ាម​នោះ​ទាមទារ​ឱ្យ​លោក​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ឱ្យ​ទៀត​ផង​។

លោក​មិុញ​ សុផាត​ បាន​បន្តទៀតថា រឿង​រ៉ាវខាង​លើ​នោះ​លោក​បាន​ដោះ​ស្រាយ​ជាមួយ​ម្ចាស់​ផ្ទះ​ចប់​សព្វ​គ្រប់​អស់​ហើយ​ ប៉ុន្តែ​លោក​ក៏​ចង់​បញ្ជាក់​ប្រាប់​ពី​ដំណើរ​រឿង​ខ្លះៗដែរ​ថា កាលពី​វេលា​ម៉ាង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ២០១១ លោក​បាន​បង្ហោះ​សាកល្បង​ខ្លែង​ឯក​របស់​លោក​នៅ​ចំណុច​ដី​ឡូត៍ទំនេរ​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០០ ម៉ែត្រ​ពី​ផ្ទះ​។ ពេល​លោក​បង្ហោះ​បាន​រយៈពេល​មួយ​សន្ទុះ មាន​បុរស​ម្នាក់​ឈ្មោះ​ស្រី​ ​ម៉ុន អាយុជាង​៥០ឆ្នាំ ​ជា​បុគ្គលិក​ពេទ្យ ​មាន​ទី​លំនៅ​ក្បែរលោក​ដែរ​បាន​ទៅ​ប្រាប់​ថា ពេលគាត់ឮ​សំឡេង​ឯក​ខ្លែងធ្វើឱ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់​ ។ ពេល​នោះ​លោក​បាន​ប្រាប់​ទៅវិញ​ថា ​បើ​ខ្លាច​ខ្លែង​ដូច​ជាខ្លាច​សម្បត្តិ​វប្បធម៌​ជាតិ​ដែរ​បន្តិច​ទៀត​ខ្ញុំ​នឹង​ទៅ​ដាក់​ចុះ​វិញ​ហើយ​។ បន្ទាប់​មក​បុរស​នោះ​បាន​ចេញ​ទៅ​វិញបាត់​ទៅ​  លុះ​រយៈពេល​៥នាទី​ក្រោយ​មក​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​លួច​កាត់​ខ្សែ​ខ្លែង​គាត់​បណ្តាល​ឱ្យ​វា​ធ្លាក់​ចុះដោយ​កន្ទុយ​​មួយចំហៀង​គង​លើ​ដំបូល​ផ្ទះ​អ្នកជិតខាង​ម្នាក់​ទៀត​ឈ្មោះ​ប៉ន យ៉ុន អាយុ​៦០​ឆ្នាំ ​ហើយ​ម្ចាស់​ផ្ទះ បាន​ទាមទារ​ឱ្យ​លោក​និមន្តព្រះសង្ឃ​៧ វត្តសូត្រ​មន្ត​ឱ្យ ។

លោក​ម៉ិញ សុផាត​ បាន​បន្តទៀតថា ខណៈ​នោះ​លោក​មិន​បាន​ប្រកែកចំពោះ​ការ​ទាមទារ​នោះទេ​និង​បាន​ប្រគល់​លុយចំនួន​២០ដុល្លារ​ទៅឱ្យ​ម្ចាស់​ផ្ទះ​ ដើម្បី​សូត្រ​មន្ត​ ហើយ​រឿង​នោះ​ក៏បាន​ចប់​សព្វ​គ្រប់​អស់​ហើយ​ដែរ​។ ពេល​នេះអ្វី​ដែលលោក​ចង់​បាន ​គឺ​សំណូមពរ​សុំ​ឱ្យ​ក្រសួង​វប្បធម៌​ជួយ​បក​ស្រាយ​ពី​បញ្ហានោះ​ដើម្បី​ស្រាយ​ចម្ងល់​ជូន​ប្រជាពលរដ្ឋ​​ហើយ​លោកមាន​ការ ព្រួ​យ​បារម្ភខ្លាច​ពាក្យ​ចចាមអារ៉ាម​នោះ​ជា​ល្បិច​កល​របស់​សត្រូវ​ដែល​ចង់​បាន​វប្បធម៌​ជាតិ​យើង​ហើយ​ក៏ចេះតែ​ឃោសនា​ទៅ ដែល​នេះ​គឺជាការ​ប៉ះ​ពាល់​ដល់​សម្បត្តិ​វប្បធម៌​ជាតិ​ដែល​មាន​អាយុរាប់​ពាន់​ឆ្នាំមកហើយ​ ៕