ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយធម៌​​ប្តឹង​​កូន​ធម៌ថា​ប៉ុន​ប៉ង​​រំលោ.ភ​ដោយ​​ស្រាត​​លីអូ​ ​ពេល​គាត់​កំពុងដេក​ជា​មួយ​ស្វាមី​

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរសម្នាក់​​ត្រូវម្តាយ​ធម៌​​ប្តឹង​​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​​ចាប់រំលោ.ភ​​សេព​សន្ថវៈ​​ទៅលើ​​រូប​គាត់​កាលពីវេលា​ម៉ោង​​១០​យប់ ​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​គ្រា​ដែល​រូបគាត់​កំពុងដេក​​លង់​លក់​ជាមួយ​ស្វាមី​របស់គាត់​​ក្នុង​ ផ្ទះដែល​ស្ថិត​​ក្នុងភូមិ​ព្រៃពពេល ឃុំគាស់​ក្រឡ ​ស្រុកគាស់​ក្រឡ ប៉ុន្តែ​កូន​ធម៌​​រូប​នេះ បាន​​បដិសេធ​ ហើយ​និយាថា ​ខ្លួនគ្រាន់តែ​ទៅរក​កូនស្រី​​របស់​គាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ពេល​រាវ​ទៅ​ក៏​ប៉ះ​ម្តាយ​ទៅវិញ។

ខេត្តបាត់ដំបង ៖ បុរសម្នាក់​​ត្រូវម្តាយ​ធម៌​​ប្តឹង​​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​​ចាប់រំលោភ​​សេព​សន្ថវៈ​​ទៅលើ​​រូប​គាត់​កាលពីវេលា​ម៉ោង​​១០​យប់ ​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​គ្រា​ដែល​រូបគាត់​កំពុងដេក​​លង់​លក់​ជាមួយ​ស្វាមី​របស់គាត់​​ក្នុង​ផ្ទះដែល​ស្ថិត​​ក្នុងភូមិ​ព្រៃពពេល ឃុំគាស់​ក្រឡ ​ស្រុកគាស់​ក្រឡ ប៉ុន្តែ​កូន​ធម៌​​រូប​នេះ បាន​​បដិសេធ​ ហើយ​និយាថា ​ខ្លួនគ្រាន់តែ​ទៅរក​កូនស្រី​​របស់​គាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ពេល​រាវ​ទៅ​ក៏​ប៉ះ​ម្តាយ​ទៅវិញ។

នៅក្នុងរបាយ​ការណ៍​​របស់​សមត្ថ​កិច្ច​នគរ​បាល​​ស្រុក​គាស់​ក្រឡ បាន​ឱ្យ​ដឹង​ថា ជនដែល​ត្រូវ​ម្តាយ​ធម៌​ប្តឹង​​នោះ​ឈ្មោះ​សួង សេរី​សុភ័ក្រ ​អាយុ​៣១​​ឆ្នាំ ឯ​ម្តាយ​ធម៌​ដែល​អះអាងថា ជាអ្នក​រងគ្រោះ​ឈ្មោះ​ឆន អឿប ​អាយុ​៤៧​ឆ្នាំ ប៉ុន្តែ​​ដើម​បណ្តឹង​ក្នុង​​សំណុំរឿង​នេះ គឺ​ឈ្មោះ​​ឆួក សាវ៉ៃ​ អាយុ​៥៨ឆ្នាំ ​ដែល​គេ​ដឹងថា ជាស្វាមី​ក្រោយ​ ទើបមក​​រស់​នៅជា​មួយ​គ្នា​​ ។ សមត្ថ​កិច្ច​​និយាយ​ថា ឈ្មោះសុភ័ក្រ ​ត្រូវ​លោក​សាវ៉ៃ ប្តឹង​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​រំលោភ​​ភរិយា​របស់​គាត់។

លោក​ឆួក ​សាវ៉ៃ​ ស្វាមី​ស្ត្រី​​រងគ្រោះ​និយាយ​​ក្នុង​ពាក្យ​​បណ្តឹង​​ថា ឈ្មោះ​សុភ័ក្រ ​បាន​ដើរ​ចូល​ក្នុង​ផ្ទះរបស់​គាត់​​២​លើក​នាយ​ប់​នោះ ក្នុង​បំណង​​ចាប់​រំលោភ​​ប្រពន្ធគាត់​​ តែ​មិន​បាន​សម្រេច ។ ​លោក​សាវ៉ៃ ​​បាន​បញ្ជាក់ថា ​រូបគាត់​ និងភរិយា​​បាន​ភ្ញាក់​ដឹង​ខ្លួន​ទាន់ ហើយ​គ្រវាសដៃ​ប៉ះជននេះ​ខណៈព្យាយាម​​ចាប់​សំរាត​សារុង​ប្រពន្ធ​គាត់ និង​ស្រាត​​ខោ​លីអូ​​ទៀតផង ​។
ចំណែក​​បុរស​ឈ្មោះ​​សុភ័ក្រ ដែល​ជាកូនធម៌​​បាន​និយាយថា ​ខ្លួន​មិនបាន​ប៉ងចាប់​រំលោភ​​ម៉ែ​ធម៌​នេះទេ ហើយ​ការ​សំរាត​លីអូ​នោះ​​ រឹត​តែ​មិន​មែន​ទៅទៀត៕