ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​25 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៦៦៧
-ការរញ្ជួយ​ដី​កម្រិត​ខ្លាំងមួយ​បាន​កើត​​ឡើង​ក្នុង​ប្រទេស​អាស៊ែ​បៃហ្សង់ បណ្តាល​ឱ្យ​ស្លា.ប់​មនុស្ស​៨​ម៉ឺន​នាក់ ។
*ឆ្នាំ១៧៨៣
-​ការ​ធ្វើ​​​បដិ​វត្តន៍​​រប​ស់​​សហ​រដ្ឋ​​អាមេរិក​​ ៖ កង​ទ័ព​​អង់​គ្លេស​​​ចុង​​ក្រោយ​​បាន​ចាក​ចេញពី​ទី​ក្រុង​ញូវ​យ៉ក ​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស ។

*ឆ្នាំ១៦៦៧
-ការរញ្ជួយ​ដី​កម្រិត​ខ្លាំងមួយ​បាន​កើត​​ឡើង​ក្នុង​ប្រទេស​អាស៊ែ​បៃហ្សង់ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៨​ម៉ឺន​នាក់ ។
*ឆ្នាំ១៧៨៣
-​ការ​ធ្វើ​​​បដិ​វត្តន៍​​រប​ស់​​សហ​រដ្ឋ​​អាមេរិក​​ ៖ កង​ទ័ព​​អង់​គ្លេស​​​ចុង​​ក្រោយ​​បាន​ចាក​ចេញពី​ទី​ក្រុង​ញូវ​យ៉ក ​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស ។
*ឆ្នាំ១៩១៧
-​កង​ទ័ព​អាល្លឺ​ម៉ង់​​បានវាយផ្តួល​រំលំ​កង​ទ័ព​ព័រទុយ​​ហ្គាល់ ។
*ឆ្នាំ១៩៦៣
-​សព​របស់​លោកប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិក John F.Kennedy ត្រូវបាន​បញ្ចុះ​ក្នុង​ទី​​លាន​បញ្ចុះ​​សព​ជាតិ​នៅក្នុង​ទីក្រុង Arlington ។
*ឆ្នាំ១៩៩២
-សភា​សហ​ព័ន្ធ​​ឆេ​កូ​ស្លូវ៉ាគី មាន​បោះ​ឆ្នោត​បំបែក​ប្រទេសឆេកូស្លូវ៉ាគីជាពីរ គឺសាធារណ​រដ្ឋ​​ឆែក និង​​ស្លូវ៉ាគី ចាប់​តាំង​​ថ្ងៃ​ទី​១ មករា ឆ្នាំ​១៩៩៣ ។
*ឆ្នាំ១៩៩៩
-អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​បង្កើត​​ទិវា​អន្តរ​ជាតិ​ ដើម្បី​​លុបបំបាត់​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី ។
*ឆ្នាំ២០០៨
-​ការបំ​ផ្ទុះ​គ្រាប់​បែក​លើ​រថយន្ត​មួយ​ក្នុង​ទីក្រុង​ St Peterburg ប្រទេសរុស្សុី បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​៣​នាក់​ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។
*ឆ្នាំ២០០៩
-​ប្រធានាធិបតី​បារាំង​លោក​ Oscar Temaru ត្រូវ​បាន​បណ្តេញ​​ចេញពី​តំណែង​​បន្ទាប់​​ពីមាន​ការ​មិន​ទុក​ចិត្ត​ពី​សមា​ជិក​សភា ។
-តុលា​ការ​​បា៉គីស្ថាន​​បាន​ចោទ​ប្រកាន់​​ជន​សង្ស័យ​​៧​នាក់ ពី​បទ​ជាប់​ពាក់​ព័ន្ធ​​ ទៅ​នឹង​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ឆ្នាំ​២០០៨ ក្នុង​ទីក្រុង​បុម​បៃ ។
*ឆ្នាំ២០១០
-កូរ៉េ​ខាង​ជើង​បាន​​ព្រមាន​​ថា ខ្លួន​​នឹង​បើក​​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ ប្រសិន​បើ​​ប្រទេស​កូរ៉េ​ខាង​​ត្បូង​​នៅ​តែ​បន្ត​ធ្វើ​សម​យុទ្ធ​យោធា ។
-អង្គ​ការ​​សុខ​ភាពពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​៦​សែន​បាន​​ស្លាប់​ដោយ​សារ​ការ​ជក់​បារីក្នុង​មួយ​ឆ្នាំៗ៕