ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទ​ក្រ​ហម​​បូក​សរុប​ការ​ងារ​​​សង្គ្រោះ​ប្រ​ជា​ជន​​រង​គ្រោះ​​ដោយទឹក​ជំនន់​

12 ឆ្នាំ មុន

ខេត្ត​បាត់​​ដំបង ៖​ កាល​ពី​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ​នៅ​សាល​ប្រ​ជុំ​សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុជា​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រ​ ជុំ​​​ផ្សព្វ​​ផ្សាយ​​លទ្ធ​ផល​​បូក​សរុប​​​ការ​ងារ​សង្គ្រោះ​​ប្រជាជន​​​រង​ គ្រោះដោយ​ទឹកជំនន់​​ និង​ផល​ប៉ះ​ពាល់​​ ចាប់​ពី​ថ្ងៃ​ទី​២៥ ​កញ្ញា​ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ជា​មួយ​​អ្នក​​សារ​ព័ត៌មាន​​នានា និង​​សប្បុរស​ជន​ក្នុង​​ខេត្ត ក្រោម​​​​អធិ​បតី​ភាព​​លោក​​ប៊ុត គឹម​ស៊ាន សមា​ជិក​ក្រុម​​ប្រឹក្សា​ខេត្ត​​ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​​​សាខា​កាក​បាទ​ក្រ​ហម​​​កម្ពុជា​

ខេត្ត​បាត់​​ដំបង ៖​ កាល​ពី​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ​នៅ​សាល​ប្រ​ជុំ​សា​ខា​កាក​បាទ​ក្រ​ហម​កម្ពុជា​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​​​ផ្សព្វ​​ផ្សាយ​​លទ្ធ​ផល​​បូក​សរុប​​​ការ​ងារ​សង្គ្រោះ​​ប្រជាជន​​​រង​គ្រោះដោយ​ទឹកជំនន់​​ និង​ផល​ប៉ះ​ពាល់​​ ចាប់​ពី​ថ្ងៃ​ទី​២៥ ​កញ្ញា​ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ជា​មួយ​​អ្នក​​សារ​ព័ត៌មាន​​នានា និង​​សប្បុរស​ជន​ក្នុង​​ខេត្ត ក្រោម​​​​អធិ​បតី​ភាព​​លោក​​ប៊ុត គឹម​ស៊ាន សមា​ជិក​ក្រុម​​ប្រឹក្សា​ខេត្ត​​ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​​​សាខា​កាក​បាទ​ក្រ​ហម​​​កម្ពុជា​ខេត្ត។​ ​អញ្ជើញ​​​ចូល​រួម​​ក្នុង​ឱ​កាសនោះ​​មាន​ ព្រឹទ្ធ​បុរស​​​​ពុទ្ធ​ិ​ក​សា​កល​វិទ្យាល័យ​ព្រះ​​​សីហ​នុ​រាជ​​សា​ខា​ខេត្ត​បាត់​ដំ​បង លោក​សួស សុភ័ក្ត្រ ​អនុ​ប្រ​ធាន​មន្ទីរ​​ព័ត៌​មាន​ខេត្ត​ ​អ្នក​សារ​ព័ត៌​មាន ​​​ព្រម​ទាំង​សប្បុរស​ជន​​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​​​កង ប៊ន នាយក​សាខា​​​កាក​បាទ​​ក្រ​ហម​កម្ពុជា​ខេត្ត​​បាន​មាន​ប្រ​សាសន៍​​​ថា កិច្ច​ស​ហ​ការ​​​សង្គ្រោះ​នានា ដែល​សាខា​​​​​កាក​បាទ​ក្រ​ហម​​​កម្ពុជា​ខេត្ត និង​អនុ​សាខា​ស្រុក​ទាំង​៤​បាន​រួម​សហ​​ប្រ​តិ​បត្តិ​ការ​ជា​មួយ​​លេខា​ធិ​ការ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​ម​ហន្ត​រាយ​ខេត្ត​​​​ ជា​មួយ​សប្បុរស​ជន​ជួយ​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ តំ​បន់ដែល​ប៉ះ​ពាល​់មាន​ស្រុក​ចំនួន​៤​គឺ​ស្រុក​មោង​ឫស្សី ស្រុក​​សង្កែ​ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្ម​គោល និង​មាន​ចំនួន​​២១​ឃុំ ។ ការ​ផ្តល​់​ជំនួយ​​សង្គ្រោះ​ដោយ​សាខា​​ផ្ទាល់​ចំនួន​៣៥​លើក ស្មើ​នឹង​៨.២៧២​គ្រួ​សារ អស់​ថវិកា​ចំនួន​​៩៧.៦៨១​ដុល្លារ​អាមេរិក​ ក្នុង​នោះ​សាខា​បាន​​ទទួល​ឃីត​​ សង្គ្រោះ​ពី​លោក​​ជំ​ទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី​ ហ៊ុន សែន ​ប្រ​ធានកាក​បាទ​ក្រ​ហម​កម្ពុជា​ចំនួន​៣.២៨៩​កញ្ចប់​។ ​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​​ដោយ​អនុ​សាខា​ស្រុក និង​ក្រុម​ការ​ងារ​គណ​​បក្ស​ប្រ​ជា​ជន​​កម្ពុជា​ចំនួន​១៤​លើក ស្មើ​នឹង​​៥.៧៨១គ្រួ​សារ ​និង​ការ​ផ្តល់​ជំនួយ​​សង្គ្រោះ​ដោយ​​អនុ​សា​ខា​ស្រុក និង​សប្បុរស​ជន​​នានា រួម​ទាំង​ព្រះ​សង្ឃ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​​ផង ចំនួន​៣៧​​លើក ស្មើ​នឹង​៥.៤៧៨​គ្រួ​សារ​។ ថ្វី​ដ្បិត​​តែ​យើង​បាន​ប្រើ​ប្រាស់​​ថវិកា​​​បម្រុង​របស់​សាខា​ជិត​​​អស់​ តែ​ប្រ​ជា​ជន​ជិត​២០.០០០​គ្រួ​សារ​ត្រូវ​បាន​ជួយ​​សង្គ្រោះ​ និង​ជម្លៀស​​មក​កាន់​ទីទួល​​សុវត្ថិ​ភាព​បាន​ល្អ​​​ប្រ​សើរ​ និង​ទាន់​ពេល​​វេលា​​។ នេះ​ជា​ភាព​ម្ចាស់​ការ​​មួយ​របស់​សាខា​​​កាក​បាទ​ក្រ​ហម​​កម្ពុជា​ខេត្ត និង​បង្ហាញ​នូវ​មហា​​សាម​គ្គី​​មនុស្ស​ធម៌​​ជួយ​ដល់​ជន​រង​គ្រោះ​​ក្រី​ក្រ​លំ​បាក​​ទាំង​នេះ គួរ​ជា​ទី​មោទ​នៈ​ក្រៃ​លែង​។

លោក​​ប៊ុត គឹម​ស៊ាន បាន​មាន​ប្រសាសន៍​​​ថា ប្រ​ឈម​នឹង​គ្រោះ​​ទឹក​ជំនន់​​ដែល​ពុំ​ធ្លាប់​មាន​មក​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​​​ សាខា​កាក​បាទ​ក្រ​ហម​​កម្ពុជា​ខេត្ត និង​ក្រុម​ការ​ងារ​​គណបក្ស​ប្រ​​ជា​ជន​​កម្ពុជា ព្រម​ទាំង​សប្បុរស​ជន​ក្នុង និង​ក្រៅ​ស្រុក​បាន​រួម​សហ​​ប្រ​តិ​បត្តិ​ការ​​សង្គ្រោះ​​ប្រ​ជា​ជន​​តាម​មូល​ដ្ឋាន​នានាបានទាន់​ពេល​វេលា​​​​​ ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​​​ និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​ ព្រម​ទាំង​​លោក​​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​ ស ខេង បាន​ល្អ​ប្រ​សើរ​។ លោក​​​បន្តទៀត​ថា ក្នុង​ការ​បំពេញ​បេ​សកកម្ម​​មនុស្ស​ធម៌​ដ៏​ធំ​ធេង​នេះ ជា​រួម​យើង​ទទួល​បាន​ជោគ​ជ័យ​​​ជួយ​សង្គ្រោះ​ទាន់​ពេល​វេ​លា​ និង​បាន​គ្រប់​គ្រួសារ​​​​រង​គ្រោះ​ទាំង​អស់​។ អ្វី​ដែល​ជា​មោទ​ន​ភាព​នោះ​ គឺ​​យើង​បានទទួល​​ពី​សប្បុរស​ជន​គ្រប់​ទិស​ទី​​ជួយ​ឧ​ប​ត្ថម្ភ​គាំទ្រ​ និង​​រួម​ចំណែក​​ជា​មួយ​សាខា​ និង​អនុ​សាខា​ ជា​ពិសេស​​អាជ្ញា​ធរ​​គ្រប់​លំ​ដាប់​​ថ្នាក​ ់​មន្ទីរ​​​ ស្ថា​ប័ន​នានា​ក្នុង​ខេត្ត​ ព្រះ​សង្ឃ​​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​​។ ជាង​នេះ​​​ទៀត​​នោះ គឺ​បណ្តាញ​​​សារ​ព័ត៌មាន​​មាន​កាសែត​​ វិទ្យុ ទូរ​ទស្សន៍​ទាំង​អស់​​ប្រ​ចាំ​ខេត្ត​​ ដែល​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​វេលា​​លើ​កិច្ច​សង្គ្រោះ​​ដ៏​ធំ និង​ពុំ​ធ្លាប់​មាន​កន្លង​មក​នេះ​៕