ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​250​​គ្រួសារ​​ទទួល​​​​បាន​​ថាមពលពន្លឺ​ព្រះ​អាទិត្យ​​​ប្រើ​ប្រាស់​​គ្រប់​​ផ្ទះ

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ពិធីចែកសម្ភារ​ចង្កៀង​អគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យជូនប្រជា​ពល​ រដ្ឋចំនួន២៥០គ្រួសារ រស់នៅភូមិស្រែលើ​សែន​ជ័យ ដែលទើបនឹងបង្កើតថ្មី ក្នុងឃុំជាំ​ក្រវៀន ស្រុកមេមត់ បាន​​ប្រារព្ធ​ឡើង​កាលពី​ព្រឹកថ្ងៃទី២២ ​វិច្ឆិកា ២០១១ ក្រោមអធិបតី​ភាព​លោក​លន់ លឹមថៃ អភិបាលរងខេត្ត តំណាង​លោកហ៊ុន ណេង អភិបាលខេត្ត ។

ខេត្តកំពង់ចាម ៖ ពិធីចែកសម្ភារ​ចង្កៀង​អគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យជូនប្រជា​ពល​រដ្ឋចំនួន២៥០គ្រួសារ រស់នៅភូមិស្រែលើ​សែន​ជ័យ ដែលទើបនឹងបង្កើតថ្មី ក្នុងឃុំជាំ​ក្រវៀន ស្រុកមេមត់ បាន​​ប្រារព្ធ​ឡើង​កាលពី​ព្រឹកថ្ងៃទី២២ ​វិច្ឆិកា ២០១១ ក្រោមអធិបតី​ភាព​លោក​លន់ លឹមថៃ អភិបាលរងខេត្ត តំណាង​លោកហ៊ុន ណេង អភិបាលខេត្ត ។

លោកចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានឱ្យដឹងថា កាលពីមុនប្រជាពលរដ្ឋក្មេង​ចាស់​ប្រុសស្រីដែលរស់នៅភូមិស្រែលើសែនជ័យ ហាក់បីដូចជានៅឆ្ងាយពីសង្គម ដោយ​សារ​​តែ​​ផ្លូវ​លំមកកាន់ទីប្រជុំជនមានការពិបាក​ធ្វើ​ដំណើរ​​​ខ្លាំង​ណាស់ទៅណាមកណាត្រូវប្រើ​ពេល​យូរ​ថែម​ទាំង​ម​ិន​​មាន​ភ្លើងអគ្គិសនីប្រើប្រាស់ទៀតផង ។

លោកអភិបាលស្រុកមេមត់ បានបន្តថា     ដោយមានការយកចិត្តទុកដាក់ពីសំណាក់  លោកហ៊ុន ណេង អភិបាលខេត្តបានចាត់រូប​លោកនិង​ស្ថាប័ន​ពាក់ព័ន្ធឱ្យធ្វើការអភិវឌ្ឍនៅ​ភូមិស្រែលើសែន​ជ័យរហូតដល់​ឆ្នាំ២០១១នេះ ​​សមិទ្ធផល​​​បាន​​កើន​ឡើង​ព្រោង​ព្រាត​មាន​តាំង​ពីសាលារៀន មណ្ឌលសុខ​ភាព ផ្លូវ​លំ ដោយ​មាន​ការ​​​ចូលរួម​ឧបត្ថម្ភ​​ពី​អង្គការក្រៅរដ្ឋា​ភិបាលផងដែរ​។ ជាក់ស្តែងអង្គការ​LASED បានយក​សម្ភារបរិក្ខារអគ្គិសនី​ប្រើថាមពលពន្លឺ​ព្រះអាទិត្យជូន​ដល់ប្រជាពលរដ្ឋទាំង២៥០​គ្រួសារ ប្រសិន​បើពេលយប់ពួកគាត់នាំគ្នាបើក​ភ្លើង​បំភ្លឺ​គ្រប់ៗផ្ទះនោះ ប្រៀបបានទៅនឹងកូនទី​ក្រុងតូច​មួយយ៉ាងដូច្នោះដែរ ។

លោកជាម ប៉េអា អគ្គនាយករងនៃអគ្គ​នាយក​​ដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ  និងជានាយកសម្របសម្រួលអង្គការ​LASEDមានប្រសាសន៍ថា ក្រោយពីទទួល​បាន​នូវ​សម្ភារ​ពន្លឺ​ព្រះ​អាទិត្យនេះហើយ​សូម​បងប្អូន​ទាំងអស់ខិតខំបង្កើនមុខរបរបន្ថែមទៀតដើម្បី​លើក​ស្ទួយជីវភាពគ្រួសារនីមួយៗឱ្យកាន់​តែ​ប្រសើរ​ឡើងថែមទៀត។ ជាមួយនោះដែរត្រូវ​ចេះ​សហ​ការជាមួយនឹងអង្គការLASED ដើម្បី​ឱ្យមានភាព​ងាយ​ស្រួលនៅក្នុងការ​អភិវឌ្ឍ​ថាម​ពល​ភូមិ​​ឋាន​យើង​ ។

លោកសារ៉េត បូរ៉ាមី នាយកគម្រោង​LASED ថ្នាក់ជាតិមានប្រសាសន៍ឱ្យដឹងថា តាមការ​ប្រៀប​ធៀប​ដីសម្បទានសង្គមកិច្ចដើម្បី​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​របស់​​​អង្គការ​LASED នៅតាមបណ្តាខេត្តដូចជា កំពង់ធំ ក្រចេះ ឃើញ​ថានៅក្នុង​ខេត្ត​កំពង់​ចាម មានការលេចធ្លោជាង​គេ​នៅ​​ក្នុងការអភិវឌ្ឍ ។ ក្នុងរយៈពេលជិតផុត​គម្រោងក្រុមការងារថ្នាក់ជាតិនៅខេត្តទាំង២ (កំពង់ធំ​និង​​ក្រចេះ) បានមកសិក្សាដកបទ​ពិសោធន៍​និងបច្ចេកទេសដើម្បីយកទៅអភិវឌ្ឍន៍​នៅខេត្ត​របស់គេធ្វើយ៉ាងណាឱ្យមានការរីក​ចម្រើន​ដូចនៅខេត្ត​កំពង់ចាមដែរ ។

លោកលន់ លឹមថៃ អភិបាលរង​ខេត្ត​កំពង់​ចាម មានប្រសាសន៍ឱ្យដឹងដែរថា  លោកហ៊ុន ណេង អភិបាលខេត្ត ចំពោះជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋទូទាំងខេត្ត​​​ជា​ពិសេស​​ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលកំពុងតែជួប​ប្រទះ​​ការលំបាក ។ អាជ្ញាធរខេត្តបានជួយ​កសាងផ្លូវលំ១ខ្សែប្រវែង៨.១០០ម៉ែត្រ  សាលា​រៀន មណ្ឌលសុខភាព ព្រមទាំងហេដ្ឋា​​រចនា​សម្ព័ន្ធផ្សេងៗទៀតធ្វើ​ឱ្យ​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋឱ្យមានការ​ប្រែប្រួល​​​យ៉ាង​ល្អ​ប្រសើរ។

បន្ទាប់​​មក​លោក​​​អភិបាល​​រងខេត្ត​​បាន​​ផ្តាំផ្ញើ​​​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវតែចូលរូម​ចំណែកនៅក្នុងការរក្សាភូមិឃុំ​សុវត្ថិភាព និង​ប្រកាសទទួលស្គាល់ភូមិស្រែ​លើសែនជ័យ តាម​សេចក្តីប្រកាសរបស់ក្រសួង​មហាផ្ទៃចាប់ពី​ពេលនេះតទៅ ៕