ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​គ្រោង​​ប្រជុំពិភាក្សា​​​ និងអនុម័ត​ច្បាប់​​​​ថវិកា​ឆ្នាំ​​​២០១២ ​បើទោះ​ជា​តំណាង​រាស្ត្រ​​​​​​៣​រូបរបស់​បក្សសម រង្ស៊ី ​​​​​​​​លា​លែង​​​ក៏​ដោយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីនៃ​​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋសភា​​​បាន​ឱ្យដឹង​​ថា ​​រដ្ឋសភា​គ្រោងបើក​កិច្ច​ប្រជុំ​​​ពិភាក្សា​​ និង​​អនុម័ត​​​​ច្បាប់ថវិកា​​​ឆ្នាំ​​​២០១២ ​នៅថ្ងៃទី​​​២៤ វិច្ឆិកា ​​២០១១​​ ដែល​​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព​​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា ​​បើទោះ​​​​ណាគ្មាន​​​សមា​ជិក​​សភា​គណបក្ស​សម រង្ស៊ី ចូលរួម​ក៏ដោយ​។ កិច្ច​ប្រជុំនេះ​​​ប្រព្រឹត្ត​ទៅ​​​​​ស្របពេលដែល​តំណាង​​រាស្ត្រ​របស់​​ គណបក្ស​​សម រង្ស៊ី ​បាន​លាឈប់​ក្នុង​គោល​​​បំណង​​​ធ្វើ​ឱ្យ​​មាន​​

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីនៃ​​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋសភា​​​បាន​ឱ្យដឹង​​ថា ​​រដ្ឋសភា​គ្រោងបើក​កិច្ច​ប្រជុំ​​​ពិភាក្សា​​ និង​​អនុម័ត​​​​ច្បាប់ថវិកា​​​ឆ្នាំ​​​២០១២ ​នៅថ្ងៃទី​​​២៤ វិច្ឆិកា ​​២០១១​​ ដែល​​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព​​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា ​​បើទោះ​​​​ណាគ្មាន​​​សមា​ជិក​​សភា​គណបក្ស​សម រង្ស៊ី ចូលរួម​ក៏ដោយ​។  កិច្ច​ប្រជុំនេះ​​​ប្រព្រឹត្ត​ទៅ​​​​​ស្របពេលដែល​តំណាង​​រាស្ត្រ​របស់​​គណបក្ស​​សម រង្ស៊ី ​បាន​លាឈប់​ក្នុង​គោល​​​បំណង​​​ធ្វើ​ឱ្យ​​មាន​​អធម្មនុញ្ញ​​ភាព​​​​​ក្នុង​​ការ​ប្រជុំ​នៃ​រដ្ឋសភា ​ហើយតំណាង​រាស្ត្រ​​​​​គណបក្ស​​​ប្រជាជន​​កម្ពុជា​​​នឹង​ចូលរួមក្នុង​​​​​កិច្ចប្រជុំនេះ​​ និង​មិនខ្វល់​​ពី​​ការ​​លា​ឈប់​​របស់តំណាង​គណ​បក្ស​សម រង្ស៊ី ​​​នោះ​ទេ​​។

មន្ត្រី​គណៈ​កម្មាធិការ​​​​អចិន្ត្រៃយ៍​​នៃ​រដ្ឋ​សភា​​បាន​ឱ្យដឹង​ថា ​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​បាន​សម្រេច​​​​​យក​សេចក្តី​​ព្រាង​ច្បាប់​​​​ស្តីពី​ការ​​គ្រប់​គ្រង​​​ហិរញ្ញវត្ថុ​​​​​​ឆ្នាំ​​​២០១២ មក​ ពិនិត្យ​​​​ និង​ពិភាក្សា​​អនុម័ត​​​​តាម​សំណើ​​​របស់​រាជរដ្ឋាភិបាល​​​នៅថ្ងៃទី​​​​២៤ វិច្ឆិកា ​​២០១១​ ខាង​មុខនេះ ៕