ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លីប៊ី ៖ ​កូន​ប្រុស​​​វ័យ​ក្មេង​​​ជាងគេ​របស់​លោកកាដាហ្វី នៅរស់​

12 ឆ្នាំ មុន

​​ប្រភពមួយរបស់ក្រសួង​​​ការពារ​ប្រទេស​លីប៊ី ​​រាយការណ៍​កាលពីថ្ងៃទី​​​​២១ វិច្ឆិកា ​​ប្រាប់ទីភ្នាក់​ងារ​​ព័ត៌មាន​ចិនស៊ីនហួ​​​ថា​កូនប្រុស​​​វ័យ​ក្មេង​​​ជាង​ គេ​របស់​​​អតីត​មេដឹកនាំ​​លីប៊ី លោក​មូអាម៉ា កា​ដា​ហ្វី ​​​ឈ្មោះ​ខាមី​​ស កាដាហ្វី ​នៅរស់រានមាន​ជីវិត​។​

ប្រភពមួយរបស់ក្រសួង​​​ការពារ​ប្រទេស​លីប៊ី ​​រាយការណ៍​កាលពីថ្ងៃទី​​​​២១ វិច្ឆិកា ​​ប្រាប់ទីភ្នាក់​ងារ​​ព័ត៌មាន​ចិនស៊ីនហួ​​​ថា​កូនប្រុស​​​វ័យ​ក្មេង​​​ជាង​គេ​របស់​​​អតីត​មេដឹកនាំ​​លីប៊ី លោក​មូអាម៉ា កា​ដា​ហ្វី ​​​ឈ្មោះ​ខាមី​​ស កាដាហ្វី ​នៅរស់រានមាន​ជីវិត​។

យោងតាម​​​ឥស្សរ​ជន​​​ជាន់ខ្ពស់​ម្នាក់​​​ដែ​ល​ស្នើ​​​​​មិនបញ្ចេញឈ្មោះ​​​ថា កូន​ប្រុស​​​​លោកកាដាហ្វី ​​ឈ្មោះ សៃ​​អ៊ីហ្វ ​​អាល់​​អ៊ិស្លាម ​និយាយប្រាប់​​​​កង​កម្លាំង​​របស់​ក្រុមប្រឹក្សា​​​ជាតិ​បណ្តោះ​អាសន្នលីប៊ី​​​ CNT ថា ​​ប្អូន​ប្រុស​របស់​​​គេឈ្មោះ​​ខាមីស នៅ​រស់​ទេ​។

កង​កម្លាំង​ CNT បានប្រទះឃើញ​​​​ខាមីស នៅ​​ឯទីក្រុង​​​​ទ័រហ៊ូ​ណា ជាទីក្រុង​​មួយស្ថិតនៅ​​​ចម្ងាយ​​​​៩០គីឡូម៉ែត្រ ​​ភាគអាគ្នេយ៍​​​ក្រុងទ្រីប៉ូលី ​​ហើយអះអាង​ថា ​ជននេះ​នឹង​ត្រូវ​ចាប់ខ្លួន​​​ក្នុង​ប៉ុន្មាន​ម៉ោង​​ខាង​មុខ​ទៀត ។​
កូនប្រុស​​​​ទី​២​របស់​លោក​​កាដាហ្វី ​​ឈ្មោះ សៃ​អ៊ីហ្វ ​អាល់​អ៊ិស្លាម ​​ដែលត្រូវ​​​តុុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​​​​តាមរក​​​​ចាប់​ខ្លួន​ពីបទឧក្រិដ្ឋ​​ប្រឆាំង​​មនុស្សជាតិ​​​ត្រូវចាប់ខ្លួន​​​បាន​នៅ​សេបហា ​​នា​ភាគខាងត្បូងលីប៊ី កាលពីថ្ងៃទី​១៩ វិច្ឆិកា ​កន្ល​ង​មកនេះ​​។ ​​ការ​ចាប់ខ្លួន​​​គេ​អាច​នាំ​​​ផ្លូវទៅ​ការ​​រក​ចាប់​ខ្លួន​​អតីត​​ប្រមុខ​ភ្នាក់ងារ​​ស៊ើបការណ៍​​លោក​អាប់ឌុល​ឡាហ៍​ ​អាល់​​​សឺនូសស៊ី ដែលត្រូវ​តុលា​ការ​​​​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​​តាមរកចាប់ខ្លួន​​ដែរ​។

ការ​ស្លាប់​​​​​របស់ខាមីស ត្រូវបានប្រកាស​ជា​ច្រើន​​លើក​​​​​តាំង​ពីចាប់​ផ្តើម​​​​ជម្លោះ​​​​នៅ​លីប៊ី​មក​។ ​ពួកយុទ្ធជន CNT ប្រកាស​ពីការ​​ស្លាប់របស់​ខាមីស ​នៅភាគអាគ្នេយ៍​ក្រុង​ទ្រីប៉ូលី កាលពីថ្ងៃ​ទី​​២៩ សីហា ជា​ការ​អះអាង​​​​ក្រោយ​មក​​ត្រូវបាន​​​បញ្ជាក់​​​​​ដោយ​ទូរទស្សន៍​ស៊ីរី​​ស្និទ្ធ​លោក​​​កាដាហ្វី​មួយ​៕