ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​២០នាក់​ក្នុង​ការប៉ះទង្គិច​គ្នា​នៅ​រដ្ឋ​អ៊ីន​ហ្គូជី​​រុស្ស៊ី

15 ឆ្នាំ មុន

​ជន​​សកម្មប្រយុទ្ធ​​​១៧​នាក់ ​បានត្រូវស្លាប់​​​ក្នុង​ប្រតិបត្តិការ​​​ពិសេស​ចំនួន​២ ដែល​ធ្វើឡើង​ដោយ​​មន្ត្រី​​​អនុវត្ត​ច្បាប់នៅ​​រដ្ឋ​អ៊ីនហ្គូជី ភាគខាង​ត្បូង​ប្រទេស​រុស្ស៊ី ​កាលពី​​​​ថ្ងៃទី​​២៨ មីនា កន្លងមក ។ ប្រតិបត្តិ​ការ​​នោះជា​កិច្ចខិតខំប្រឹងប្រែង​​រួមគ្នា​រវាង​គណៈ​កម្មាធិការ​​ស៊ើបអង្កេត​​ និងក្រសួង​មហា​ផ្ទៃ​​រួម​ទាំង​​ក្រសួង​​​ការពារ​ប្រទេស​រុស្ស៊ី ។​

អ្នក​​នាំពាក្យ​គណៈ​កម្មាធិការ​ប្រឆាំង​ភេរវ​ក​ម្ម​​​ជាតិរុស្ស៊ី​ លោក Nikolai Sintsov និយាយ​ឱ្យ​​ដឹង​ថា ​ប្រតិបត្តិការ​​​ពិសេស​នោះ​​ត្រូវ​បានធ្វើ​ឡើង​​ជា​ផ្នែក​​មួយនៃ​ការ​ស៊ើបអង្កេត​​​ជា​បន្ត​​លើ​ការ​ដាក់​​បំផ្ទុះ​គ្រាប់បែក​​អត្តឃាត​​នៅព្រលាន​យន្តហោះ​​​មួយរបស់​​រុស្ស៊ី​​កាលពីថ្ងៃទី​​​២៤ មករា កន្លង​មក បណ្តាល​​ឱ្យស្លាប់​មនុស្ស​​៣៧នាក់ និង​ជាង​១០០​នាក់​​ទៀត​រង​របួស ។ ​ក្នុងការប៉ះទង្គិចគ្នា​ សមាជិកនៃ​ភ្នាក់ងារ​សន្តិ​សុខ​សហព័ន្ធ​​​ FSB ២នាក់ និង​អ្នកទទួលខុសត្រូវ​​ម្នាក់របស់​​ក្រសួង​​មហា​​ផ្ទៃ​រុស្ស៊ី​ក៏ត្រូវ​​ស្លាប់ដែរ ៕​