ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​​ផ្សព្វ​ផ្សាយ​​​​កម្មវិធី​​​​បញ្ចុះ​​​តម្លៃ​​​ទំនិញ​​ទាក់ទាញ​​​ភ្ញៀវ​​ទេសចរ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ ម៉ាឡេស៊ី (Tourism Malaysia) សហការជា មួយនឹងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរ ឡាញ (Malaysia Airlines) បានបើកយុទ្ធនា ការទាក់ទាញភ្ញៀវទេសចរពីប្រទេសកម្ពុជា នៅ ចុងឆ្នាំ២០១១ តាមរយៈការប្រកាសអំពីរដូវ លក់បញ្ចុះតម្លៃដ៏សម្បើមចាប់ពីពាក់កណ្តាលខែ វិច្ឆិកា រហូតដល់ដើមឆ្នាំ២០១២ ។

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ ម៉ាឡេស៊ី (Tourism Malaysia) សហការជា មួយនឹងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរ ឡាញ (Malaysia Airlines) បានបើកយុទ្ធនា ការទាក់ទាញភ្ញៀវទេសចរពីប្រទេសកម្ពុជា នៅ ចុងឆ្នាំ២០១១ តាមរយៈការប្រកាសអំពីរដូវ លក់បញ្ចុះតម្លៃដ៏សម្បើមចាប់ពីពាក់កណ្តាលខែ វិច្ឆិកា រហូតដល់ដើមឆ្នាំ២០១២ ។

យុទ្ធនាការទាក់ទាញជនជាតិកម្ពុជាទៅ ទេសចរណ៍និងទិញទំនិញនៅម៉ាឡេស៊ីត្រូវបាន ធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃ ទី១៧ ខែកក្កដា នៅសណ្ឋាគារសាន់វេ ។
កញ្ញា សៅ រដ្ឋា ប្រធានគ្រប់គ្រងទីផ្សារនៃ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំនៅកម្ពុជា បាននិយាយថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ប្រទេសម៉ាឡេស៊ី នឹងមានកម្មវិធីពិសេសអស្ចារ្យ មួយដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកទេសចរ បរទេស ដោយរួមទាំងអ្នកទេសចរជនជាតិ កម្ពុជាផង ។ ប្រទេសម៉ាឡេស៊ីរៀបចំការលក់ បញ្ចុះតម្លៃដំណាច់ឆ្នាំមួយដែលមានការបញ្ចុះ តម្លៃពី១០ភាគរយទៅ៧០ភាគរយនូវទំនិញជា ច្រើនមុខដូចជាទឹកអប់ គ្រឿងអេឡិចត្រូនិច គ្រឿងសំអាង ស្បែកជើង កាបូប និងផលិត ផលជាច្រើនទៀត ។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមប្រឹក្សាទេស ចរណ៍ Tourism Malaysia អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ រួមជាមួយក្រុមហ៊ុនទេស ចរណ៍ CH World Travel, Hang Tip Travel, Hong Quin, VLK Tourism និង World Top បានបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ការធ្វើ​ដំណើរទិញផលិតផលដោយមានតម្លៃត្រឹមតែ ៣៩៨ដុល្លារទៅ៤១២ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ។ កញ្ចប់ទេសចរណ៍នេះរួមមានសំបុត្រយន្តហោះ​ទៅមកតាមយន្តហោះMalaysia Airlines  ការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ការធ្វើដំណើរ ទៅសណ្ឋាគារនិងអាកាសយានដ្ឋាននៅម៉ាឡេស៊ី ការធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងរដ្ឋបាល Putrajayaដ៏ស្រស់ស្អាត ។ នៅពេលជាមួយគ្នា នោះ មន្ទីរពេទ្យមាកូតា នឹងផ្តល់ប័ណ្ណសម្រាប់​ការពិនិត្យសុខភាពតម្លៃ៩៥ដុល្លារសម្រាប់ការ​ពិនិត្យ​សំខាន់ចំនួន៧រួមមាន ការពិនិត្យឈាម ការ​ពិនិត្យ​ទឹកនោមផ្អែម ការពិនិត្យជាតិខ្លាញ់ ការពិនិត្យជាតិខ្លាញ់​​​ ការពិនិត្យ​​មុខងារតម្រង​នោម ការពិនិត្យឆ្អឹងនិងសន្លាក់ ការពិនិត្យថ្លើម និងប្រមាត់ ព្រមទាំងការពិនិត្យ​ជំងឺថ្លើម ។

គួរកត់សម្គាល់ថា ជារៀងរាល់ឆ្នាំភ្ញៀវទេស​ចរកម្ពុជាទៅម៉ាឡេស៊ីបានកើនឡើងរហូតគួរ ឱ្យកត់សម្គាល់ នៅពេលដែលប្រជាជនកម្ពុជា​កាន់​តែមានជីវភាពធូរធារសម្រាប់ការធ្វើដំណើរ​ទៅបរទេស ។ តាមការព្យាករឆ្នាំ២០១១នេះ ភ្ញៀវទេសចរកម្ពុជាទៅទស្សនានៅម៉ាឡេស៊ី​នឹងមានការកើនឡើងរហូតដល់ប្រមាណ ៥០.០០០នាក់ក្នុងកំណើន៦,១០% បើប្រៀប​ធៀបនឹងឆ្នាំ២០១០កន្លងទៅ ។ ទន្ទឹមនោះ​ភ្ញៀវទេសចរម៉ាឡេស៊ីមកកាន់កម្ពុជាក៏មាន​ការ​កើនឡើងផងដែរ ក្នុងនោះគិតចាប់ពីខែមករា​ដល់ខែកញ្ញា ឆ្នាំ២០១១នេះ ភ្ញៀវទេសចរម៉ា​ឡេ​ស៊ីបានកើនរហូតដល់ជាង៧៤.០០០នាក់ ។

អត្រានៃកំណើនភ្ញៀវទេសចរទាំងអស់នេះគឺ​មិនគ្រាន់តែជាទំនាក់ទំនងលើវិស័យទេសចរណ៍​ប៉ុណ្ណោះទេ តែបង្ហាញផងដែរនូវកិច្ចសហការ​កាន់តែរឹងមាំនិងរីកចម្រើន​នៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ៕