ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែល​កាត​ឧបត្ថម្ភ​​មួក​សុវត្ថិ​ភាព​​ចំនួន​100ដល់​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​សែល​កាត​ដែល​ជា​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​បាន​ ចូល​រួម​ឧបត្ថម្ភ​មួក​សុវត្ថិ​ភាព​ចំនួន​១០០​​ដល់​គណៈ​កម្មា​ធិការ​ជាតិ​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​ជាការ​ចូល​រួម​ចំណែក​ក្នុង​ទិវា​ អន្តរ​ជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើក​ទី​៦​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ វិច្ឆិកា ២០១១​ខាង​មុខ​នេះ​នៅ​ក្រុង​ព្រះ​សីហនុ​។

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​សែល​កាត​ដែល​ជា​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​បាន​ចូល​រួម​ឧបត្ថម្ភ​មួក​សុវត្ថិ​ភាព​ចំនួន​១០០​​ដល់​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​ជាការ​ចូល​រួម​ចំណែក​ក្នុង​ទិវា​អន្តរ​ជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើក​ទី​៦​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ វិច្ឆិកា ២០១១​ខាង​មុខ​នេះ​នៅ​ក្រុង​ព្រះ​សីហនុ​។

ទិវា​អន្តរ​ជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​ គឺ​ជា​ទិវា​ជាតិ​មួយ​សម្រាប់​​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ ជា​ពិសេស​អ្នក​បើក​បរ​យាន​យន្ត​ និង​អ្នក​រួម​ដំណើរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ​ដូច​ជា​ពាក់​មួក​សុវត្ថិ​ភាព ពាក់​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព ​​ប្រើ​ប្រាស់​ល្បឿន​តាម​កំណត់ ​កុំ​បើក​បរ​ពេល​ស្រវឹង​ជា​ដើម​។

លោក​កាយ ឡូត នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​សែល​កាត​បាន​មាន​ប្រសាសន៍​ថា យើង​មាន​សេចក្តី​រីករាយ​ឥត​ឧបមា​ក្នុង​ការ​ចូល​រួម​ឧបត្ថម្ភ​នូវ​មួក​សុវត្ថិ​ភាព​ចំនួន​១០០នេះ​ដល់​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​សង្គម​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ហា​និ​ភ័យ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​ប្រទេស​ជាតិ​យើង​។

លោក​បាន​បន្ត​ទៀត​ថា ក្រុម​ហ៊ុន​មាន​ទស្សន​វិស័យ​រួម​ជាមួយ​នឹង​សង្គម​ជាតិ​ ហើយ​ក៏​តែង​តែ​បន្ត​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ចូល​រួម​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ​។
សែល​កាត​ គឺ​ជា​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​​ធំ​ផ្តាច់​គេ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​មាន​​ អតិ​ថិជន​ច្រើន​ជាង​គេ​ដែល​កំពុង​ប្រើប្រាស់​សេវា​របស់ខ្លួន ៕