ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រសិល្បៈ​​នាំ​យក​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​នគរ​បាល​ជួរ​មុខ​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ប្រតិ​ភូ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​ ហ៊ឹ​ម ​​ឆែម និង​លោកជំទាវ​ជា​ភរិយា ​​បាន​នាំ​យក​អំណោយ​ជាគ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​កង​កម្លាំង​នគរ​បាល​​វរៈ​ ការពារព្រំដែន​គោក​លេខ​៧៩៥ នៅ​ភូមិ​ស្រ​ឯម​ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ ។

ខេត្ត​ព្រះ​វិហារ​ ៖ ប្រតិ​ភូ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​ ហ៊ឹ​ម ​​ឆែម និង​លោកជំទាវ​ជា​ភរិយា ​​បាន​នាំ​យក​អំណោយ​ជាគ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​កង​កម្លាំង​នគរ​បាល​​វរៈ​ការពារព្រំដែន​គោក​លេខ​៧៩៥ នៅ​ភូមិ​ស្រ​ឯម​ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ ។

អំណោយ​រួម​មាន អង្ករ១០០​បាវ មី​យើង ២០០​​កេស ត្រីខ​៩​កេស​ធំ ទឹកត្រី​១២៥​យួរ ទឹក​ស៊ីអ៊ីវ​១២៥​យួរ ។ ជាមួយ​នេះ ​ឧបត្ថម្ភដល់​ពល​នគរ​បាលចំនួន​២៣៨​នាក់ ម្នាក់ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​អង្គភាព ​វរៈ​ការ​ពារ​ព្រំដែនគោក៤​លាន​រៀល ។

លោក​វរសេនីយ៍ទោ ហ៊ឹ​ម ចាន់ មេបញ្ជា​ការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៧៩៥ ប្រចាំ​ទិស​ព្រះ​វិហារ បានថ្លែង​​ថា ឥឡូវនេះ​សភាព​ការណ៍​នៅ​តំបន់​ព្រះ​វិហារ ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្ដែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​កងកម្លាំង​នគរបាលយើងមានទឹក​ចិត្ដ​ក្លាហាន មានបទ​ពិសោធន៍ និង​មាន​មេបញ្ជា​ការ​ដ៏​ចំណាន​ៗ ។

លោក ហ៊ឹ​ម ឆែម បាន​សំដែងនូវ​ការ​កោត​សរសើរចំពោះ​វី​រ​ភាពដ៏អង់អាច​ក្លាហាន​របស់ ​កង​កម្លាំង​នគរ​បាល​ការពារ​ព្រំដែន​ទាំងអស់​ដែល​បាន​លះ​បង់​កម្លាំងកាយ​ចិត្ដ​តស៊ូ​ស្វិតស្វាញ​ឈរជើង​ការ​ពារបូរណភាព​ទឹកដី​។ ​ដោយ​ផ្សារ​ភ្ជាប់​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ បុគ្គលិក មន្ដ្រីរាជការ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​តែងតែបាន​គិតគូរ និងយកចិត្ដ​ទុកដាក់​ស្វែងរក​ជំនួយ​ផ្សេង​ៗ​ជួយ​ឧបត្ថម្ភ​ដល់​សមរភូមិជា​បន្ដបន្ទាប់ ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ លោករដ្ឋ​មន្ត្រី​ ហ៊ឹ​ម ឆែម ក៏បាន​ចុះ​សួរសុខទុក្ខ នាយ-នាយ​រង​​នគរ​បាល និងពល​នគរបាល​ក្នុង​អង្គភាព​៩០៥ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរមានជ័យ និង​នាំ​យក​អំណោយផ្តល់​​ជូន រួម​មាន អង្ករ​៦០​បាវ មី​យើង១៥០​កេស ត្រីខ​៦​កេស​ធំ ទឹកត្រី​៧៥​យួរ ទឹកស៊ីអ៊ីវ​៧៥​យួរ ។ ជាមួយ​នេះ​​ឧបត្ថម្ភ​ដល់​ពល​នគរបាល​ចំនួន​១៦១​នាក់ ​ម្នាក់​ៗទទួលបាន​​ថវិកា​២​ម៉ឺន​រៀល​ និង​ឧបត្ថម្ភ​ដល់​អង្គភាព កង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ចំនួន​៣​លាន​រៀល​ផង​ដែរ ៕