ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកជំនួយ​សង្គ្រោះ​​​​ជូនដល់​ប្រជាពលរដ្ឋ​​​ចំនួន​​​1.358គ្រួសារ​​​​នៅស្វាយរៀង

12 ឆ្នាំ មុន

ខេត្ត​​ស្វាយរៀង​​​​​ ៖ ​នៅព្រឹកថ្ងៃទី​​​​១៦ វិច្ឆិកា ​​​ក្នុងបរិវេណ​​​វត្ត​​​​កោះ​ជុំ មាន​​​រៀបចំពិធី​ចែក​អំណោយ​​​​សង្គ្រោះជូនដល់​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​​​​​ចំនួន​​​​១.៣៥៨​គ្រួសារ ​នៅ​ក្រុង​ស្វាយ​រៀង និង​​ស្រុកស្វាយជ្រំ​។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​​​​ក្រោមអធិបតីភាព​​​លោកជៀង អំ ​​​អភិ​បាលខេត្ត ​និង​ជា​ប្រធាន​កិត្តិ​យស​​កាក​បាទ​ក្រហម​​​កម្ពុជា​​​ខេត្តស្វាយរៀង ​​លោក​ឧកញ៉ា​​​​ម៉ែន វិបុល ​​អភិបាល​​​​រង​ខេត្ត ​​ព្រម​ទាំង​​​​មានការ​អញ្ជើញ​​​​ចូលរួមពី​​

ខេត្ត​​ស្វាយរៀង​​​​​ ៖ ​នៅព្រឹកថ្ងៃទី​​​​១៦ វិច្ឆិកា ​​​ក្នុងបរិវេណ​​​វត្ត​​​​កោះ​ជុំ មាន​​​រៀបចំពិធី​ចែក​អំណោយ​​​​សង្គ្រោះជូនដល់​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​​​​​ចំនួន​​​​១.៣៥៨​គ្រួសារ ​នៅ​ក្រុង​ស្វាយ​រៀង និង​​ស្រុកស្វាយជ្រំ​។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​​​​ក្រោមអធិបតីភាព​​​លោកជៀង អំ ​​​អភិ​បាលខេត្ត ​និង​ជា​ប្រធាន​កិត្តិ​យស​​កាក​បាទ​ក្រហម​​​កម្ពុជា​​​ខេត្តស្វាយរៀង ​​លោក​ឧកញ៉ា​​​​ម៉ែន វិបុល ​​អភិបាល​​​​រង​ខេត្ត ​​ព្រម​ទាំង​​​​មានការ​អញ្ជើញ​​​​ចូលរួមពី​​គណៈ​អភិបាល​​​​ស្រុក ក្រុម​ប្រឹក្សា​​​ឃុំ​ មេភូមិ ​​ប្រធានមន្ទីរ​នានា​​ជុំ​វិញ​​ខេត្ត និង​មន្ត្រី​កាកបាទក្រហម​​​​​​កម្ពុជា​​​​សាខា​ខេត្ត​មួយ​ចំនួន​។

ប្រជាពលរដ្ឋ​​​​​រងគ្រោះ​​ដោយ​ទឹកជំនន់​​​​បាន​ទទួលអំណោយ​​​នា​ឱកាស​នោះ​​មាន​ចំនួន​​១.៣៥៨​​គ្រួសារ ក្នុងនោះ​មកពីក្រុង​ស្វាយរៀង​​ចំនួន​​៩២៣​គ្រួសារ និង​មកពីស្រុកស្វាយ​ជ្រំ​ចំនួន​​​៤៣៥​គ្រួសារ ​​​ដែលក្នុង​​​​​១គ្រួសារ​​​​ទទួល​​បាន​​អង្ករ​​​​​២៥គីឡូក្រាម​ ​ត្រីខ​ចំនួន​​​១០កំប៉ុង ​គ្រាប់​ពូជ​​​បន្លែ​​​១កញ្ចក់​ សារុង​​១ ភួយ​​១ មុង​​១។​ ​​ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​​រលំផ្ទះ​​ចំនួន​​​​៤​គ្រួសារ ​​​​នៅក្រុង​​ស្វាយរៀង​បាន​​ទទួលអំណោយ​​​​បន្ថែម​ពី​​សម្តេច​អគ្គ​​មហាសេនាបតីតេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​​​នូវ​ថវិកា​​​ចំនួន​​​​៥០ម៉ឺន​រៀល ​​និង​​អង្ករ​​​​​៥០គីឡូ​ក្រាម​ ពីកាកបាទក្រហម​​​​សាខា​ខេត្ត​​​​ តង់​កៅស៊ូ​​​១ កន្ទេល​​​​ជ័រ​​១ ​ធុង​​​​ជ័រ​សម្រាប់​ដាក់ទឹក​​​១ ឆ្នាំង​​​បាយ​១ និង​​​ឆ្នាំង​សម្ល​​១​។

មានប្រសាសន៍​​​សំណេះសំណាល​​នា​ឱកាស​នោះ​​​​លោកជៀង អំ ​​​​បាន​នាំមក​នូវ​​ការ​ផ្តាំ​ផ្ញើ​​សាក​សួរ​សុខទុក្ខ​​​​ពីសម្តេច​​អគ្គ​មហាសេនាបតី​តេជោ​​​ហ៊ុន សែន ​​និង​លោកជំទាវ​​​កិត្តិព្រឹទ្ធបណ្ឌិត​​​​​ប៊ុន រ៉ានី ហ៊ុន សែន ​​​ប្រធានកាកបាទក្រហម​​​​កម្ពុជា ជូនចំពោះ​​​​គ្រួសារ​ជនរងគ្រោះ​​​​​ទាំងអស់​​​​ដោយក្តីនឹក​រលឹក​។ ​ជាមួយគ្នានេះ ​​លោកជៀង អំ ក៏​បានផ្តែផ្តាំ​ដល់​ប្រជាពលរដ្ឋ​​​​ឱ្យគិតគូរ​​​អំពី​អនាម័យ​សុខភាព​​​ដោយផ្តោត​​លើ​​ការ​ហូប​ចុក​​​ ​ស្អាត ​​រស់នៅស្អាត និង​សំណូមពរ​​ដល់ប្រជា​ពល​រដ្ឋ​ទាំងអស់​​​​ឱ្យរួស​រាន់​រៀបចំស្រូវពូជ ដើម្បី​​​​ត្រៀម​​​​បង្កបង្កើន​​ផល​​ឱ្យទាន់​រដូវ​​កាល ​ដើម្បី​​​​ស្តារ​​ជីវភាព​គ្រួសារ​​​​​​ឱ្យបានប្រសើរ​​​​ឡើង​វិញ៕