ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខាកាកបាទក្រហម​​​​​​​ខេត្តបាត់ដំបង​ប្រជុំ​ពិភាក្សា​ពីផលប៉ះពាល់​ទឹកជំនន់

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំពិភាក្សា​ស្តីពី​ ផលប៉ះពាល់ដោយសារទឹកជំនន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានធ្វើឡើងនៅព្រឹកទ១៦ខែវិច្ឆិកាឆ្នាំ២០១១ក្នុងសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត
បាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិតប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត​ និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង លោកផាន់ សុភាព ប្រធាន​គណៈ​កម្មាធិការសាខា​

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំពិភាក្សា​ស្តីពី​ផលប៉ះពាល់ដោយសារទឹកជំនន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានធ្វើឡើងនៅព្រឹកទ១៦ខែវិច្ឆិកាឆ្នាំ២០១១ក្នុងសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត
បាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិតប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត​ និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង លោកផាន់ សុភាព ប្រធាន​គណៈ​កម្មាធិការសាខា​កាកបាទក្រហមខេត្តបាត់ដំបង​ ព្រះវិសុទ្ធិវង្ស អ៊ុក មុត ព្រះរាជាគណៈ​ថ្នាក់​​កិត្តិយស និងជាព្រះមេគណខេត្ត លោកប៉ោ ប្រង់ ប្រធានលេខាធិការដ្ឋានគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ​ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលក្នុង​និងក្រៅរដ្ឋាភិបាល និងអភិបាលស្រុកទាំង៤​មានភូមិសាស្ត្រជាប់បឹងទន្លេសាប ហើយទទួល​រងគ្រោះដោយទឹកជំនន់​មានស្រុកថ្ម​គោល​ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោង​ប្ញស្សី​ចូលរួមសរុបប្រមាណ៥០នាក់ ដើម្បី​ស្រង់​ស្ថិតិ​បន្ថែមទៀតក្នុងការជួយសង្គ្រោះជាបន្ត ខណៈ​ទឹក​ដែលមិនទាន់ហូរស្រកទៅអស់នោះ។

លោកកង ប៊ន នាយកសាខាកាកបាទ​ក្រហម​ខេត្តបានរាយការណ៍អំពីសកម្មភាពជួយផលប៉ះពាល់ និងការងារសង្គ្រោះកន្លងមក​តាំងពីខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ២០១១ មាន​ស្រុកចំនួន៤ និង២១ឃុំ​ ដែលមាន​ការប៉ះ​ពាល់រងគ្រោះធ្ងន់ធ្ងរច្រើនជាងគេក្នុងខេត្ត​បាត់ដំបងព្រោះជាស្រុកជាប់បឹងទន្លេ​សាប​បាន​ជួយសង្គ្រោះជាក់ស្តែងគ្មានគម្រោង ឬត្រៀមអ្វី​ទុក​ជាមុនឡើយ​ ព្រោះទឹកឡើងលឿនពេក​ប៉ាន់ស្មានមិនត្រូវក្នុង​នោះការសង្គ្រោះ​បន្ទាន់​របស់កាកបាទក្រហមខេត្តជាមួយ​គណៈ​​កម្ម​ការ​គ្រប់គ្រងគ្រោះមហន្តរាយខេត្តចុះជួយបាន​ចំនួន​៣៥លើកស្មើនឹង៨២៧២គ្រួសារមនុស្ស​រាយចំនួន៣៤.៥១៤នាក់​សរុបជាទឹក​ប្រាក់ប្រមាណ៩៧.៦៨១ដុល្លារអាមេរិកដែល​មានអង្ករចំនួន៥៣.៧៣០តោន មុងចំនួន១. ១៣១​មុង ភួយ២.៣៤២ ក្រមា៥.៧៣៥ សារុង១.៤៩៥ ត្រីខ៨.៦៧០កំប៉ុង មី៨៦ ៥៧០​កញ្ចប់ កំណាត់ស២៥៥ដុំ សាប៊ូដុំ៣ ៦៨៥ដុំ សាប៊ូកញ្ចប់២.៣៤២កញ្ចប់ ទឹកស៊ីអីុវ៥ ៣៧៨យួរ ជំរំតង់អំពីដែកទីប៣សម្រាប់ ជំរំតង់​អំពីសំពត់ចំនួន៣០ ថវិកាសង្គ្រោះ​១៧៧៣​ដុល្លារ ​ថវិកាបេសកកម្មហូបចុក១.៧៥០​ដុល្លារ ដឹកជញ្ជូន៩០៤ដុល្លារ ប្រេងឥន្ធនៈ៣.៥៨៣​ដុល្លារ ឧបត្ថម្ភផ្សេងៗ ២.១០៤ដុល្លារ ក្នុង​នោះ​ឃីតអំណោយកាកបាទក្រហមកម្ពុជាចំនួន៣ ២៨៩ឃីតរួមមានមុង ភួយ សំពត់ស មី ត្រីខ សាប៊ូកញ្ចប់ អង្ករ សំពត់តង់ ជំរំតង់ (ដោយ​មិនគិតបញ្ចូលថវិកានិងអង្កររបស់រាជរដ្ឋាភិបាល​ទេ) សម្ភារផ្ទះបាយអំណោយពីសាលាគណ​ខេត្ត​មួយចំនួន ។

លោកឡុង សោម អភិបាលស្រុក​មោង​ប្ញស្សី​បញ្ជាក់អំពីផលប៉ះពាល់រង​គ្រោះ​ខ្លាំង​ដោយទឹកជំនន់មានដីស្រែចំនួន២៧.៥៤៥​ហិកតា ហើយខូចខាតទាំងស្រុង​ចំនួន​១៦.៨៩៥​ហិកតា រួមសហការសង្គ្រោះ​ជាមួយអង្គការ​សង្គម​ស៊ីវិលចំនួន២២លើកបានចំនួន​៥៤១៤​គ្រួសារ។

លោកសួន សាវេត អភិ​បាលស្រុក​សង្កែ​បញ្ជាក់ថា មានឃុំចំនួន៥ជាប់បឹង​ទន្លេ​សាប​ប៉ះពាល់ធ្ងន់ជាងគេធ្វើឱ្យខូចខាតផ្ទះ​សម្បែង​ចំនួន៤០២៧ខ្នង ប្រជាជនរងគ្រោះ​៣.៤៨៤​គ្រួសារ និងមាន១០នាក់ស្លាប់ដោយ​សារ​ទឹក​ជំនន់ ខូចស្រូវទាំងស្រុង១១.២៨០​ហិកតា ផ្លូវ​លំ៤២ខ្សែ ស្មើនឹង១៥៩គីឡូម៉ែត្រ​ សាលា​រៀនខូចខាតប្រេះស្រាំបាក់ស្រុតចំនួន១២សាលាមាន២១ខ្នងស្មើ៨៣បន្ទប់ ។

លោកសំ ណេង អភិបាលស្រុកថ្មគោល​បញ្ជាក់ថា ​ប៉ះ​ពាល់ធ្ងន់ជាងគេមាន៥​ឃុំក្នុង​ចំណោម១០ឃុំប៉ែកខាងទន្លេសាបខូចខាតផ្ទះចំនួន២៤៨០ខ្នង សាលា៧ខ្នង ដីស្រែខូចស្រូវ​១២០១៣ហិកតា ផ្លូវលំ២៦.៨៩៧គីឡូម៉ែត្រ មនុស្សស្លាប់ម្នាក់​ ហើយ​ជួយសង្គ្រោះបាន​២២​លើក ដែលមានប្រតិភូសង្ឃចុះជួយច្រើនជាគេ។

លោកមៀច សុមន៍ អភិបាលស្រុកឯកភ្នំ បញ្ជាក់ថា ភាគច្រើនទឹកស្ទឹងសង្កែធ្លាក់​ពីលើ​ និង​ទឹកទន្លេសាបឡើងមកផ្ទប់គ្នាធ្វើឱ្យមានការត្រាំ​ត្រែងយូរបណ្តាលឱ្យមានស្លាប់១០នាក់ក្នុង
នោះ ​(លង់ទឹក៩នាក់ ពស់ចឹកម្នាក់) ខូចស្រូវ​ស្រែ៨៨៧៨ហិកតា ក្នុងនោះកំពុងស្តារ​ស្រូវ​បណ្តេញទឹកចំនួន៩៧៨ហិកតា ហើយកំពុងត្រូវ​ការ​ស្រូវ​ពូជ១១៧តោន សម្រាប់តាមទឹកសម្រក​មាន​ស្លាប់​៤នាក់ដោយលង់ទឹកជួយ​សង្គ្រោះ​៩២៨៨គ្រួសារដោយរួមសហការពីអង្គការសង្គមស៊ីវិលក្នុងក្រៅប្រទេសចុះជួយសង្គ្រោះតាមជាក់ស្តែង។

ព្រះវិសុទ្ធិវង្ស អ៊ុក មុត ព្រះរាជាគណៈថ្នាក់​កិត្តិ​យស​និងជាព្រះមេគណខេត្តមានសង្ឃដីកាថា ពេលឃើញការលំបាករបស់ពុទ្ធបរិស័ទដូច្នោះត្រូវតែមករកជំនួយជាបន្ទាន់ដែលអាចធ្វើទៅ
បានគឺមានអីយកហ្នឹងទៅជួយសិនព្រោះឃើញ​មានសព្វគ្រប់រឿងហេតុ ដូចជាមានសត្វគោទៅ​នៅលើរទេះទៅវិញ ព្រោះគ្មានដីគោក ហើយ​អ្វីដែល​លំបាកនោះគឺជនពិការត្រូវជួយមុនគេ​ដែលមាននៅស្រុកថ្មគោលឃើញជួបការលំបាក​រងគ្រោះច្រើនជាងគេ។

លោកបណ្ឌិតប៊ុត គឹមស៊ាន​បញ្ជាក់ថា ​យើង​គ្រប់ៗគ្នាប៉ាន់ប្រមាណទឹកឆ្នាំ​២០១១នេះ​ មិន​ត្រូវ​សោះពីដំបូងថាតិចជាងឆ្នាំ២០០០ តែដល់​ពេល​ទឹកស្រកយឺត​ ទើបដឹង​ថា វាធ្ងន់ធ្ងរជាង​ឆ្នាំ២០០០ទៅទៀត ហើយពេល​នេះយើងកំពុង​ប្រឈមមុខប្រជាជនចំនួនជាង១០០គ្រួសារ​ទៀត​ដែលរត់មកឡើងគោកហើយ​ទឹកមិនទាន់​ស្រកទៅវិញអស់នៅកន្លែងដែលគាត់រស់នៅមាត់ទន្លេសាប និងត្រូវត្រៀមថវិកាមួយចំនួន​ទៀត​សម្រាប់ស្តារក្សាអនាម័យដូចជាអណ្តូងទឹក ស្រះ​ទឹកនិងផ្នែកផ្សេងៗនាំឱ្យប៉ះពាល់សុខុមាល​ភាព​នៃការរស់នៅរបស់គាត់បន្ទាប់ពីទឹកស្រក​ទៅ​វិញនោះ៕