ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីមេម៉ាយម៉ិញ សំ រៀប​រាប់​ទុក្ខសោកពីជីវិតដែលគ្មាន​ទីជម្រក​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ ក្រៅ​ពីជីវិត​​​ដែល​រស់​នៅ​​ក្នុង​​​ស្ថាន​ភាពជា​ស្ត្រី​មេម៉ាយ​​ ដោយប្តីស្លា.ប់​ ស្ត្រី​ឈ្មោះ​​ម៉ិញ សំ បាន​​រៀប​រាប់​​ពីទុក្ខ​​​សោក​​នៃ​ជីវ​ភាព​​រស់នៅ​ក្រ​លំបាក​ ខ្វះ​មុខ​​ខ្វះក្រោយ ហើយ​សូម្បី​តែ​ជម្រក​ ក៏ត្រូវ​​សំពះ​សុំ​​សំយាប​ផ្ទះ​គេ​ជ្រក​ជា​មួយ​កូន​​​ក​ម្សត់​ទាំង​​៤​នាក់​ ដែលអាច​នឹង​ប្រឈម​នូវ​អនាគត​ដ៏​លំបាកដូច​​ជា​រូបគាត់នា​ពេល​​​បច្ចុប្បន្ន​​ ​នេះ​ដែរ​។​

ខេត្តកណ្តាល​​​​​ ៖ ក្រៅ​ពីជីវិត​​​ដែល​រស់​នៅ​​ក្នុង​​​ស្ថាន​ភាពជា​ស្ត្រី​មេម៉ាយ​​ដោយប្តីស្លាប់​ ស្ត្រី​ឈ្មោះ​​ម៉ិញ សំ បាន​​រៀប​រាប់​​ពីទុក្ខ​​​សោក​​នៃ​ជីវ​ភាព​​រស់នៅ​ក្រ​លំបាក​ ខ្វះ​មុខ​​ខ្វះក្រោយ ហើយ​សូម្បី​តែ​ជម្រក​ ក៏ត្រូវ​​សំពះ​សុំ​​សំយាប​ផ្ទះ​គេ​ជ្រក​ជា​មួយ​កូន​​​ក​ម្សត់​ទាំង​​៤​នាក់​ ដែលអាច​នឹង​ប្រឈម​នូវ​អនាគត​ដ៏​លំបាកដូច​​ជា​រូបគាត់នា​ពេល​​​បច្ចុប្បន្ន​​​នេះ​ដែរ​។

ក្នុង​វ័យ​​​៣៣​ឆ្នាំ បច្ចុប្បន្ន​ស្ត្រីឈ្មោះ​​​ម៉ិញ សំ រស់​នៅ​ក្នុង​ភូមិព្រែក​​​តានប់ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ​​។ គាត់​បាន​រៀបរាប់​ពី​ជីវិត​ដ៏​​​កម្សត់​ទាំង​​ទឹក​ភ្នែក​ថា ​ចាប់​តាំង​ពី​រៀប​ការ​ជាមួយប្តី​រហូត​​បាន​កូន​​៤នាក់ (ប្រុស​​​៣ ស្រី​១​) ជីវិត​​គ្រួសារ​គាត់​​មិន​ដែលស្គាល់​នូវ​អ្វីទៅ​ដែល​ហៅ​ថា ​ភាព​គ្រប់​គ្រាន់​​សម្រាប់​រស់ អ្វីទៅ​​​ជា​ក្តីសប្បាយ​​​ ឬ​រក​ឃើញ​​ពន្លឺ​សម្រាប់​​អនាគត​​កូន​ៗ​ឡើយ គឺ​ស្គាល់​តែ​​​ភាពក្រ​លំបាក ​តោក​យ៉ាក​ រក​ជម្រក​​​គ្មាន​តែប៉ុណ្ណោះ ។ ​ប៉ុន្តែ​អ្វី​ទាំង​អស់​​​នោះ​មិន​​​មែនមកពី​​ភាព​​​ស្ពឹក​ស្រពន់​ខ្ជិល​ច្រអូស ឬការ​ប្រព្រឹត្ត​អំពើ​មិនគប្បី​ដែល​សង្គម​ស្អប់ខ្ពើម​នោះ​ទេ តែ​គាត់​គិត​ថា វាជា​​ព្រហ្មលិខិត​​​​សម្រាប់​​គ្រួសារ​​​គាត់​តែ​​ម្តង​។

ស្ត្រី​មេម៉ាយ​ដ៏កម្សត់​រូបនេះ​​បានបន្ត​ថា ​ទន្ទឹម​​នឹង​ជីវភាព​​ក្រលំបាក​រក​ព្រឹកខ្វះល្ងាច ​រក​ល្ងាច​​ខ្វះ​ព្រឹក​ ​គ្មានជម្រក​​ស្នាក់​នៅ​​​​​​ហើយ​នោះ ​ថ្មីៗ​នេះ​​ប្តី​​​របស់​​​​​គាត់ បាន​​ជួប​គ្រោះថ្នាក់​​​ខ្សែ​ភ្លើង​​ឆក់​រហូត​​​​បាត់​បង់​ជីវិត ​ក្នុងពេល​ទៅ​​ចា​ប់​​ចង្រិត ដើម្បី​​​លក់​យក​លុយ​​​មកផ្គត់​ផ្គង់​​​​គ្រួសារ​។ ​គាត់​​​និយាយ​ថា ​ចាប់តាំង​ពីប្តីស្លាប់​​ទៅ​រូបគាត់​ហាក់​ដូច​ជា​ស្លាប់​​​ទាំង​រស់​​​ដូច្នេះ​ដែរ ​ព្រោះជីវភាព​​សព្វ​ថ្ងៃ​នេះ គឺ​ពឹង​​ផ្អែក​លើ​​​កម្លាំង​ប្តីទាំង​ស្រុង ​​​ដោយ​​សារ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ​ហើយត្រូវ​នៅ​​​មើល​ថែរក្សា​​កូន​ៗទាំង​​​៤​នាក់​​។​ ដូច្នេះជីវិត​របស់​គាត់​​មិនខុស​ពី​​នាង​បដាចា​​រ​ឡើយ ក្នុង​ពេល​ដែល​គ្មានទីជម្រក​​ ជីវភាព​ក្រលំបាក ហើយ​ប្តី​​​ស្លាប់​​​​​ចោលទៀត​ តើ​​ស្ត្រី​​​ឯណា​​​ទៅដែលស៊ូ​ទ្រាំ​នឹង​ជីវិត​​​​បែបនេះ​បាន​។

ស្ត្រី​រូបនេះបាន​និយាយ​ថា ​ក្រៅពី​​សុំផ្ទះ​គេ​​ដើម្បី​​ជាជម្រក​​​​ដល់​កូន​ៗ​ទាំង​​៤នាក់​​នោះ ជីវ​ភាព​គ្រួសារ​គាត់​ក៏ត្រូវពឹង​​​​ផ្អែក​​​​លើ​បងប្អូន​​ជិត​ខាង​​​រួម​ទាំង​​​អាជ្ញាធរ​​​ដែនដី​​​ផងដែរ ​​។ ចំណែក​កូន​ៗ​ដែល​ធ្លាប់​​​​ទទួលបាន​ការ​រៀន​​សូត្រ​​បន្តិ​ចបន្តួច​​​ក៏ត្រូវ​​​ឈប់​ដើម្បី​​មក​ជួយរក​​​​លុយ​ទិញ​​​អង្ករ​​ហូប​ប្រចាំ​​ថ្ងៃ​​។

ស្ត្រីមេម៉ាយ​​ និងជា​ម្តាយ​​ដ៏​កម្សត់​​​រូបនេះ​បាន​លើក​ដៃ​សំពះ​​សុំ​អស់​លោក​សប្បុរសជន​​​ដែល​មាន​​​ចិត្ត​​​​អាណិត​អាសូរ និងជួយ​យក​អាសា​ដល់​​ជនក្រីក្រ​​​​ដូច​រូបគាត់​​នេះ មេត្តា​ជួយ​ដល់​រូបគាត់ និង​​កូន​ៗ​​របស់គាត់​ទាំង​​​៤​នាក់​ ដោយ​សទ្ធា​ជ្រះថ្លា​ផង ហើយ​​អ្វី​ដែល​​​ជា​អំណោយ​​របស់​សប្បុរស​ជន​​នោះគឺ​ជា​​​គុណូបក្ការៈ ដែលរូបគាត់​​​ និងកូន​ៗ​មិនអាច​បំភ្លេច​បាន​​​ឡើយ​។

តាមពិនិត្យ​​​ជាក់ស្តែង​ គឺ​ស្ត្រីមេម៉ាយ​រូូប​​នេះ​និង​​​កូន​ៗទាំង​​​៤​នាក់​ពិតជា​ក្រលំបាកប្រាកដ​មែន ​ហើយ​ក្រៅ​ពី​​​​ជីវភាព​ដ៏សែន​វេទនា​​​នោះគឺ​​សព្វថ្ងៃ​គ្មាន​​ជម្រក​ស្នាក់នៅ​​ទៀត ​ដែល​ការ​រស់​នៅ​សព្វ​ថ្ងៃ​​​គឺ​ផ្អែក​​​លើ​​​សំយាបផ្ទះ​គេតែប៉ុណ្ណោះ ៕