ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយសក់​ គួន ​​បានទទួល​ថវិកា​​លើកទី​2 ​ពីសប្បុរស​​ជន​ជិត​ឆ្ងាយ​

12 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់​​​​​ ៖ ​ព្រឹកថ្ងៃទី​​​​១៥ វិច្ឆិកា ​​ភ្នាក់​ងារ​​សារព័ត៌មាន​​កោះសន្តិភាព​​ប្រចាំ​​​ខេត្ត ពោធិ៍​សាត់ បាននាំ​យកថវិកា​​ជាអំណោយ​​​​របស់​​សប្បុរស​ជន​​​ទៅប្រគល់​​​ជូន​លោក​យាយ​ ទុរគត​​​សក់ គួន អាយុ​​៨០​ឆ្នាំ​ រស់នៅភូមិ​​​​ពិត​​ត្រង់ ឃុំ​ត្រពាំង​​​ជង ស្រុក​បាកាន​។ ​​លោក​យាយ​​ជា​ជន​ចាស់​ជរា​ ពិការ​ភ្នែក​​​​​ម្ខាង​ គ្មាន​​បង​ប្អូន​កូន​ចៅ​​នឹង​គេ​ទេ ​​រស់នៅ​ឯ​កោ​ម្នាក់​​​​​ឯង​ក្នុង​ខ្ទម​​​​លេច​ធ្លុះ​​ធ្លាយ​​ក្រោម​​សំយាប​ ​ផ្ទះក្មួយ​​​​ស្រីមេម៉ាយ​​​ក្រីក្រ​។ ​​

ខេត្តពោធិ៍សាត់​​​​​ ៖ ​ព្រឹកថ្ងៃទី​​​​១៥ វិច្ឆិកា ​​ភ្នាក់​ងារ​​សារព័ត៌មាន​​កោះសន្តិភាព​​ប្រចាំ​​​ខេត្ត ពោធិ៍​សាត់ បាននាំ​យកថវិកា​​ជាអំណោយ​​​​របស់​​សប្បុរស​ជន​​​ទៅប្រគល់​​​ជូន​លោក​យាយ​ទុរគត​​​សក់ គួន អាយុ​​៨០​ឆ្នាំ​ រស់នៅភូមិ​​​​ពិត​​ត្រង់ ឃុំ​ត្រពាំង​​​ជង ស្រុក​បាកាន​។ ​​លោក​យាយ​​ជា​ជន​ចាស់​ជរា​ ពិការ​ភ្នែក​​​​​ម្ខាង​ គ្មាន​​បង​ប្អូន​កូន​ចៅ​​នឹង​គេ​ទេ ​​រស់នៅ​ឯ​កោ​ម្នាក់​​​​​ឯង​ក្នុង​ខ្ទម​​​​លេច​ធ្លុះ​​ធ្លាយ​​ក្រោម​​សំយាប​​ផ្ទះក្មួយ​​​​ស្រីមេម៉ាយ​​​ក្រីក្រ​។

អំណោយ​​​​ជា​លើកទី​​២​នេះ មានប្រាក់​ដុល្លារ​​ចំនួន​​​​២០០ដុល្លារ ​និង​ប្រាក់​​រៀល​​​​២៦០.០០០​រៀល ​​​ដែល​​ជា​ការ​​ឧបត្ថម្ភ​របស់​​សប្បុរស​ជន​​​ដូច​ខាង​ក្រោម ១-លោក​​​អ៊ុក នាង មន្ត្រីនគរបាល​ចូលនិវត្តន៍​​ ផ្ទះ​លេខ​​១០៦E1Z ផ្លូវ​លេខ​​​៥៣ ក្រុម​​​​១៩ ​ភូមិ​​​៤ សង្កាត់​​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ ​​រាជធានីភ្នំពេញ​ ​​ជួយ​ឧបត្ថម្ភ​​​​៤ម៉ឺនរៀល ​២-កញ្ញា​​​​ស្រី​ពៅ ឧបត្ថម្ភ​​​​​២ម៉ឺន​រៀល ​៣-​លោក​​ប៉ាល់ ​​សុជីវីរៈ ​ជួយ​​​ឧបត្ថម្ភ​​​១៥០​ដុល្លារ​​ ៤-​លោក​​​​​យាយ​ព្រាប ​សំកុល ឧបត្ថម្ភ​​​​​៥០​ដុល្លារ ៥-​លោក​​តែ សុខឡុង និង​ភរិយា​ ព្រមទាំង​បុត្រ ឧបត្ថម្ភ​​២០០.០០០​រៀល​​។ តាម​បណ្តាំ​​​របស់​លោក​​ប៉ាល់ សុជីវីរៈ ដែល​លោក​រស់នៅ​​​ក្រុង​ឡុង ចក្រភព​អង់​​គ្លេស ​​បានសុំ​​ឱ្យ​ទិញ​អង្ករ ត្រី​ងៀត ទឹកត្រី ទឹក​ស៊ីអុីវ ប៊ីចេង​ជា​​​ដើម​នោះ ​​​​​​កោះសន្តិភាពក៏​​បាន​ស្នើ​​ឱ្យ​​​ក្មួយ​​​​លោក​យាយ​ជួយ​​ចាត់ចែង​​ហើយ​​គឺ​ទិញ​​​​នៅមូលដ្ឋាន​នោះតែម្តង​ ព្រោះ​​តែ​លំបាក​ក្នុង​​​ការ​ដឹកជញ្ជូន​ទៅកាន់​លំនៅ​ឋាន​គាត់​។

នៅថ្ងៃទី​​១៥ វិច្ឆិកា ​ដដែល កោះសន្តិភាព​​ក៏​បានទទួល​​នូវ​​​ប្រាក់​អំណោយ​​​​​ជាបន្តបន្ទាប់​​ដែល​សន្យា​បញ្ជូន​​​​​​ទៅ​​​​ឱ្យ​​លោក​យាយ​នៅពេល​ក្រោយ​ទៀត​។

ស្ត្រីមេម៉ាយ​​​ដែលផ្តល់​​​​ដីសំយាប​ផ្ទះ​ឱ្យ​លោក​យាយ​សង់ខ្ទម​​​​​នៅ​បណ្តោះអាសន្ន​​​បានរៀបរាប់​​ប្រាប់​ថា ប្តី​​លោកយាយ​​​​សក់ គួន ​​​ស្លាប់​​​​​​​កាល​ពី​សម័យប៉ុលពត ប៉ុន្តែគ្មាន​​កូនទេ ហើយ​​ប្អូន​២នាក់​​​ស្លាប់​​​​ចោលទៀត ។ ​លោក​យាយ​​​​​​មាន​ស្រុក​កំណើត​​នៅភូមិ​​យាកាប ​ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​ ។ ក្រោយ​ថ្ងៃរំដោះ​​​៧ មករា ១៩៧៩ ​​ដី​ភូមិ​​​​​របស់គាត់​​​ត្រូវ​គេ​ដណ្តើម​នៅមុន ​ពេលនោះ​​គាត់ក៏​​មក​​រស់នៅជាមួយ​​ប្អូនប្រុស​​​​នៅភូមិ​​​​ពិត​ត្រង់ ​​​ឃុំ​ត្រពាំង​​ជង ស្រុកបាកាន​​​នេះ ។ ក្រោយ​​​មក​ ​ប្អូន​​របស់គាត់​​ស្លាប់​ចោល​ទៀត ធ្វើ​ឱ្យ​គាត់​​​​តែល​តោល​ម្នាក់​ឯង ដែលឃើញ​ដូច្នេះ​​គាត់ក៏​​ឱ្យ​លោក​យាយ​សង់ខ្ទម​​នៅ​​​លើ​ដីរបស់​គាត់ បណ្តោះ​អាសន្ន ​​ដោយបេះស្លឹក​​ថ្នឹង ស្លឹកបាស ម្អម​​ ច្រាច់ ​ផ្លែ​ក្រសាំង ឬ​ផ្លែអម្ពិល លក់​មួយថ្ងៃ​​​​បាន​​​២.៥០០រៀល​ ​ទៅ​​​៣.០០០​រៀល ​គ្រាន់​ទិញ​អង្ករ​​ហូប​។ គាត​់​រស់​​​​របៀប​នេះ​​ជាង​​១០​ឆ្នាំមក​ហើយ ​​ទើប​តែ​​​២​ឆ្នាំ​​ចុងក្រោយ​នេះគាត់​កាន់តែ​ចាស់​​​​ជរា​ ភ្នែក​​ងងឹត ​​ឈឺ​ញឹក​ញាប់ និងដើរ​ទៅ​ណា​ឆ្ងាយ​លែង​រួច ​រស់​បាន​​​ដោយ​សារ​​អ្នក​ជិត​ខាង​​​ផ្តល់​​បាយសម្ល​​​​​ឱ្យ​​តែ​ប៉ុណ្ណោះ ជួន​កាល​​​​អត់​បាយ​​​​មួយពេល​ក៏​មាន​​​ដោយសារ​​អ្នក​ជិត​ខាង​​គេ​ជាប់​រវល់​​រៀង​ៗខ្លួន​។

លោក​យាយ​​​​សក់ គួន បានលើកដៃ​សំពះ​បូង​សង្រូង​​​សូម​ឱ្យបារមី​​​​វត្ថុ​ស័ក្តិស័ទ្ធិ​​​​ក្នុងលោក ជួយ​បី​បាច់​ថែរក្សា​​​​​​សប្បុរជន​​​​ទាំងអស់​​​ឱ្យ​មាន​​សេច​ក្តី​សុខ​សេចក្តី​ចម្រើន​​​​ បើជា​មន្ត្រី​​​​​រាជ​ការ​​​សូម​ឱ្យ​ទទួល​​ជោគជ័យ​​ក្នុងការងារ ​​​បើជាអ្នក​​​​រកស៊ី​​ជួញ​ដូរ​​​​សូម​ឱ្យ​​កាក់កប​​ និងជួបតែ​​​​សំណាង​ល្អ​​​គ្រប់​ពេល​​វេលា​។ ថវិកា​​​ទាំងនេះ ​​​លោកយាយ​ផ្ញើ​​​នៅ​ធនាគារ​​​សន្សំទុក​​សម្រាប់ជីវិត​ចុងក្រោយ​​​​របស់​លោក​​យាយ​ ទុកតែមួយ​​ចំនួន​តូច​​​សម្រាប់​ដោះ​ស្រាយ​​​​​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ។ ​​លោក​យាយ​ក៏​​បាន​ជូន​ពរ​​ដល់​​​សប្បុរស​ជន​ កើត​ជាតិណាៗ​កុំ​ឱ្យ​​​ក្រ និង​អភ័ព្វ​ឯកោ​ដូចលោក​យាយ៕