ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​យុវជន​ខណ្ឌ​មាន​ជ័យ ​នាំ​យក​អំណោយ​​ចែក​ជូន​សមា​ជិក​​ឆេះ​ផ្ទះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១១ ​លោក​ប្រាជ្ញ ​សីហា​ ប្រធាន​​សមា​គម​យុវ​ជន​​ខណ្ឌ​មាន​ជ័យ បាន​​នាំ​យក​អំណោយ​​ទៅ​ចែក​​ជូន​ដល់​គ្រួសារ​សមា​ជិក​យុវ​ជន​ដែល​រង​គ្រោះ​​ ដោយ​សារ​​​អគ្គិ​ភ័យ​ឆាប​ឆេះ​លំនៅ​ឋាន​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ​កាលពី​ថ្ងៃទី​៤ ​វិច្ឆិកា ​កន្លងមក។

អម​ដំណើរ​​ជា​មួ​យ​លោក​​ប្រាជ្ញ សីហា​ ក្នុង​​ឱកាស​ខាង​លើ​រួម​មាន​ លោក​ញាណ ​ច័ន្ទ​សោភា សមា​ជិក​​សមា​គម​យុវជន​ខណ្ឌ​មាន​ជ័យ ​និង​លោក​ណាត សា​​រឿន អនុ​ប្រធាន​ផ្សារ​ស្ទឹង​មាន​ជ័យ ។ ​ក្នុងពិធី​ប្រគល់​អំណោយ​​នេះ​ដែរ លោក​ប្រាជ្ញ ​សីហា ជំនួស​មុខ​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ​មាន​ជ័យ និង​ក្នុង​នាម​យុវ​ជន​ខណ្ឌ​មាន​ជ័យ ​បាន​មាន​ប្រសាសន៍​ថា​ ដោយ​អនុ​វត្ត​តាម​គោល​នយោ​បាយ​ដឹក​នាំ​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សមា​គម​យុវជន​ខណ្ឌ​មាន​ជ័យ តែង​បាន​​បង្កើន​​កម្ម​វិធី​ចុះ​សួរ​សុខ​ទុក្ខ​​ និងនាំ​យក​អំណោយ​សង្គ្រោះ​​ចុះ​ចែក​ជូន​​គ្រួសារ​​សមា​ជិក​យុវជន​ដែល​រង​គ្រោះ​ដោយ​​ប្រការ​ផ្សេងៗ​ ជា​ពិសេស​ដូចជា​សកម្ម​​ភាពពេល​នេះ​ជា​ដើម ។

អំណោយ​ដែល​​ប្រតិភូ​​ដឹកនាំដោយ​លោក​ប្រាជ្ញ ​សីហា យក​ទៅ​ចែក​ជូន​គ្រួសារ​សមា​ជិក​ខាង​លើ​មាន​អង្ករ២​បាវ ​ស្មើ​​១០០​គីឡូ​​ក្រាម មី​១​កេស ទឹកត្រី​មួយ​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ ។ ​បន្ទាប់​ពី​ទទួល​បាន​នូវ​អំណោយ​សង្គ្រោះ​​ពីក្រុម​​សមា​គម​​យុវជន​ខណ្ឌ​មាន​ជ័យ លោក​ឌុច សំអាន ម្ចាស់​​លំនៅឋាន​​ដែល​រងគ្រោះ​ដោយ​​អគ្គិ​ភ័យ​ឆាប​ឆេះ​បានថ្លែង​អំណរ​គុណ​ និង​ជូន​ពរ​ដល់​លោក​​ប្រាជ្ញ សីហា និង​ក្រុម​ការ​ងារ​ដែល​បាន​នាំ​យក​អំណោយ​សង្គ្រោះ​​មក​ចែក​ជូន​ដល់​គ្រួសារ​គាត់​ដែល​កំពុង​​រង​គ្រោះ​ជាក់​ស្តែង៕