ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​​ច្រើន​រយ​ នាក់​​ជួយ​សាងសង់​ផ្ទះ​ចំនួន​22ខ្នង​ជាមួយ​គ្រួសារ​​ដែល​ផ្លាស់​ទី​លំនៅ​មក​ ពី​តំបន់​គំនរ​សម្រាមស្ទឹង​មាន​ជ័យ

12 ឆ្នាំ មុន

ឧដុង្គ ខេត្ត​កណ្តាល ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ៖ ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​មក​​ពី​គ្រប់​ទិស​ទី​លើ​ ពិភព​លោក​បាន​ចាប់​ផ្តើម​សាង​សង់​ផ្ទះ​ចំនួន​២២​ខ្នង​ ដែល​នេះ​​ជា​ផ្នែក​មួយ​នៃ​គម្រោង​ Khmer Harvest Build របស់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​។​ការ​សាង​សង់​រយៈ​ពេល​ពេញ​មួយ ​សប្តាហ៍​នៅ​ក្នុង​ស្រុក​ឧដុង្គ​ ខេត្ត​កណ្តាល​ រួម​មាន​អ្នក​ស្ម័គ្រ​ធ្វើ​ការ​ជាមួយ​នឹង​គ្រួសារ​ដែល​ផ្លាស់​ទី​លំនៅ​ពី​ ស្ទឹង​មាន​ជ័យ​

ឧដុង្គ ខេត្ត​កណ្តាល ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ៖ ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​មក​​ពី​គ្រប់​ទិស​ទី​លើ​ពិភព​លោក​បាន​ចាប់​ផ្តើម​សាង​សង់​ផ្ទះ​ចំនួន​២២​ខ្នង​ ដែល​នេះ​​ជា​ផ្នែក​មួយ​នៃ​គម្រោង​ Khmer Harvest Build របស់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​។​ការ​សាង​សង់​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍​នៅ​ក្នុង​ស្រុក​ឧដុង្គ​ ខេត្ត​កណ្តាល​ រួម​មាន​អ្នក​ស្ម័គ្រ​ធ្វើ​ការ​ជាមួយ​នឹង​គ្រួសារ​ដែល​ផ្លាស់​ទី​លំនៅ​ពី​ស្ទឹង​មាន​ជ័យ​ដែល​ជា​តំបន់​គំនរ​សំរាម​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។

ញឹម ភី ជា​ម្ចាស់​ផ្ទះ​ម្នាក់​ដែល​ទទួល​បាន​ផ្ទះ​ពី​អង្គ​ការ​ Habitat ហើយ​ចូល​រួម​នៅ​ក្នុង​គម្រោង​ Khmer Harvest Build បាន​និយាយ​ថា «នៅ​ពេល​​ដែល​ខ្ញុំ​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ វា​នឹង​ជា​កន្លែង​មាន​ផា​សុកភា​ព ដោយ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ និង​មាន​បរិស្ថាន​ដែល​ផ្តល់​សុខ​ភាព​ល្អ​។ ខ្ញុំ​ចង់​ឱ្យ​កូន​​របស់​ខ្ញុំ​មាន​អនា​គត​ល្អ​»។

ផ្ទះ​ចំនួន​២២​ខ្នង​ដែល​បាន​សាង​សង់​ក្នុង​សប្តាហ៍​នេះ​នឹង​បង្គ្រប់​បង្ហើយ​ផ្ទះ​នៅ​ក្នុង​សហ​គមន៍​ចំនួន​៥០​គ្រួសារ​ ស្ថិត​លើ​ដី​ចំនួន​៨.០០០​ម៉ែត្រ​ការ៉េ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «សម​ធម៌​ថ្មី​នៃ​ក្តី​សង្ឃឹម»​ក្នុង​ស្រុក​ឧដុង្គ។ អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​ក៏​បាន​ធ្វើ​ការ​ជាមួយ​​សមា​ជិក​សហ​គមន៍​ផង​ដែរ​ដើម្បី​បង្កើត​មជ្ឈ​មណ្ឌល​សហ​គមន៍​ប្រើ​ប្រាស់​សម្រាប់​កិច្ច​ប្រជុំ​ ជា​ថ្នាក់​រៀន​ និង​ក្រុម​គ្លីនិក​ពិនិត្យសុខ​ភាព​ចល័ត​។

លោកស្រី​ Bernadette Bolo-Duthy នាយិកា​​ប្រចាំ​ប្រទេស​របស់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា «បន្ទាប់​ពី​សប្តាហ៍​នេះ​ទៅ​គ្រួសារ​ចំនួន​២២​នឹង​សម្រេច​នូវ​ក្តី​សុបិន​មាន​លំនៅ​ឋាន​សុវត្ថិ​ភាព​ និង​សម​រម្យ​ដែល​ហៅ​ថា​ផ្ទះ​។ គោល​បំណង​របស់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​​កម្ពុជា​គឺ​ដើម្បីកាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​លើក​កម្ពស់​សហ​គមន៍​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​។ សូម​អរគុណ​ចំពោះ​ការ​ខិត​ខំ​ធ្វើការ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ និង​គ្រួសារ​ម្ចាស់​ផ្ទះ​ទាំង​អស់​ក្នុង​អំឡុង​ពេល​ Khmer Harvest Build។ យើង​ឈាន​មួយ​ជំហាន​ទៀត​កាន់​តែ​កៀក​​នឹង​គោល​បំណង​របស់​យើង​ហើយ»​។

គ្រួសារ​នីមួយៗ​នឹង​មាន​ដី​ផ្ទាល់​ខ្លួន​សម្រាប់​សាង​សង់​ផ្ទះ​។ ផ្ទះ​នីមួយៗ​​នឹង​មាន​ហេដ្ឋា​រចនា​សម្ព័​ន្ធ​អនា​ម័យ រួមមាន​ប្រព័ន្ធ​ទឹក​ស្អាត​ ធុង​ស្តុក​ទឹក​ភ្លៀង​ និង​បន្ទះ​អគ្គិ​សនីដើរ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​។ ក្នុង​ការ​រក្សា​នូវ​ទស្សនៈ​របស់​អង្គ​ការ​ Habitat ជំរុញ​ឱ្យប្រជា​ជន​ចេះ​ជួយ​ខ្លួន​ឯង​ ម្ចាស់​ផ្ទះ​នីមួយៗ​ទទួល​បាន​នូវ​កម្ចី​ដោយ​គ្មាន​ការ​ប្រាក់​​ដើម្បី​ប្រើ​ប្រាស់​លើ​ការ​សាង​សង់​ផ្ទះ​របស់​ពួ​ក​​គេ​ដែល​ពួក​គេ​នឹង​សង​មក​វិញ​​ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​ក្រោយ​មក​។

កន្លែង​ផលិត​​ឥដ្ឋ​ដែល​ប្រើ​ប្រាស់​សម្រាប់​សាង​សង់​ផ្ទះ​មាន​ទីតាំង​នៅ​ក្នុង​សហ​គមន៍​សម​ធម៌​ថ្មី​នៃ​ក្តី​សង្ឃឹម​។ ឥដ្ឋ​នេះ​ផលិត​ពី​ដី​ ដី​ខ្សាច់​ និង​ស៊ីម៉ង់ត៍​ ហើយ​អាច​ប្រើ​ជំនួស​ឥដ្ឋ​ធ្វើ​អំពី​ដី​ឥដ្ឋ​ ដែល​ប្រើ​ប្រាស់​​ជា​ទូទៅ​ក្នុង​ការ​សា​សង់​អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​វា​មិន​ត្រូវ​ការ​ដុត​ឈើ​ ឬ​ក៏​ធ្យូង​ថ្ម​ក្នុង​ដំណើរ​ការ​ផលិត​កម្ម​នោះ​ទេ។ ការ​ផលិត​ដុំ​ឥដ្ឋ​នេះ​មិន​ត្រូវ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ រួម​មាន​ការ​បំផ្លាញ​ព្រៃ​ឈើ​ ឬ​បរិស្ថាន​ផ្សេង​ទៀត​​​ និង​ធ្វើ​ឱ្យ​សំណង់​មាន​ភាព​ត្រជាក់​ស្រួល។

សហ​គមន៍​សម​ធម៌​ថ្មី​នៃ​ក្តី​សង្ឃឹម​​មាន​ទី​តាំង​​នៅ​ជិត​​កសិ​ដ្ឋាន​ទំហំ​ពីរ​ហិកតា​ ហើយ​សមា​ជិក​​សហគមន៍ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​កសិ​កម្ម​ និង​ការ​គ្រប់​គ្រង​ដោយ​មាន​បំណង​ផ្ទេរ​ការ​គ្រប់​គ្រង​កសិ​ដ្ឋាន​នេះ​ទៅ​ឱ្យ​សហ​គមន៍​ក្នុង​រយៈពេល​បី​ឆ្នាំ​ទៀត​។

អ្នក​ស្ម័គ្រ​ចិត្ត​អន្តរ​ជាតិ​​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​គម្រោង​ Khmer Harvest Build បាន​រៃ​អង្គាស​ប្រាក់​​ និង​បង្កើនការ​យល់​​ដឹង​ពី​បញ្ហា​ផ្ទះ​សម្បែង​នៅក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ​ក្នុង​ការ​គាំ​ទ្រ​​ដល់​អង្គ​ការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​ និង​កម្ម​វិធី​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ និង​សហ​គមន៍​។ គម្រោង​ Khmer Harvest Build នឹង​បន្ត​ការ​ងារ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​អំឡុង​​គម្រោង​ការ​ងារ​​ Jimmy និង Rosalyn Carter ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ផ្ទះ​ចំនួន​​២១​ខ្នង​នៅ​ក្នុង​ស្រុក​ឧដុង្គ​ត្រូវ​បាន​សាង​សង់​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​សម្រាប់​គ្រួសារ​ដែល​ផ្លាស់​ទី​លំនៅ​ពី​តំបន់​គំនរ​សំរាម​តែ​មួយ​ ៕