ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយសប្បុរសជន​​​​មួយឈុត​ទៀត​​ឧបត្ថម្ភដល់​​​​ក្មេង​ប្រុស​ពិការ​​​2នាក់​បងប្អូន​

12 ឆ្នាំ មុន

​ខេត្តស្ទឹង​​ត្រែង​​​​​ ៖ ​លោកយាយទូ គឹម​ឡេង ​​បានទទួលអំណោយ​​​​ជាថវិកា​​​១​ឈុត​ទៀត​​ចំនួន​​​​១២៥​ដុល្លារ ​​និង​​​៣ម៉ឺន​​រៀល ​កាលពីរសៀល​ថ្ងៃ​ទី​​១១ វិច្ឆិកា ​ឆ្នាំ​​២០១១ ​​​ដែលថវិកា​​ទាំងនោះ​ត្រូវ​បានប្រគល់​ជូន​​ផ្ទាល់​​ដល់​ដៃ​​​​លោកយាយ​​ នៅវត្តភ្នំ​​​ស្ទឹង​ត្រែង។​

ខេត្តស្ទឹង​​ត្រែង​​​​​ ៖ ​លោកយាយទូ គឹម​ឡេង ​​បានទទួលអំណោយ​​​​ជាថវិកា​​​១​ឈុត​ទៀត​​ចំនួន​​​​១២៥​ដុល្លារ ​​និង​​​៣ម៉ឺន​​រៀល ​កាលពីរសៀល​ថ្ងៃ​ទី​​១១ វិច្ឆិកា ​ឆ្នាំ​​២០១១ ​​​ដែលថវិកា​​ទាំងនោះ​ត្រូវ​បានប្រគល់​ជូន​​ផ្ទាល់​​ដល់​ដៃ​​​​លោកយាយ​​នៅវត្តភ្នំ​​​ស្ទឹង​ត្រែង។

លោក​យាយ​ទូ គឹម​ឡេង ​​បានសម្តែង​​ការ​ត្រេកអរ​ចំពោះ​សប្បុរសជន​​​ដែលមានចិត្ត​​​​​​អាណិត​អា​សូរ​​គិត​​គូរ​ដល់​​រូប​​គាត់ និង​ចៅប្រុស​​​ពិការ​ទាំង​​​​២​នាក់​ ដែល​​​កំព្រា​ឪពុក​ម្តាយ​។​ លោក​យាយ​​​​មានប្រសាសន៍​ថា ​ថវិកា​របស់​បង​ប្អូនសប្បុរស​ជន ដែល​បាន​ផ្តល់​ជូន​ទាំង​អស់​នេះ​​​​គាត់បាន​រំលែក​​ទិញគ្រឿង​ឧបភោគ​បរិភោគ​​​ សងថ្លៃថ្នាំ​​ពេទ្យ និង​​ការព្យា​បាល​​​​ ព្រម​ទាំង​ទិញ​​បានកៅអី​​​​២​​​សម្រាប់​​​​ចៅទាំង​​២នាក់​អង្គុយ​​​​ព្រោះ​ឥឡូវ​នេះ​​ពួកគេទាំង​​២នាក់​មិន​អាច​អង្គុយ​​ដោយ​គ្មាន​​អ្វីផ្អែក​​​បានឡើយ​។

ថវិកាដែល​ជាអំណោយ​​​​ទាំងអស់​នេះ​ដែរ​លោក​​យាយ​បាន​​​​​​ផ្សែផ្សំ​ធ្វើ​បង្គន់អនាម័យ​​​មួយ ព្រោះ កន្លង​​មក​​គ្មានបង្គន់​​​ប្រើប្រាស់​ទេ​។​ ​​សូម​បញ្ជាក់​ថា ថវិកា​ដែល​​កោះសន្តិភាព​​ពាំនាំ​​ទៅ​ប្រគល់​​​​ជូន​ដល់​​​លោក​យាយ​​មួយឈុត​​​ទៀតនេះ​គឺ​​​ទទួលបាន​ពី​​​ ១-​លោក​​​វរសេនីយ៍ទោ​​គង់ យ៉ាន នាយ​​រង​​​​ការិយា​ល័យ​​​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នងការ​ដ្ឋាន​​​នគរ​បាល​ខេត្តកោះកុង ​​ចំនួន​​១០០ដុល្លារ ​​២-លោក​​​វរសេនីយ៍​ទោ​​ឡាយ ​ម៉េងឡាំង ​នាយ​ការិយា​ល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការ​ដ្ឋាន​នគរបាល​​ខេត្តកោះកុង ​ចំនួន​​២៥ដុល្លារ ៣-​លោក​សេង គី ​ផ្ទះ​លក់​​​ជ្រូក​ខ្វៃ​​នៅ​ច្បារអំពៅ​១ ​អាសយ​ដ្ឋាន​លេខ​​៤០Eo ផ្លូវជាតិលេខ​​១ ​​ខណ្ឌ​មានជ័យ ចំនួន​៣ម៉ឺន​រៀល។

ព្រះ​​តេជគុណ​ជ័យ ​សិទ្ធី ​គង់នៅវត្ត​ភ្នំស្ទឹង​ត្រែង បានមាន​​ថេរ​ដីកា​​ថា ​ជារៀង​រាល់ថ្ងៃ​​ប្អូន​ប្រុស​​​​ទាំង​​២នាក់​នេះ គឺមាន​​តែ​លោក​យាយ​​ទេ ​​ជា​អ្នក​​រៀបចំ​​ទាំងបាយ​​​ទឹក និង​ងូតទឹក​​ជាដើម​​​​ប៉ុន្តែ​ពេល​ខ្លះ​​​​​ក្មេងៗរស់នៅ​​​​​ក្នុងវត្ត​នេះ​​​ដែល​​​​ទំនេរ​ពី​​​ការងារ​ក៏​បាន​មកជួយ​​​លោកយាយ​​​​​ដែរ ព្រោះ​​​លោក​យាយ​មាន​​អាយុ​កាន់​តែ​ច្រើន កម្លាំង​​​ចេះ​​​តែ​ថយទៅៗ ពេលលើក​​ដាក់​​​​​ប្អូន​ទាំង២នាក់​ម្តងៗ ​​គាត់តែងហៅ​ក្មេងៗមក​ជួយ​។

ព្រះតេជគុណ​ជ័យ ​សិទ្ធី ​បាន​មាន​ថេរ​ដី​កា​ថ្លែង​​អំណរគុណ​សប្បុរស​​ជនទាំង​​អស់ដែល​បាន​ជួយ​​​ជា​ថវិកា​​​ដល់​លោក​យាយ ​​​ដើម្បីបាន​​​​ថែរក្សា​​ចៅប្រុស​​របស់គាត់​​​​បន្តទៀត ​​ហើយ​ព្រះអង្គ​​​​សូម​បួង​សួង​​​ដល់​វត្ថុស័ក្តិ​​​​​​សិទ្ធិ​ក្នុងលោក​ជួ​យថែរក្សា​​​សប្បុរស​ជន​​​ទាំងអស់​ឱ្យ​​ជួបប្រទះ​​តែសេចក្តី​​សុខ​សេច​ក្តី​ចម្រើន​គ្រប់​​​​​ប្រការ​​ កុំ​បី​​​ឃ្លៀង​​​ឃ្លាត​ឡើយ ៕