ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​​អំណោយ​​សង្គ្រោះ​​​បន្ទាន់​​​របស់​កាកបាទ​ក្រហម​កម្ពុជា​ជំហាន​ទី2

12 ឆ្នាំ មុន

ខេត្ត​​ព្រៃវែង ៖ ​នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ​​នៅ​ក្នុងបរិវេណ​​វត្ត​សេរី​​សាគរ ​ហៅវត្តបាទី ស្ថិត​ក្នុង​ឃុំ​ពាម​រក៍ ​ស្រុក​ពាម​រក៍ ​មាន​រៀបចំ​ពិធី​​ចែក​អំណោយ​សង្គ្រោះ​​បន្ទាន់​​ជំហាន​ទី​២ របស់​កាក​បាទ​ក្រហម​​កម្ពុជា ក្រោម​អធិបតី​​​ភាព​​លោក​ញឹម ​វណ្ណដា ​​ទេស​រដ្ឋ​មន្ត្រី និង​​ជាអនុ​ប្រធាន​ទី​១ ​គណៈ​កម្មាធិការ​ជាតិ​​គ្រប់​​គ្រង​គ្រោះ​​មហន្ត​រាយ​​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​​មាន ​លោក​សុខ ឥសាន

ខេត្ត​​ព្រៃវែង ៖ ​នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ​​នៅ​ក្នុងបរិវេណ​​វត្ត​សេរី​​សាគរ ​ហៅវត្តបាទី ស្ថិត​ក្នុង​ឃុំ​ពាម​រក៍ ​ស្រុក​ពាម​រក៍ ​មាន​រៀបចំ​ពិធី​​ចែក​អំណោយ​សង្គ្រោះ​​បន្ទាន់​​ជំហាន​ទី​២ របស់​កាក​បាទ​ក្រហម​​កម្ពុជា ក្រោម​អធិបតី​​​ភាព​​លោក​ញឹម ​វណ្ណដា ​​ទេស​រដ្ឋ​មន្ត្រី និង​​ជាអនុ​ប្រធាន​ទី​១ ​គណៈ​កម្មាធិការ​ជាតិ​​គ្រប់​​គ្រង​គ្រោះ​​មហន្ត​រាយ​​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​​មាន ​លោក​សុខ ឥសាន ​តំណាង​រាស្ត្រ​​​មណ្ឌល​​ព្រៃវែង ​លោក​ផាន់ ចាន់ធុល ​អភិ​បាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត​​ អភិ​បាល​-អភិ​បាល​រង​ស្រុក​ពាមរក៍ ព្រមទាំង​មេ​ឃុំ  មេភូមិ​ ។

លោក​សៅ ប្រសិដ្ឋ ​អភិ​បាល​ស្រុក​ពាមរក៍ ​បាន​ឱ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់​​ក្នុង​ស្រុក​ពាមរក៍ បណ្តាល​ឱ្យ​មាន​​មនុស្ស​ស្លាប់​​៧​នាក់  និង​ខូច​ខាត​ផ្លូវ​ថ្នល់​អស់​ជា​ច្រើន​​កន្លែង​ រួម​នឹង​ផល​ដំណាំ​ផ្សេងៗ​ទៀត​ដូច​ជា ស្រូវ ​ពោត សណ្តែក ​ល្ង ផ្ទះ​សម្បែង ​គោ​ក្របី ​ជ្រូក។ល។ ​លោក​អភិ​បាល​ស្រុក​ក៏​បាន​សម្តែង​នូវ​ការ​​ស្វាគមន៍​​លោក​អនុ​ប្រធានទី​១ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ​ដែល​បាន​នាំ​យក​អំណោយ​សង្គ្រោះ​​បន្ទាន់របស់​រាជ​រដ្ឋា​ភិបាល​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​​របស់​​កាក​បាទ​ក្រហម​​​កម្ពុជា ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​​ដោយ​ទឹក​ជំនន់​​នៅ​ក្នុង​ស្រុក​ពាមរក៍ នា​ពេល​នេះ​មាន​ចំនួន​១.២០០​គ្រួសារ​ ។ ក្នុង​​​នាម​តំណាង​ឱ្យ​អាជ្ញា​ធរ​ស្រុក និង​ប្រជា​ពល​រដ្ឋ​ លោក​​សៅ ប្រសិដ្ឋ បាន​សម្តែង​នូវ​​អំណរ​គុណ​​យា៉ង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​​សម្តេច​តេជោ និង​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង​​លោក​អនុ​ប្រធាន​ទី១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​​​គ្រោះ​មហន្ត​រាយ ដែល​​បាន​ឆ្លៀត​ឱកាស​​ដ៏​មមា​ញឹក​ចុះ​មក​រួម​ចំណែក​ដោះ​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នា​ពេល​នេះ ។

លោក​ផាន់ ចាន់​​ធុល មាន​ប្រសាសន៍​ថា ​​កន្លង​មក​នៅ​ជំហាន​ទី១ សាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្តព្រៃ​វែង បាន​នាំ​យក​អំណោយ​​អង្ករ​របស់​​រាជរដ្ឋា​ភិបាល​​ និង​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា រួម​ជា​មួយ​អំណោយ​របស់​សប្បុរសជន​ទាំងក្នុង​និងក្រៅ​ប្រទេស ​​ទៅចែក ​ជូ​ន​បង​ប្អូន​ប្រជាពលរដ្ឋ​​ដែលរងគ្រោះ​ដោយ​ទឹកជំនន់​នៅទូទាំង​​​ខេត្តបាន​ជាង១ម៉ឺន​គ្រួសារ​ក្នុង​ចំណោមប្រជាពលរដ្ឋរងគ្រោះ​ទូទាំង​ខេត្ត​ជាង​៧​ម៉ឺន​​​គ្រួសារ។ ឯ​ជំហានទី២នេះ សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តព្រៃវែង​បន្ត​​ពុះពារ​គ្រប់​​ឧបសគ្គ ​ដើម្បីនាំយកអំណោយ​ទៅចែកជូន​បង​ប្អូន​ដែលរង​គ្រោះ​​ដោយទឹកជំនន់​​​នៅ​តាម​បណ្តា​​​ស្រុកដែល​រងគ្រោះ​​ ។ គិត​រហូត​មក​​ដល់ពេល​នេះ  ​អំណោយ​សង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិ​បាល​​​និង​របស់កា​កបាទក្រហម​​កម្ពុជា​រួមជាមួយ​អំណោយ​​របស់​​សប្បុរសជន​​ បានជូន​ដល់ដៃ​បងប្អូនដែលរង​គ្រោះ​​បានជាង​៥ម៉ឺន​គ្រួសារ​ហើយ ។ លោក​អភិបាល​រង​ខេត្ត​បានបន្តថា ទាំង​រូបលោក​ក៏ដូចជា​​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រៃវែង​ទាំង​អស់​ ត្រូវ​​បន្តពុះពា​រ​គ្រប់​ឧបសគ្គ​​ ដើម្បីនាំយក​អំណោយ​​សង្គ្រោះ​​បន្ទាន់​នេះ ​ទៅចែក​ជូន​បង​ប្អូន​ដែលរងគ្រោះ​​ដោយ​ទឹកជំនន់នៅទូទាំង​​​ខេត្ត​​ឱ្យបានគ្រប់ៗគ្នា ។

លោក​ញឹម វណ្ណដា បានមាន​ប្រសាសន៍​សំណេះ​សំណាល​​​ និង​​​កោតសរសើរ​​​​អាជ្ញាធរ​​ដែនដី និងប្រធាន​​គណៈ​​កម្មាធិការ​សាខា​ អនុ​សាខា​ ​និង​ប្អូនៗ​​យុវជនស្ម័គ្រ​ចិត្ត​​​ ដែលបាន​ខិត​ខំប្រឹង​ប្រែង​គ្រប់បែបយ៉ាង​​ ដើម្បី​ជួយដល់រាជ​រដ្ឋាភិ​​បាល​​​ក៏ដូច​ជា​​​ជួយ​ដល់បងប្អូន​ដែលរង​គ្រោះ។ លោកបាន​ពាំនាំនូវការ​ផ្តាំ​ផ្ញើ​​​​សាក​សួរសុខទុក្ខ​​ពីសំណាក់​សម្តេច​​​​តេជោ​​ និងលោក​​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់​​។​ លោកក៏បានផ្តាំផ្ញើ​​ផងដែរ​ដល់មេភូមិ មេឃុំ ​​ត្រូវចុះ​​ត្រួតពិនិត្យ​ឱ្យ​បានត្រឹម​ត្រូវ​​​គ្រួសារ​ដែលរងគ្រោះ​ពិតប្រាក​ដ ​​​ហើយរាយការណ៍​​មកអាជ្ញាធរ​​ស្រុក-ខេត្ត​​ដើម្បី​ចាត់វិធានការ​ចុះ​ជួយ​សង្គ្រោះ​​ទាន់ពេលវេលា ហើយ​​ឱ្យ​បាន  គ្រប់ៗក្រុមគ្រួសារ​​ដែលរង​គ្រោះ​​​​ដោយទឹកជំនន់ ​​ ។ ​អំណោយដែលនាំយកទៅ​ចែកជូន​នាឱកាស​​នោះ​ ​ក្នុង​មួយគ្រួសារ​ៗទទួលបាន​អង្ករ​​២៥​គីឡូក្រាម ​មី១កេស ​​ឃីត១កញ្ចប់ ត្រីខ១០​កំប៉ុង  និង​សាប៊ូ​កក់សក់១យួរ ៕