ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ទីរព្យាបាល​​ធ្មេញ​បស្ចិម​ផ្តល់​ថវិកា10​​​លានរៀល​ជូនកាកបាទ​​ក្រហម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​ដើម្បី​ចូលរួមចំណែកជា​មួយ​កាកបាទក្រហម​​​កម្ពុជា​ និង​រាជ​រដ្ឋាភិបាល​​ក្នុង​​​ការចុះជួយ​​​ប្រជាពលរដ្ឋ​​ដែលរងគ្រោះ​​​ដោយ​​​ ទឹកជំនន់​នោះ​ មន្ទីរព្យាបាល​​ធ្មេញ​បស្ចិម​បាន​សម្រេច​ផ្តល់​​ថវិកា​ចំនួន​​​១០លាន​​រៀល​ ជូន​ដល់​កាកបាទក្រហម​​​កម្ពុជា​ដែលពិធី​ប្រគល់​​ថវិកា​នេះ​បានធ្វើឡើង​​នៅ​​ ទីស្នាក់​ការ​​​កាកបាទក្រហម​​កម្ពុជា​​កាលពីថ្ងៃទី​​៧ វិច្ឆិកា ​​កន្លង​មក​​

រាជធានីភ្នំពេញ​​​​ ៖ ​ដើម្បី​ចូលរួមចំណែកជា​មួយ​កាកបាទក្រហម​​​កម្ពុជា​ និង​រាជ​រដ្ឋាភិបាល​​ក្នុង​​​ការចុះជួយ​​​ប្រជាពលរដ្ឋ​​ដែលរងគ្រោះ​​​ដោយ​​​ទឹកជំនន់​នោះ​ មន្ទីរព្យាបាល​​ធ្មេញ​បស្ចិម​បាន​សម្រេច​ផ្តល់​​ថវិកា​ចំនួន​​​១០លាន​​រៀល​ជូន​ដល់​កាកបាទក្រហម​​​កម្ពុជា​ដែលពិធី​ប្រគល់​​ថវិកា​នេះ​បានធ្វើឡើង​​នៅ​​ទីស្នាក់​ការ​​​កាកបាទក្រហម​​កម្ពុជា​​កាលពីថ្ងៃទី​​៧ វិច្ឆិកា ​​កន្លង​មក​​ ដែលមាន​​​លោក​ចាប ​​ឫទ្ធី ជាអគ្គ​នាយក​​​មន្ទីរ​ព្យាបាល​​​​​ធ្មេញ​​បស្ចិម​ជាអ្នក​ប្រគល់​​ និង​លោក​ជំទាវ​​​ពុំ ច័ន្ទនី ​អគ្គលេខា​ធិការ​​​កាកបាទក្រហម​​​កម្ពុជា ជាអ្នកទទួល។

ក្នុង​ជំនួបជាមួយ​​លោកជំទាវ​ពុំ ច័ន្ទនី ​​អគ្គ​​លេខាធិការ​​កាកបាទក្រហម​​កម្ពុជា ​អមដំណើរ​​ដោយប្រតិភូជាសមាជិក-សមាជិកា នៅទីស្នាក់​ការ​​កណ្តាល លោក​​ចាប ឫទ្ធី ​ក្រុមប្រឹក្សា​​​​ភិបាល​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បានជម្រាបជូន​​​ទៅ​លោក​​ជំទាវ​​​អគ្គលេខាធិការ​​​ថា ​ទោះបីជា​បច្ចុ​ប្បន្ន​​​ស្ថានភាពទឹកជំនន់​មានស​ភាពធូរ​ស្រាល​​ និង​ស្រក​ចុះ​​​ជាបណ្តើរ​​ៗ​ក្តី ប៉ុន្តែ​​​​​​ជន​រង​គ្រោះ​​នៅ​តែ​​ត្រូវការ​​ជំនួយ​ជាបន្ត​។ ​ដូូច​នេះ​ដើម្បី​​ចូលរួម​​​ចំណែក​ជាមួយ​​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​កាក​បាទ​ក្រហម​​​កម្ពុជា ក្នុងការជួយ​​ស្តារ​នូវ​កម្រិត​ជីវភាព​​របស់ប្រជា​ពលរដ្ឋ​កម្ពុជា​ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម ​​បាន​រៀបចំកម្មវិធី​​ប្រមូល​ថវិកា​ ដោយ​​​​ថវិកាទាំង​នេះ​​គឺបាន​​មក​ពីការ​រៀប​ចំ​កម្ម​​វិធី​មនុស្សធម៌​ថ្ងៃទី​​​៣០ ​​តុលា កន្លងទៅ​​ដោយ​​ប្រមូល​ថវិកា​​​ទាំងអស់​​ពីចំណូលនៃ​​​​ការ​​ព្យាបាល​។

ថវិកា​​មួយផ្នែក​​ទៀត​​បាន​ទទួល​​ពី​សប្បុរស​​​​​​ជន​មួយ​ចំនួនដែល​​ជាអតិថិជន​​​របស់​មន្ទីរ​​ព្យាបាល​​​​ធ្មេញបស្ចិម​។ ​លើសពីនោះ ​​ក៏​មាន​ការ​ចូលរួមពី​បុគ្គលិក​​ទាំងអស់របស់​​​មន្ទីរព្យា​បាល​ធ្មេញ​​​បស្ចិម​​ផងដែរ​។ ​​​​លោក​​បាន​​​បន្ត​​​ថា មន្ទីរ​ព្យាបាល​​ធ្មេញបស្ចិម ដែលបច្ចុប្បន្ន​​​មាន​​​៤សាខា ដែល​​​៣សាខា​​នៅ​ភ្នំពេញ ​និង​​​​១សាខា​នៅ​​ខេត្ត​សៀមរាប ​​និងមាន​​គម្រោង​​ពង្រីក​ទីតាំង​របស់​ខ្លួន​​បន្ថែម​ទៀត នៅតាម​​​បណ្តា​ខេត្ត​​មួយ​ចំនួន​ ដើម្បី​​​​ចូលរួម​​លើ​ក​កម្ពស់​សុខភាព​​​​មាត់​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​​​កម្ពុជា​។ មន្ទីរ​ព្យាបាល​ធ្មេញ​​​សន្យា​ថា នឹង​​បន្តជួយ​គាំទ្រ​​​​ដល់​សកម្ម​ភាព​​​មនុស្សធម៌ របស់កាកបាទក្រហម​កម្ពុជា​​​​ទៀត នៅពេលខាង​មុខ​។

ក្នុង​ពិ​ធី​ទទួល​ថវិកា​នេះ​ដែរ លោក​ជំទាវ​អគ្គ​​លេខា​ធិការ​ពុំ ច័ន្ទនី ​បាន​លើក​ឡើង​ថា ការ​​ចូល​រួម​ចំណែក​ពី​មន្ទីរ​ព្យា​បាល​ធ្មេញ​​បស្ចិម​​ជា​ស្ថា​ប័ន​ឯក​ជន គឺ​ជា​ទឹក​ចិត្ត​​ និង​សកម្ម​ភាព​ដ៏​​ប្រ​ពៃ​​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​សច្ចភាព​នៃ​វប្បធម៌​​ជួយ​គ្នា​ក្នុង​គ្រា​​​មាន​អា​សន្ន​ និង​បង្ហាញ​ពី​ការ​រួម​កម្លាំង​​គ្នា​ក្នុង​​ប្រ​ជា​ជាតិ​ខ្មែរ​តែ​មួយ​។ លោក​ជំ​ទាវ​មាន​ប្រសាសន៍​​បន្ត​​ថា អំណោយ​ដែល​ទទួល​បាន​នា​ពេល​នេះ​​កាក​បាទ​ក្រ​ហម​កម្ពុជា នឹង​យក​ទៅ​​ចាត់​ចែង និង​ប្រ​គល់​ជូន​​​ដល់​ដៃ​ក្រុម​គ្រួសារ​​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​នា​ពេល​ខាង​មុខ​​នេះ​។

ក្នុង​ឱ​កាស​នោះ​​ដោយ​មើល​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​​ការ​លះ​បង់​ទាំង​កម្លាំង​កាយ​ចិត្ត​​របស់​យុវជន​ស្ម័គ្រ​ចិត្ត កាក​បាទ​ក្រ​ហម​កម្ពុជា​ក្នុង​សកម្មភាព​សង្គម​​ មន្ទីរ​ព្យា​បាល​​​ធ្មេញ​បស្ចិម​ក៏​បាន​​ផ្តល់​ជូន​ការ​ពិនិត្យ​ពិ​គ្រោះ​ជំងឺ​ និង​សំ​អាត​​មាត់​​ធ្មេញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវជន​ស្ម័គ្រ​​ចិត្ត​កាក​បាទ​ក្រ​ហម​កម្ពុជាចំនួន​២០០​នាក់ ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន​៤.០០០ដុល្លារ​អា​មេរិក​ផង​ដែរ៕